ប័ណ្ណសារព័ត៌មាន
2010-01-24
អតីតអ្នករស់នៅតំបន់ដីក្រហមប្រមាណ១៥០នាក់ តំណាងឲ្យប្រជាពលរដ្ឋ១៤៤គ្រួសារដែលត្រូវបានគេបណ្ដេញចេញពីដីធ្លីនិងផ្ទះសម្បែងនៅសហគមន៍ដីក្រហមក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ កាលពីថ្ងៃ២៤ មករា ឆ្នាំ២០០៩ បានប្រារព្ធខួបគម្រប់មួយឆ្នាំនៃការបណ្ដេញចេញនេះ។
2010-01-23
ប្រជាសហគមន៍ការពារព្រៃឈើនៅខេត្តរតនគិរីអំពាវនាវសុំឲ្យអាជ្ញាធរពាក់ព័ន្ធជួយទប់ស្កាត់ការកាប់ទន្ទ្រានព្រៃឈើនៅតំបន់ព្រៃក្រងសុទេស។
2010-01-22
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រុមអង្គការសង្គមស៊ីវិលកម្ពុជាបានប្រារព្ធខួប ៦ឆ្នាំនៃការបាញ់សម្លាប់លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករ ដែលត្រូវឃាតករបាញ់សម្លាប់កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ ប៉ុន្តែមកដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១០នេះ ឃាតករពិតសមត្ថកិច្ច នៅពុំទាន់រកឃើញនៅឡើយទេ។
2010-01-21
បច្ចុប្បន្ននេះប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេសេសានកំពុងទទួលរងនូវជំងឺរាតត្បាតច្រើនឡើងហើយ ដោយសារតែពួកគាត់ប្រើប្រាស់ទឹកទន្លេដែលគេបានរកឃើញថាមានមេរោគនិងសារធាតុរ៉ែបង្កគ្រោះថ្នាក់ដល់សុខភាពទាំងមនុស្សនិងសត្វ។
2010-01-16
សមត្ថកិច្ចចម្រុះនៅខេត្តរតនគិរីនៅថ្ងៃ១៦ មករា បានចុះត្រួតពិនិត្យគំនរឈើប្រណីតជាច្រើនដែលជនល្មើសដឹកគរចោលនៅកណ្តាលព្រៃ បន្ទាប់ពីពួកគេព្យាយាមដឹកចេញពុំរួចពីតំបន់ទុះជ្រិច ក្នុងស្រុកកូនមុំ ដើម្បីប្រមូលយកមករក្សាទុកជាវត្ថុតាងដើម្បីស្វែងរកជនល្មើសមកផ្តន្ទាទោសទៅតាមច្បាប់។
2010-01-12
ប្រជាពលរដ្ឋដែលមានមុខរបររត់ម៉ូតូឌុប បើករថយន្តតាក់ស៊ី បានត្អូញត្អែរថា នៅដើមឆ្នាំ២០១០នេះ ប្រេងឥន្ធនៈចាប់ផ្តើមឡើងថ្លៃជាបន្តបន្ទាប់ បញ្ហានេះពួកគាត់អះអាងថា នេះជាបន្ទុកយ៉ាងធ្ងន់ធ្ងរដែលពួកគាត់ចាប់ផ្តើមរែកពុនតាំងពីដើមឆ្នាំនេះតទៅ។
2010-01-11
អ្នកទេសចរណ៍ជាតិនិងអន្តរជាតិ ព្រមទាំងអាជីវករនៅក្រុងព្រះសីហនុមួយចំនួន បានសម្ដែងពីភាពស្រងាកចិត្តដោយសារភោជនីយដ្ឋានមួយចំនួនបានបង្ហូរទឹកកខ្វក់និងសំណល់នានាទៅក្នុងសមុទ្រ។
2010-01-08
ក្នុងខួបលើកទី៣១ នៃថ្ងៃរំដោះ ៧មករា ឆ្នាំនេះ តើគណបក្សប្រជាជនកម្ពុជាដែលបានកាន់អំណាច ៣ទសវត្សរ៍កន្លងទៅហើយនេះ មានគម្រោងអ្វីខ្លះសម្រាប់ការដឹកនាំរបស់ខ្លួន?
2010-01-05
សូមអញ្ជើញទស្សនាវីដេអូអំពីម៉ូតូដែលដឹកអីវ៉ាន់សំពីងសំពោង នៅតាមដងផ្លូវនានា ក្នុងរាជធានីភ្នំពេញ។