ប័ណ្ណសារព័ត៌មាន
2011-12-30
ប្រជាពលរដ្ឋនៅតំបន់អូរត្រូន ក្នុងឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ នៅបន្តធ្វើអាជីវកម្មរ៉ែមាសខ្នាតតូចជាលក្ខណៈគ្រួសារ។
2011-12-26
សកម្មភាពកសិករចាប់ផ្ដើមរៀបចំស្រែបណ្ដុះអំបិល នៅដើមរដូវផលិតអំបិលឆ្នាំ២០១១ និង២០១២ នៅខេត្តកំពត។
2011-11-23
ប្រជាពលរដ្ឋរស់នៅបឹងកក់មួយរូប បានធ្វើអត្តឃាតដោយលោតទឹកសម្លាប់ខ្លួន។ ប្រភពគ្រួសារជនរងគ្រោះ និងអ្នករស់នៅជិតខាងបានឲ្យដឹងថា ការធ្វើអត្តឃាតនោះដោយសារអស់សង្ឃឹមក្នុងការតវ៉ារក្សាកម្មសិទ្ធិផ្ទះដែលខ្លួនរស់នៅជាយូរឆ្នាំមកហើយ។
2011-11-22
កម្ពុជា បានរៀបចំធ្វើពិធីជូនដំណើរកងកម្លាំងរក្សាសន្តិភាពលើកទី២ ចំនួន ២១៨នាក់ទៅប្រទេសលីបង់ (Lebanon) នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១១ នៅឯព្រលានយន្តហោះយោធាពោធិចិនតុង នៅជាយទីក្រុងភ្នំពេញ។
2011-11-16
សកម្មភាពការកាប់ព្រៃឈើនៅតំបន់ព្រៃអន្លង់ស្នែង ក្នុងសហគមន៍ការពារព្រៃឈើរបស់ជនជាតិភាគតិចព្នង ភូមិស្រែអំពិល ឃុំស្រែខ្ទម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលទើបកើតឡើងជាថ្មីទៀតនៅដើមសប្ដាហ៍នេះ។
2011-11-16
ប្រជាសហគមន៍នេសាទបានសម្ដែងការព្រួយបារម្ភពីការបាត់បង់ធនធានជលផល ដោយសារតែការប្រើប្រាស់ឧបករណ៍ខុសច្បាប់ធំៗ នៅតែកើតមានជាហូរហែនៅតាមតំបន់ជុំវិញបឹងទន្លេសាប ជាពិសេសនៅតាមស្រុកមួយចំនួនក្នុងខេត្តបាត់ដំបង។
2011-11-11
បញ្ហាទឹកជំនន់នៅឆ្នាំ២០១១ នេះបានបង្កនូវផលប៉ះពាល់ជាច្រើនដល់ជីវភាពប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យអប់រំជាដើម។
2011-11-10
ប្រជាពលរដ្ឋរស់នៅក្នុងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង កំពុងជួបការលំបាកក្នុងពេលធ្វើដំណើរនៅតាមដងផ្លូវ។ ស្ថានភាពលំបាកនេះគឺនៅក្រោយពីទឹកជំនន់បានស្រកចុះទៅវិញ។
2011-11-09
កម្ពុជាប្រារព្ធទិវាបុណ្យឯករាជ្យជាតិលើកទី៥៨ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១១។
2011-11-09
ប្រជាពលរដ្ឋនៅទីដាច់ស្រយាលនាខេត្តព្រះវិហារ មួយចំនួន កំពុងជួបបញ្ហាលំបាកធ្វើដំណើរ ដោយសារផ្លូវគមនាគមន៍មិនទាន់មានភាពល្អប្រសើរ។
2011-11-01
របាយការណ៍ដែលចងក្រងដោយអង្គការនានាធ្វើការទាក់ទងអនុផលព្រៃឈើឆ្នាំ២០០៩ បង្ហាញថា បរិមាណជ័រទឹកដែលប្រមូលបាននៅប្រទេសកម្ពុជា មានចន្លោះពី ១ម៉ឺន១ពាន់តោនទៅ ១ម៉ឺន៨ពាន់តោន បានផ្ដល់ការងារឲ្យប្រជាពលរដ្ឋជិត ២សែននាក់។
2011-10-28
សិស្សសាលាជាង ១០០នាក់ បានសន្លប់ដោយមិនដឹងមូលហេតុនៅវិទ្យាល័យក្រគរ ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២៧ ខែតុលានេះ។
2011-10-21
ទឹកជំនន់បានជន់លិចផ្ទះប្រជាពលរដ្ឋក្នុងខេត្តក្រុងមួយចំនួនចាប់តាំងពីខែសីហា រហូតដល់ថ្ងៃ២១ តុលា នេះ មិនទាន់ស្រកអស់នៅឡើយ។
2011-10-20
ស្ថានភាពទឹកជំនន់ទន្លេបាសាក់ត្រូវពលរដ្ឋរស់នៅក្នុងខណ្ឌមានជ័យ អះអាងថា ទឹកស្ថិតនៅនឹង គឺមិនស្រក និងមិនឡើង ចាប់តាំងពីរសៀលថ្ងៃទី១៩ មកដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១១។
2011-10-18
មន្ត្រីមូលដ្ឋានឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ ត្អូញត្អែរថា ក្នុងមូលដ្ឋាននេះកំពុងខ្វះទឹកស្អាត ផ្លូវ ស្ពាន ខ្វះសាលា និងគ្រូបង្រៀន ធ្វើឲ្យកុមារក្នុងមូលដ្ឋានមិនបានចូលរៀនច្រើន។