ប័ណ្ណសារព័ត៌មាន
2012-12-25
ពិធីបុណ្យគ្រិស្តម៉ាស់ (Christmas) ជាពិធីបុណ្យមួយមានដើមកំណើតពីសាសនាគ្រិស្ត ក៏ប៉ុន្តែមកដល់បច្ចុប្បន្ននេះ មិនមែនតែគ្រិស្តសាសនិកទេដែលប្រារព្ធពិធីបុណ្យនេះ អ្នកដែលមិនកាន់សាសនាគ្រិស្ត ក៏ចូលរួមសប្បាយនឹងគេដែរ។
2012-12-17
សមាជិកសភាមកពីគណបក្សកាន់អំណាច បានគេចមិនទទួលយកញត្តិដែលមានជាង ៥ម៉ឺនស្នាមមេដៃរបស់ពលរដ្ឋប្រជាជាតិអាស៊ាន និងពលរដ្ឋខ្មែរ ដាក់ស្នើឲ្យជួយដោះលែងសកម្មជនដីធ្លី និងអ្នកការពារសិទ្ធិមនុស្សពីពន្ធនាគារ។ ស្នាមមេដៃមានចុះហត្ថលេខា និងបដាផ្សេងៗ បានបញ្ជូនទៅដល់ពីមុខមន្ទីររដ្ឋសភា នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ជាមួយហ្វូងមនុស្សជិត ៥០០នាក់។
2012-12-14
ប្រជាពលរដ្ឋ មន្ត្រីអង្គការសង្គមស៊ីវិល និងអ្នកនយោបាយបក្សជំទាស់ដែលទៅឃ្លាំមើលសាលាឧទ្ធរណ៍បើកសវនាការលើ ពាក្យស្នើសុំនៅក្រៅឃុំរបស់មេធាវីលោក ម៉ម សូណង់ដូ នៅថ្ងៃទី១៤ ខែធ្នូ បានប្រតិកម្មប្រឆាំងនឹងលទ្ធផលចំពោះសវនាការដែលសម្រេចឲ្យបន្តឃុំ ខ្លួនលោក ម៉ម សូណង់ដូ។
2012-12-10
ក្រុមសហគមន៍ចំនួន ៦ ដែលមានទំនាស់ដីធ្លីប្រមាណជាង ១០០នាក់ ប្រមូលផ្ដុំគ្នានៅសហគមន៍បឹងកក់ ដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៦៤ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១២។ ក្រុមសហគមន៍ទាំងនោះមានបំណងដង្ហែក្បួនពីបឹងកក់ ទៅវិមានសន្តិភាព ដើម្បីដាក់ញត្តិទាមទាររបស់ខ្លួន ប៉ុន្តែត្រូវសមត្ថកិច្ចរារាំង។
2012-12-08
ប្រជាពលរដ្ឋនៅក្នុងសហគមន៍ថ្មគោលនៅក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ បានធ្វើពិធីទិវាសិទ្ធិមនុស្ស១០-ធ្នូ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១២។ ពួកគាត់ដែលរស់នៅក្បែររបងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ប្រឈមមុខនឹងការបណ្ដេញចេញ។
2012-12-06
សាឡង់បូមខ្សាច់ជនជាតិវៀតណាម មួយ ដែលព្យាយាមលាក់ឈ្មោះ បានបូមខ្សាច់ជាច្រើនថ្ងៃនៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលបណ្ដាលឲ្យបាក់ច្រាំងទន្លេ និងធ្វើឲ្យផ្ទះរបស់ពលរដ្ឋនៅជាប់មាត់ច្រាំងនោះមួយចំនួនបាក់ធ្លាក់។ ចៅសង្កាត់ស្វាយប៉ាក រងការចោទថា បណ្ដែតបណ្ដោយឲ្យសាឡង់នេះបូមខ្សាច់ ធ្វើឲ្យប៉ះពាល់ដល់ផ្ទះសម្បែងពលរដ្ឋ។
2012-12-04
ការរីកចំរើនផ្នែកបច្ចេកវិទ្យាក្នុងការផលិតសម្ភារៈប្រើប្រាស់ ជាពិសេសគឺការផលិតកម្រាលគ្រប់ប្រភេទ ដូចជាកម្រាលស្បៃធ្វើអំពីជ័រ និងប្រភេទកម្រាលធ្វើពីកៅស៊ូផ្សេងៗ បានធ្វើឲ្យកន្ទេលត្នោតស្ទើរតែត្រូវគេបំភ្លេចទាំងស្រុង។
2012-12-03
អ្នកភូមិបឹងកក់ ដង្ហែក្បួនយកញត្តិទៅដាក់នៅទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីសុំកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យដោះលែងសកម្មជនដីធ្លីចំនួនពីរនាក់ ដែលត្រូវតុលាការចាប់ខ្លួនដាក់គុក គឺអ្នកស្រី ទឹម សាក់មុន្នី និងអ្នកស្រី យ៉ោម បុប្ផា និងសុំឲ្យដោះស្រាយបញ្ហាដីធ្លីដែលនៅមិនទាន់ត្រូវបានសាលារាជធានីភ្នំពេញ ដោះស្រាយឲ្យបានត្រឹមត្រូវជូនពួកគាត់។ ស្របពេលដែលអ្នកភូមិបឹងកក់នាំគ្នាដង្ហែក្បួនបាតុកម្មនេះដែរ កងកម្លាំងសមត្ថកិច្ចជាច្រើនបានដាក់របាំងការពារមិនឲ្យអ្នកភូមិបឹងកក់ ចេញពីភូមិដើម្បីដង្ហែក្បួននេះបាននោះទេ។
2012-11-27
នៅតំបន់ភូមិរំដេង នៃឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ គេឃើញថា សកម្មភាពរែងរ៉ែមាសដោយដៃមានការថយចុះ ក៏ប៉ុន្តែការរែងយករ៉ែមាសដោយប្រើម៉ាស៊ីនបូមដី កំពុងកើនឡើងជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃដែលគួរឱ្យព្រួយបារម្ភចំពោះការខូចខាតសណ្ឋានដី។ រូបថតថ្ងៃ២២ វិច្ឆិកា ឆ្នាំ២០១២ ដោយ ហង្ស សាវយុត
2012-11-21
ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ និងកិច្ចប្រជុំសំខាន់ៗមួយចំនួនទៀត ចាប់ពីថ្ងៃ១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១២ នារាជធានីភ្នំពេញ មានអ្នកកាសែតជាតិ និងអន្តរជាតិប្រមាណជាង ២.០០០នាក់ចូលរួមយកព័ត៌មាន។
2012-11-19
ក្រុមចលនាយុវជនគណបក្ស សម រង្ស៊ី ប្រមូលផ្ដុំគ្នានៅទីស្នាក់ការគណបក្ស សម រង្ស៊ី នៅសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា និងបានព្យាយាមជិះម៉ូតូដង្ហែក្បួនដោយមានពាក់អាវយឺតពណ៌ទឹកសមុទ្រ មានរូបលោក បារ៉ាក់ អូបាម៉ា (Barack Obama) ប្រធានាធិបតីសហរដ្ឋអាមេរិក។ ក្បួនដង្ហែនេះបែងចែកជា ៣ក្រុម ដើម្បីជិះម៉ូតូជុំវិញរាជធានីភ្នំពេញ ក្នុងគោលបំណងសាទរការអញ្ជើញមកដល់របស់ប្រធានាធិបតីសហរដ្ឋអាមេរិក ប៉ុន្តែក្បួនដង្ហែដែលមានប្រមាណជិត ១០ម៉ូតូ ត្រូវបានសមត្ថកិច្ចរៀបចំសណ្ដាប់ធ្នាប់ចរាចរណ៍តាមបណ្ដោយផ្លូវជាតិលេខ២ ឃាត់ និងបានបំបែកហ្វូងក្រុមនោះ មិនឲ្យដង្ហែក្បួននោះបានទេ។
2012-11-18
កិច្ចប្រជុំកំពូលអាស៊ានចាប់ផ្ដើមជាផ្លូវការនៅថ្ងៃទី១៨ ដល់ថ្ងៃទី២០ វិច្ឆិកា ហើយមេដឹកនាំនៃបណ្ដាប្រទេសជាច្រើនក្នុងតំបន់អាស៊ី បានធ្វើដំណើរមកកម្ពុជា ជាបន្តបន្ទាប់ នៅអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំដ៏សំខាន់នេះ។
2012-11-18
កិច្ចប្រជុំកំពូលអាស៊ានលើកទី២១ បើកជាផ្លូវការនៅម៉ោង ៩ និង ២០នាទីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១២ ដោយមានការចូលរួមពីប្រធានាធិបតី និងនាយករដ្ឋមន្ត្រីនៃបណ្ដាប្រទេសសមាជិកអាស៊ានទាំង ១០ប្រទេស និងប្រទេសធំៗមួយចំនួនទៀត។ កិច្ចប្រជុំកំពូលនេះនឹងត្រូវបញ្ចប់នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១២។
2012-11-18
ទន្ទឹមពេលនឹងថ្ងៃបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ នារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ វិច្ឆិកា ពលរដ្ឋដែលមានបញ្ហាដីធ្លី នាំគ្នាតវ៉ាទាមទារឲ្យបញ្ឈប់ការបណ្ដេញចេញ និងគោរពសិទ្ធិមនុស្ស។ ការតវ៉ាបានបន្តរហូតមកដល់ថ្ងៃទី២០ វិច្ឆិកា ដែលមានរយៈពេល ៣ថ្ងៃ។
2012-11-14
សោភ័ណភាពនៅទីក្រុងភ្នំពេញ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានសភាពខុសប្លែកពីថ្ងៃធម្មតា ដោយសារតែប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ និងជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ដែលមានមេដឹកនាំប្រទេសមហាអំណាចលើពិភពលោកមកចូលរួម ដូចជា ប្រធានាធិបតីសហរដ្ឋអាមេរិក និងចិន ជាដើម។