ប័ណ្ណសារព័ត៌មាន
2014-12-31
ថ្នាក់ដឹកនាំខេត្តព្រះសីហនុ និងវិស័យឯកជននៃសភាពាណិជ្ជកម្មខេត្តជាប់មាត់សមុទ្រមួយនេះ បានបង្កើតឲ្យមានកម្មវិធីប្រគំតន្ត្រីសម័យ និងស្តង់លក់ទំនិញផ្សេងៗ នាតំបន់មាត់សមុទ្រ ឆ្នេរអូរឈើទាល ដើម្បីផ្ដល់ភាពសប្បាយរីករាយជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យចូលមកទស្សនាខេត្តជាប់មាត់សមុទ្រមួយនេះឲ្យបានច្រើនកុះករ នៅក្នុងពិធីឆ្លងឆ្នាំថ្មី ឆ្នាំសកល២០១៥។
2014-12-24
ជនអន្តោប្រវេសន៍វៀតណាម បានបន្តឡើងភ្នំបូកគោ ស្ថិតក្នុងខេត្តកំពត ជាបន្តបន្ទាប់ ទាំងតាមរថយន្តប្រភេទទេសចរណ៍ ១២កៅអី និងតាមម៉ូតូ។ ភាគច្រើនពួកគេអះអាងថា ការឡើងភ្នំបូកគោនេះ គឺដើម្បីធ្វើសមាធិ និងបួសតាមបែបសាសនានៃប្រពៃណីជនជាតិវៀតណាម។
2014-12-23
ពលរដ្ឋប្រមាណ ៥០នាក់ នៅភូមិព្រែកលៀប ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ តវ៉ាបិទផ្លូវជាតិលេខ៦អា ខាងមុខសាលាកសិកម្មព្រែកលៀប នៅព្រឹកថ្ងៃទី២៣ ធ្នូ ដើម្បីដាក់សម្ពាធឲ្យអាជ្ញាធរជួយដោះស្រាយទំនាស់ដីធ្លីពលរដ្ឋ ៦គ្រួសារ ជាមួយក្រុមហ៊ុន អេង កាំង។
2014-12-17
កម្មករក្រុមហ៊ុនស៊ិនទ្រី (CINTRI) ធ្វើកូដកម្មមិនប្រមូលសំរាមឈានចូលដល់ថ្ងៃទី៣ហើយ នៅថ្ងៃទី១៧ ធ្នូ ២០១៤។ គំនរសំរាមត្រូវបានគេគរទុកពាសពេញតាមដងផ្លូវក្នុងរាជធានីភ្នំពេញ។ នៅថ្ងៃនេះដែរ សាលារាជធានីភ្នំពេញ ចាត់មន្ត្រីរាជការ និងកងសន្តិសុខដើរប្រមូលសំរាមដែលគរចោលតាមផ្លូវក្នុងរាជធានីភ្នំពេញ។
2014-12-10
ថ្ងៃទី១០ ធ្នូ ឆ្នាំ២០១៤ គឺជាទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៦៦។ ក្រុមសង្គមស៊ីវិល និងរដ្ឋាភិបាល រៀបចំទិវានេះនៅទីតាំង និងរូបភាពផ្សេងៗគ្នា។ រដ្ឋាភិបាលប្រារព្ធទិវាសិទ្ធិមនុស្សនៅមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ រីឯក្រុមសង្គមស៊ីវិល ធ្វើពិធីដង្ហែក្បួនតាមដងវិថីនានា ទៅជួបជុំគ្នានៅមុខរដ្ឋសភា និងទីលានប្រជាធិបតេយ្យ។
2014-12-05
ក្រុមមិត្ត១០ធ្នូជាច្រើនក្រុមនៅព្រឹកថ្ងៃទី៥ ខែ ធ្នូ ចាប់ផ្ដើមធម្មយាត្រា សិទ្ធិយាត្រាចេញពីតាមបណ្ដាខេត្តមួយចំនួន ក្នុងគោលដៅចូលមកកាន់រាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយសិទ្ធិមនុស្ស។ ពួកគេកំណត់យកចម្ងាយ១០០គីឡូម៉ែត្រពីរាជធានីភ្នំពេញជាចំណុចចាប់ផ្ដើមហែរក្បួន នៅតាមផ្លូវជាតិសំខាន់ៗមួយចំនួន។
2014-12-04
សាយឺន ឬស្បៃមុងក្រឡាញឹកជាច្រើនគីឡូម៉ែត្រ ត្រូវបានគេដាក់ពង្រាយលើផ្ទៃបឹងប្រឡាយថ្មី នៅចំណុចឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។ ប្រជាពលរដ្ឋចោទប្រកាន់ថា មូលហេតុនៃបទល្មើសនេសាទបន្តកើនឡើងមិនឈប់ឈរនេះ គឺដោយសារអាជ្ញាធរឃុំ និងមន្ត្រីជលផលជាអ្នកស្ថិតនៅពីក្រោយខ្នងនៃបទល្មើសទាំងនេះ។
2014-11-26
តូបលក់ដូរនៅក្នុងផ្សារកអណ្ដើក ក្នុងឃុំប្រសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ចំនួន ២៦៣តូប និងផ្ទះអ្នកក្បែរនោះ ២៤ខ្នង ត្រូវអគ្គីភ័យឆាបឆេះនៅយប់រំលងអធ្រាត្រថ្ងៃទី២៥ ចូលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤។
2014-11-06
ប្រជាពលរដ្ឋតែងតែរង់ចាំមើលការបណ្ដែតប្រទីបក្នុងពេលរាត្រី នៅថ្ងៃព្រះរាជពិធីបុណ្យអុំទូក ដែលរដ្ឋាភិបាលប្រារព្ធឡើងវិញចាប់ពីថ្ងៃទី ៥-៧ ខែវិច្ឆិកា ឆ្នាំ ២០១៤។ បន្ទាប់ពីខកខានមិនបានធ្វើអស់រយៈពេល៣ឆ្នាំ។
2014-11-06
ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក បានចាប់ផ្ដើមប្រារព្ធឡើងវិញ ចាប់ពីថ្ងៃទី ៥-៧ ខែវិច្ឆិកា ឆ្នាំ ២០១៤ ។
2014-11-05
បន្ទាប់ពីការខកខានប្រារព្ធពិធីបុណ្យអុំទូក ៣ឆ្នាំមក នៅឆ្នាំនេះរដ្ឋាភិបាលបានដំណើរការពិធីនេះ ជាថ្មីដោយមានការប្រណាំងទូកដូចធម្មតា តែពលរដ្ឋចូលមកទស្សនាហាក់ថមថយជាងរាល់ឆ្នាំ។
2014-11-05
ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក បានចាប់ផ្ដើមប្រារព្ធឡើងវិញ នៅឆ្នាំ ២០១៤ ចាប់ពីថ្ងៃទី ៥-៧ ខែវិច្ឆិកា បន្ទាប់ពីខកខានមិនបានធ្វើអស់រយៈពេល ៣ឆ្នាំ។
2014-11-04
ទិដ្ឋភាព លោកតា ប្រាជ្ញ ឈួន និងក្រុមគ្រួសារនៅភូមិកំណើតគាត់ ក្នុងភូមិសមរ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ កាលពីថ្ងៃទី៣ វិច្ឆិកា ឆ្នាំ២០១៤ បន្ទាប់ពីមានព័ត៌មានតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ថាគាត់ស្លាប់ កាលពីចុងខែតុលា កន្លងទៅ។
2014-11-03
អ្នកភូមិរស់នៅក្បែរប្រាសាទឯកភ្នំ ខេត្តបាត់ដំបងមួយចំនួនអះអាងថា ចំនួនភ្ញៀវទៅលេងនិង ទស្សនា តំបន់ទេសចរណ៍ប្រវត្តិសាស្ត្ររមណីយដ្ឋានប្រសាទឯកភ្នំ ប្រមាណជា៣ឆ្នាំមកនេះ មានការថយចុះ ជាពិសេសគឺភ្ញៀវក្នុងស្រុកតែម្ដង។ អ្នកភូមិបញ្ជាក់ថាបញ្ហាចម្បង ដែលបណ្ដាលឲ្យអ្នកទេសចរណ៍មិនចង់ទៅកម្សាន្តទីនោះ ដោយសារកន្លែងទេសចរណ៍នៅជុំវិញប្រាសាទគ្មានអនាម័យ និងខ្វះការថែទាំត្រឹមត្រូវ។
2014-10-29
ប្រទេសកម្ពុជាប្រារព្ធខួប១០ឆ្នាំនៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។