ប័ណ្ណសារព័ត៌មាន
2014-02-27
ជនចំណាកស្រុកចម្រុះមកពីបណ្ដាខេត្តផ្សេងៗ ដែលនាំគ្នារស់នៅក្នុងតំបន់ជាប់ប្រឡាយទឹកស្អុយ ស្ថិតក្នុងខណ្ឌចំការមន និងខណ្ឌទួលគោក រាជធានីភ្នំពេញ ត្អូញពីក្លិនស្អុយនៃទឹកលូ និងសំរាមកកក្នុងទឹកប្រឡាយនោះ។ ពលរដ្ឋ ជាពិសេសកុមារដែលរស់នៅតំបន់ទាំងនោះ ជួបប្រទះនឹងបញ្ហាសុខភាព។
2014-02-11
សាលាឧទ្ធរណ៍នៅថ្ងៃទី១១ កុម្ភៈ នេះ សម្រេចតម្កល់សេចក្ដីសម្រេចរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លើសំណុំរឿងក្ដីសុំនៅក្រៅឃុំរបស់ជនជាប់ចោទ ២១នាក់ ដោយបន្តឲ្យនៅជាប់ឃុំដដែល។ ក្រុមសង្គមស៊ីវិលនិងអ្នកតស៊ូមតិ ប្រមូលផ្ដុំគ្នានៅខាងមុខសាលាឧទ្ធរណ៍ ដើម្បីឃ្លាំមើលការកាត់ក្ដីរបស់តុលាការលើមនុស្សទាំង ២១នាក់។
2014-02-05
ប្រជាពលរដ្ឋនៅស្រុកមានព្រំប្រទល់ជាប់គ្នាចំនួនពីរ គឺស្រុកគីរីសាគរ និងស្រុកបុទុមសាគរ ក្នុងខេត្តកោះកុង នៅថ្ងៃ៥ កុម្ភៈ បាននាំគ្នាតវ៉ានៅការដ្ឋានក្រុមហ៊ុនចិន ឈ្មោះ UNION DEVELOPMENT GROUP ក្រោយក្រុមសន្តិសុខដុតផ្ទះពួកគាត់ ៤៥ខ្នង កាលពីដើមខែកុម្ភៈ ដើម្បីយកដីធ្វើតំបន់ទេសចរណ៍។
2014-02-05
កម្មករក្រុមហ៊ុនស៊ីនទ្រី (Cintri) ជាង ១.០០០នាក់ បានធ្វើកូដកម្មអត់ប្រមូលសំរាមចាប់ពីថ្ងៃទី៣ កុម្ភៈ រហូតមកដល់រសៀលថ្ងៃទី៥ កុម្ភៈ ដើម្បីទាមទារដំឡើងប្រាក់ខែ និងទាមទារកែលម្អលក្ខខណ្ឌការងារមួយចំនួនទៀត។ ការធ្វើកូដកម្មរបស់កម្មករក្រុមហ៊ុនប្រមូលសំរាមនេះ បណ្ដាលឲ្យមានគំនរសំរាមគរជាច្រើនស្ទើរពេញទាំងក្រុង ជាពិសេសនៅតាមតំបន់ទីផ្សារ។