ប័ណ្ណសារព័ត៌មាន
2015-12-31
អតីតអ្នកបើកបររថយន្តក្រុងរបស់ក្រុមហ៊ុនកាពីតូល (Capitol) ប្រមាណ ៥០នាក់ បន្តតវ៉ានៅថ្ងៃទី៣១ ធ្នូ នេះទៀត ដើម្បីទាមទារឲ្យក្រុមហ៊ុនទទួលពួកគេចូលធ្វើការវិញ។
2015-12-29
ពលរដ្ឋនៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ប្រកបរបរដាំបន្លែឆៃថាវដើម្បីចិញ្ចឹមជីវិត។
2015-12-28
អ្នកជំនាញផ្នែកបុរាណវិទ្យា និងអភិរក្សប្រាសាទបុរាណរបស់អាជ្ញាធរអប្សរាមួយក្រុម កំពុងប្រឹងប្រែងប្រើទេពកោសល្យ និងចំណេះដឹងរបស់ខ្លួន ដើម្បីជួសជុលប្រាសាទបុរាណគោកចក ដែលបាក់បែកទ្រុឌទ្រោមខ្លាំងទៅហើយ ឲ្យមានភាពគង់វង្ស និងស្ថិតនៅបានយូរអង្វែងតទៅមុខទៀត។
2015-12-24
សារមន្ទីរដែលមានពិព័រណ៍គំនូរតាមបច្ចេកវិទ្យាទំនើប ស្រ៊ីឌី (3D) ព្រមទាំងមានចម្លាក់ផ្សេងៗទាក់ទងនឹងជីវភាពរស់នៅរបស់ខ្មែរតាំងពីសម័យអង្គរ រហូតមកដល់បច្ចុប្បន្ន ត្រូវបានបើកសម្ពោធឲ្យដំណើរការ កាលពីថ្ងៃទី៤ ខែធ្នូ។
2015-12-22
កងកម្លាំងសមត្ថកិច្ច និងកម្មកររោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន (Manhattan) ក្នុងក្រុងបាវិត ខេត្តស្វាយរៀង ប៉ះទង្គិចគ្នាមួយប្រាវ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ខណៈដែលកម្មករនាំគ្នាតវ៉ាជាថ្មីទៀត ដើម្បីទាមទារឲ្យដោះលែងកម្មករ ៤នាក់ដែលសមត្ថកិច្ចបានចាប់ខ្លួនកាលពីថ្ងៃទី២១ ធ្នូ។
2015-12-22
ប្រជាពលរដ្ឋជិត ១០០គ្រួសារក្នុងចំណោមជាង ២ពាន់គ្រួសារនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កំពុងខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ។ ពួកគាត់អំពាវនាវសុំឲ្យអាជ្ញាធរ និងអង្គការពាក់ព័ន្ធនានា ជួយផ្ដល់ទឹកស្អាតប្រើប្រាស់ និងបង្គន់អនាម័យ ដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។
2015-12-20
មន្ត្រីរដ្ឋាភិបាលជាច្រើនស្ថាប័ន និងពុទ្ធបរិស័ទ បានរៀបចំពិធីបុណ្យសាសនាមួយ ហៅថា បុណ្យមហាសង្ឃទានដោយរាប់បាត្រប្រគេនព្រះសង្ឃ ៤.៥០០អង្គ នៅទីលានជល់ដំរីមុខប្រាសាទបាយ័ន នាខេត្តសៀមរាប នៅថ្ងៃទី២០ ធ្នូ។
2015-12-15
ប្រជាកសិករនៅឃុំចំនួនពីរ គឺឃុំរកាអារ និងឃុំខ្ចៅ នៃស្រុកកងមាស ខេត្តកំពង់ចាម ត្អូញត្អែរពីសត្វល្អិតចង្រៃកាត់ស្រូវ ជាពិសេសសត្វកណ្ដុរ នៅថ្ងៃទី១៣ ខែធ្នូ។ វាលស្រែខៀវខ្ចីរាប់រយហិកតារ ទាំងស្រូវដែលទើបសាបព្រោះ ទាំងស្រូវទើបមូលដើម ត្រូវសត្វកណ្ដុរស៊ីដោយដុំៗ។
2015-12-15
ពលរដ្ឋទូទៅ ភាគច្រើននិយមយកផ្កាដើម្បីតាំងលម្អក្នុងគេហដ្ឋាន ឬទីកន្លែងសំខាន់ៗ ពិសេសក្នុងកម្មវិធីធំៗផ្សេងៗ ដើម្បីជួយបង្កើនសោភណភាពគួរជាទីគយគន់ និងទាក់ទាញអារម្មណ៍។
2015-12-13
កម្ពុជា ប្រារព្ធពិធីបុណ្យសមុទ្ររយៈពេល ៣ថ្ងៃ គឺចាប់ផ្ដើមពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែធ្នូ នៅខេត្តកំពត។ នៅតាមសមុទ្រ ក្រុងកំពត មានការដាក់តាំងលក់ទំនិញផ្សេងៗ មានផ្លែឈើ និងវត្ថុអនុស្សាវរីយ៍ ជាដើម។ ក្រៅពីស្តង់លក់ទំនិញ ក៏មានកម្មវិធីលេងល្បែងកម្សាន្ត និងការប្រគំតន្ត្រីផងដែរ។
2015-12-10
សកម្មជនសិទ្ធិមនុស្ស ពលរដ្ឋមានជម្លោះដីធ្លីនៅភ្នំពេញ និងពីបណ្ដាខេត្តមួយចំនួន ក្រុមសហជីពកម្មករ ព្រះសង្ឃ មន្ត្រីរដ្ឋាភិបាល និងគណបក្សប្រឆាំង នៅថ្ងៃទី១០ ខែធ្នូ ប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ លើកទី៦៧ នៅកន្លែងផ្សេងៗគ្នា។
2015-12-09
ជនអន្តោប្រវេសន៍វៀតណាម នៅបន្តប្រើប្រាស់ភ្នំបូកគោ សម្រាប់ធ្វើជាទីតាំងគោរពបូជាតាមបែបសាសនា និង ធ្វើសមាធិ របស់ខ្លួន។
2015-12-08
ប្រជាពលរដ្ឋដែលជាសហគមន៍ទំនាស់ដីធ្លីជិត ១ពាន់នាក់ មកពីស្រុកចំនួន៥ របស់ខេត្តសៀមរាប នាំគ្នាធ្វើដំណើរតាមគោយន្តជាច្រើនគ្រឿង ចូលមកទីរួមខេត្តសៀមរាប ដើម្បីចូលរួមអបអរសាទរទិវាសិទ្ធិមនុស្សលើកទី៦៧។
2015-12-07
ក្រុមយុវជនជនជាតិដើមភាគតិចជាច្រើននាក់ បានមកជួបជុំគ្នានៅព្រឹកថ្ងៃទី៦ ធ្នូ ដើម្បីបង្ហាញពីបញ្ហាប្រឈមរបស់ពួកគេ ក្នុងការបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សានៅរាជធានីភ្នំពេញ។ ពួកគេអះអាងថា យុវជនជនជាតិដើមភាគតិច នៅមានឱកាសទទួលបានការអប់រំតិចតួចនៅឡើយ បើប្រៀបធៀបទៅនឹងឱកាសដែលយុវជនខ្មែរទូទៅទទួលបាន។
2015-12-06
ក្រុមមនុស្សចម្រុះជាតិសាសន៍មកពី ៧៥ប្រទេស ប្រមាណ ១ម៉ឺននាក់ បាននាំគ្នាមកចូលរួម និងអបអរសាទរការរត់ប្រណាំងកីឡាពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិលើកទី២០ នៅមុខប្រាសាទអង្គរវត្ត នៃខេត្តសៀមរាប កាលពីព្រឹកថ្ងៃអាទិត្យ ទី៦ ខែធ្នូ។