ប័ណ្ណសារព័ត៌មាន
2017-11-09
ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានបង្ខំឲ្យពលរដ្ឋជិត ២លាននាក់ ចេញពីរាជធានីភ្នំពេញ ឲ្យត្រឡប់ទៅកាន់ទីជនបទនានា។ ពេលនោះរាជធានីភ្នំពេញ ត្រូវបានគេឲ្យឈ្មោះថា ជាទីក្រុងខ្មោច ដោយសារតែគ្មានពលរដ្ឋណារស់នៅ ក្រៅតែពីកម្មាភិបាលខ្មែរក្រហម កងទ័ព និងកម្មករប្រមាណ ៤ពាន់នាក់ប៉ុណ្ណោះ។
2017-10-01
ពលរដ្ឋខ្មែរនៅប្រទេសកូរ៉េខាងត្បូង ជាច្រើនរយនាក់ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ ចាប់ផ្ដើមតវ៉ា ដើម្បីទាមទារឲ្យរដ្ឋាភិបាលដោះលែងមេដឹកនាំបក្សប្រឆាំងលោក កឹម សុខា ដែលរដ្ឋាភិបាលកំពុងឃុំខ្លួនទាំងមានអភ័យឯកសិទ្ធិ ក្នុងអំពើក្បត់ជាតិ។
2017-08-22
ជារឿយៗ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់នៃគណៈរដ្ឋមន្ត្រីរបស់លោក តែងតែបានព្រមានអំពីការកើតមានឡើងនូវអំពើហិង្សា និងសង្គ្រាម ប្រសិនបើគណបក្សប្រជាជនកម្ពុជាចាញ់ឆ្នោត…។
2017-08-21
ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅស្រុកឯកភ្នំ ខេត្តបាត់ដំបង ចាប់យករបរដាំដើមក្រចៅ យកសម្បកធ្វើខ្សែព្រាលលក់ ឬហៅថាក្រចៅកូត រកប្រាក់ចំណូលបន្ថែមសម្រាប់ដោះស្រាយជីវភាពគ្រួសារក្រៅពីការធ្វើស្រែចម្ការ។
2017-08-18
តំបន់កោះស្រឡៅ នៃឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង គឺជាទីកន្លែងដែលមានការបូមខ្សាច់ខ្នាតធំ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ អាជីវកម្មខ្សាច់នេះមិនបានផ្ដល់ផលចំណេញអ្វីដល់ពលរដ្ឋនៃសហគមន៍កោះស្រឡៅឡើយ ពោលគឺមានតែធ្វើឱ្យជីវភាពរបស់ពួកគាត់ធ្លាក់ចុះដុនដាបទៅវិញ។
2017-08-16
គិតពីថ្ងៃចាប់ខ្លួន អ្នកស្រី ទេព វន្នី ជាថ្មីលើសំណុំរឿងចាស់ (១៥ សីហា ឆ្នាំ២០១៦) មកដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ គឺមានរយៈពេល១ឆ្នាំហើយ។
2017-08-10
ក្រុមជនជាតិដើមភាគតិច រួមទាំងពលរដ្ឋខ្មែរក្រោមផង នាំគ្នាប្រារព្ធទិវាជនជាតិដើមភាគតិចពិភពលោក លើកទី២៣ កាលពីថ្ងៃទី៩ ខែសីហា នៅតាមខេត្ត ក្រុងមួយចំនួន។
2017-08-02
រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ស្ថិតនៅក្នុងឃុំសំបូរ ស្រុកប្រាសាទសំបូរ មានចម្ងាយប្រមាណ ៣០គីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំ។ រមណីយដ្ឋាននេះ ត្រូវបានអ្នកសិក្សាស្រាវជ្រាវសន្និដ្ឋានថា គឺជារាជធានីរបស់ខ្មែរក្នុងសម័យចេនឡា ដែលមានឈ្មោះថា ឥសានបុរៈ ឬ ឥសានបុរី ក្នុងរាជ្យព្រះបាទឥសានវរ្ម័នទី១ នាដើមសតវត្សទី៧ ដោយដាក់ឈ្មោះស្របតាមព្រះនាមរបស់ទ្រង់។
2017-07-29
អំឡុងពេលដែលក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោម២ បិទទ្វារទឹកសាកល្បងអស់រយៈពេល ១៥ថ្ងៃ គិតត្រឹមថ្ងៃទី២៩ ខែកក្កដា នេះ ទឹកទន្លេបានឡើងលិចភូមិ និងលំនៅឋានអ្នកភូមិស្រែគរ (ចាស់) ក្នុងឃុំស្រែគរ ស្រុកសេសាន ជាបណ្ដើរៗហើយ។
2017-07-27
វត្តប៉ាកណាម ដែលបច្ចុប្បន្នត្រូវបានប្ដូរឈ្មោះទៅជាបាក់ណាម ឋិតនៅស្រុកកោះធំ ខេត្តកណ្ដាល ជាប់នឹងព្រំដែនកម្ពុជា-វៀតណាម ចាប់ផ្ដើមប្រែមុខមាត់ថ្មីជាបណ្ដើរៗ តាមរយៈការសាងសង់ខ្លោងទ្វារវត្ត និងការរៀបចំទីធ្លាវត្ត មានដាក់បន្ថែមរូបសំណាកជាដើម។
2017-07-26
ជនជាតិដើមភាគតិច ១១អម្បូរ ប្រមាណជិត ២០០នាក់ ធ្វើពិធីសែនព្រេនបួងសួងសូមឲ្យអ្នកតាម្ចាស់ទឹកដីជួយអភិរក្សភូមិកំណើត ផ្ទះសម្បែង និងដីព្រៃជំនឿដែលកំពុងប្រឈមនឹងការលិចទឹក ដោយសារក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ កាលពីរសៀលថ្ងៃទី២៥ ខែកក្កដា នៅឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។
2017-07-24
បន្ទាប់ពីអាជ្ញាធររាជធានី-ខេត្ត ប្រកាសសុពលភាពក្រុមប្រឹក្សាឃុំ-សង្កាត់ឲ្យចូលបម្រើការជាផ្លូវការ នៅថ្ងៃទី៣ កក្កដា អតីតមេឃុំ-ចៅសង្កាត់មួយចំនួនរបស់គណបក្សប្រជាជនកម្ពុជា មិនព្រមប្រគល់បន្ទប់ធ្វើការទៅឲ្យមេឃុំ-ចៅសង្កាត់ថ្មីមកពីគណបក្សសង្គ្រោះជាតិ ចូលបំពេញការងារឡើយ។
2017-07-19
ក្រុមយុវជន និងប្រជាសហគមន៍នៅឃុំត្រពាំងជោ ប្រមាណ ១០០នាក់ រួមទាំងព្រះសង្ឃផង នាំគ្នាចូលរួមដាំកូនឈើប្រណិតជាង ២ពាន់ដើមនៅព្រៃសហគមន៍ការពារធនធានធម្មជាតិឧត្តមស្រែពស់ ក្នុងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧។
2017-07-16
ពលរដ្ឋឃុំស្រែគរ និងឃុំក្បាលរមាស ខេត្តស្ទឹងត្រែង ជិត ២០០គ្រួសារដែលមិនព្រមទទួលយកសំណងពីក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ ត្រៀមទីទួលសុវត្ថិភាពដើម្បីរស់នៅបណ្ដោះអាសន្ន ខណៈក្រុមហ៊ុនបិទទ្វារទឹកសាកល្បង នៅថ្ងៃទី១៥ កក្កដា។
2017-07-14
គិតត្រឹមថ្ងៃទី១៤ ខែកក្កដា ពលរដ្ឋរស់នៅអគារប៊ូឌីង ៩៩ភាគរយ នៃគ្រួសារសរុបជិត ៥០០គ្រួសារ បានចាកចេញពីអគារនេះហើយ ក្រោយយល់ព្រមលក់បន្ទប់របស់ខ្លួនក្នុងតម្លៃ ១.៤០០ដុល្លារក្នុង១ម៉ែត្រការ៉េ តាមការកំណត់របស់រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ គឺលោក ជា សុផារ៉ា។