ប័ណ្ណសារព័ត៌មាន
2021-09-16
លោក ហ៊ុន សែន បានលួចចូលរួមក្នុងកិច្ចប្រជុំផ្ទៃក្នុងរបស់គណបក្សសង្គ្រោះជាតិតាមប្រព័ន្ធអនឡាញ ហ៊្សូម (Zoom) កាលពីថ្ងៃទី០៩ ខែកញ្ញា។ កិច្ចប្រជុំនោះដឹកនាំដោយលោក ឡុង រី និងមានការចូលរួមពីសកម្មជនគណបក្សសង្គ្រោះជាតិជាង១០នាក់ទៀត ដែលភាគច្រើនកំពុងរស់នៅប្រទេសថៃ។ អ្នកវិភាគយល់ថា នេះគឺជាការបន្ទាបខ្លួនរបស់លោក ហ៊ុន សែន ដែលទំនងជាដើម្បីស្វែងរកការចរចាជាមួយគណបក្សប្រឆាំងដើម្បីដោះស្រាយបញ្ហាជាប់គាំងនយោបាយ៕
2021-08-12
យោងតាមរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃស៍ វ៉ច្ឆ (HRW) ផ្សាយកាលពីថ្ងៃទី១០ ខែសីហា ទំនប់វារីអគ្គិសនីសេសានក្រោម ២ ដែលផ្តល់មូលនិធិដោយចិន បានធ្វើឱ្យពលរដ្ឋជនជាតិដើមភាគតិចរាប់ពាន់នាក់បាត់បង់ទីជម្រក និងបំផ្លាញជីវភាពរស់នៅរបស់ពលរដ្ឋជាច្រើនគ្រួសារផ្សេងទៀត។ អង្គការនេះ រកឃើញថា រដ្ឋាភិបាលកម្ពុជា និងចិន បានខកខានមិនបានផ្តល់សំណងសមរម្យដល់អ្នកភូមិដែលរងផលប៉ះពាល់ពីការខូចខាតធំធេងបណ្តាលមកពីការសាងសង់ទំនប់វារីអគ្គិសនីនេះ ដែលជាគម្រោងមួយក្រោមគំនិតផ្តួចផ្តើមវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ «ខ្សែក្រវ៉ាត់ និងផ្លូវ» (BRI) របស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping)។
2021-02-20
រូបត្លុកនយោបាយ៖ លោក ហ៊ុន សែន ស្ទាក់ស្ទើរ និងផ្លាស់ប្ដូរចិត្តច្រើនដង មិនហ៊ានចាក់វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាម របស់ «មិត្តដែកថែប» មុនគេ។
2021-01-15
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ប្រកាសនៅពេលកម្ពុជាទទួលបានតំណក់ប្រេងជាលើកដំបូង កាលពីថ្ងៃទី២៩ ធ្នូ ថា ផលិតកម្មប្រេងនេះ ជាពរជ័យសម្រាប់កម្ពុជា និងជាសមិទ្ធផលថ្មីសម្រាប់សេដ្ឋកិច្ចជាតិចាប់ពីឆ្នាំ២០២១ តទៅ។ ក៏ប៉ុន្តែ អ្នកវិភាគខ្លះថា ចំណូលនេះអាចជាផ្នែកមួយនៃយុទ្ធសាស្ត្រពង្រឹងអំណាចក្នុងជួរបក្សឱ្យមានស្ថិរភាព ក្នុងពេលដែលគណបក្សនេះផ្ទេរអំណាចទៅឱ្យឈាមថ្មី។
2021-01-15
ប្រទេសចិន បានខកខានមិនបានជូនដំណឹងដល់ប្រទេសជិតខាងរបស់ខ្លួន ពីការសម្រេចបិទទំនប់វារីអគ្គិសនី ជីងហុង ដែលជាវារីអគ្គិសនីមួយក្នុងចំណោមវារីអគ្គិសនីសរុបចំនួន ១១ របស់ខ្លួន នៅលើដងទន្លេមេគង្គ។