ប័ណ្ណសារព័ត៌មាន
2022-12-27
កម្ពុជា និងឡាវ កំពុងព្យាយាមទប់ស្កាត់អំពើបរបាញ់ និងជួញដូរសត្វព្រៃដែលជិតផុតពូជនៅក្នុងព្រៃការពារ។ ប្រភេទសត្វដែលរងនូវការគំរាមកំហែង ដូចជា ពង្រូល ខ្លា ដំរី រមាស និងខ្លាឃ្មុំ ជាដើម ត្រូវបានគេដាក់លក់ក្នុងស្រុក និងជួញដូរជាលក្ខណៈអន្តរជាតិទៅកាន់ប្រទេសជិតខាង ដូចជា ចិន ថៃ និងវៀតណាម ជាដើម។
2022-10-26
រូបត្លុកនយោបាយ៖ សូមប្រិយមិត្តចូលរួមដាក់ចំណងជើង និងការយល់ឃើញជុំវិញរូបត្លុកមួយនេះ។
2022-08-25
ក្រសួងកសិកម្មនៃប្រទេសចិនបាននិយាយថា ខ្លួននឹងបង្កើតពពកដោយប្រើសារធាតុគីមីដើម្បីជំរុញឱ្យមានភ្លៀងធ្លាក់ និងបាញ់សារធាតុគីមីលើពូជដំណាំដើម្បីកាត់បន្ថយរំហួត។ វិធានការប្រកបដោយគ្រោះថ្នាក់នេះ ត្រូវបានធ្វើឡើងដើម្បីជួយសង្គ្រោះពូជដំណាំកសិផលនៅរដូវក្តៅ ដែលជាប្រភពស្បៀងដ៏សំខាន់មួយសម្រាប់ប្រជាជាតិមួយនេះ ដែលមានប្រជាជនជាង ១ពាន់៤រយលាននាក់។
2022-08-09
លោក ហ៊ុន សែន បានប្រកាសកាលពីថ្ងៃទី៥ ខែសីហា ពីគោលជំហរជាសាធារណៈ អំពីការជំរុញកូនចៅរបស់លោកឱ្យចូលប្រឡូកក្នុងឆាកនយោបាយ ដើម្បីបន្តកាន់តំណែងនាយករដ្ឋមន្ត្រីតវង្សត្រកូល។ ប៉ុន្តែក្រុមអ្នកវិភាគ និងយុវជនមើលឃើញថា ការប្រកាសបែបនេះ គឺមានបំណងចង់ឱ្យកូនចៅរបស់លោកបន្តតំណែងនាយករដ្ឋមន្ត្រីតជំនាន់ ដើម្បីរក្សាអំណាច និងទ្រព្យសម្បត្តិគ្រួសារត្រកូល ហ៊ុន។ ពួកគេថា ការធ្វើបែបនេះនឹងប៉ះពាល់ដល់ប្រយោជន៍ជាតិ ដោយសារអំពើពុករលួយរបស់គ្រួសារមួយនេះ។
2022-08-04
#រូបត្លុកនយោបាយ៖ សូមប្រិយមិត្តចូលរួមដាក់ចំណងជើង និងការយល់ឃើញជុំវិញរូបត្លុកនយោបាយមួយនេះ។
2022-06-28
#រូបត្លុកនយោបាយ៖ សូមប្រិយមិត្តចូលរួមដាក់ចំណងជើង និងការយល់ឃើញជុំវិញរូបត្លុកនយោបាយមួយនេះ។
2022-06-14
សូមប្រិយមិត្តចូលរួមដាក់ចំណងជើង និងការយល់ឃើញជុំវិញរូបត្លុកនយោបាយមួយនេះ។
2022-06-04
វិទ្យុអាស៊ីសេរីនឹងមានកម្មវិធីផ្សាយពិសេស សម្រាប់ការបោះឆ្នោតឃុំសង្កាត់ នៅថ្ងៃអាទិត្យ ទី៥ មិថុនាខាងមុខ។ យើងនឹងផ្សាយពីម៉ោង ៧ និង ៣០នាទីយប់ រហូតដល់ម៉ោង ៩ និង ៣០យប់ ម៉ោងនៅកម្ពុជា។ កម្មវិធីពិសេស យើងមានសេចក្ដីរាយការណ៍ពិស្ដារជុំវិញលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោត និងបទវិភាគផ្សេងៗ ជុំវិញការបោះឆ្នោតឃុំសង្កាត់។ សូមលោកអ្នកនាងកញ្ញារង់ចាំទស្សនាកុំបីអាក់ខានឡើយ៕
2022-06-03
ទៅ ឬក៏មិនទៅបោះឆ្នោត? នេះជាចម្ងល់របស់អ្នកបោះឆ្នោតនៅកម្ពុជា ស្របពេលដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅកម្ពុជាកាន់តែខិតជិតមកដល់...
2022-05-24
សូមប្រិយមិត្តចូលរួមដាក់ចំណងជើង និងការយល់ឃើញជុំវិញរូបត្លុកនយោបាយមួយនេះ។
2022-03-07
របាយការណ៍ពីភ្នាក់ងារកិច្ចការសម្ងាត់របស់ក្រុមប្រទេសលោកខាងលិចឱ្យដឹងថា មន្ត្រីជាន់ខ្ពស់ចិនមួយចំនួនបានដឹងជាមុននូវព័ត៌មានអំពីចេតនា និងផែនការធ្វើសង្គ្រាមរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន (Vladimir Putin)។ ចិនបានប្រាប់រុស្ស៊ីឱ្យពន្យារពេលធ្វើសង្គ្រាមនៅអ៊ុយក្រែន (Ukraine) ដោយរង់ចាំកីឡាអូឡាំពិករដូវរងាដែលខ្លួនកំពុងរៀបចំ បិទបញ្ចប់សិន។
2022-02-13
សកម្មជន សំ សុខា ត្រូវបានដោះលែងពីពន្ធនាគារវិញ កាលពីថ្ងៃទី៩ ខែកុម្ភៈ ក្រោយជាប់ឃុំ ៤ឆ្នាំ រឿងគប់ស្បែកជើងលើផ្ទាំងរូបថតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយបង្ហោះចែកចាយលើបណ្ដាញសង្គម។ ប៉ុន្តែ តុលាការបានគំរាមអតីតកម្មកររោងចក្រ និងជាអ្នកគាំទ្របក្សប្រឆាំងរូបនេះថា នឹងដាក់គុករយៈពេល ៦ខែទៀត ប្រសិនបើគាត់មិនបង់ប្រាក់ពិន័យ ១០លានរៀល (២.៤៦០ដុល្លារ) ក្នុងរយៈពេលកំណត់ទុកឱ្យមួយថ្ងៃ។ ហេតុតែមិនចង់ត្រឡប់ទៅជាប់គុកវិញ លោកស្រី សំ សុខា សុខចិត្តជំពាក់បំណុលគេ ដោយរកលុយទៅបង់ប្រាក់ពិន័យនោះ ខណៈវីដេអូគាត់គប់ស្បែកជើងកាលពីឆ្នាំ២០១៧ ទទួលបានការចាប់អារម្មណ៍ជាថ្មីលើបណ្ដាញសង្គម។
2022-02-06
សម្រាប់ប្រិយមិត្តដែលនិយមតាមដានព័ត៌មានអន្តរជាតិ ប្រិយមិត្តប្រហែលជាបានជ្រាបហើយថា ប្រធានាធិបតីរុស្ស៊ី (Russia) លោក វ្លាឌីមៀ ពូទីន (Vladimir Putin) និង ប្រធានាធិបតីចិន (China) លោក ស៊ី ជីនពីង (Xi Jinping) បានជួបគ្នាដើម្បីសម្ដែងពីសាមគ្គីភាព បន្ទាប់ពីបានចូលរួមក្នុងពិធីបើកកីឡាអូឡាំពិករដូវរងា ២០២២ នៅក្រុងប៉េកាំង (Beijing)។
2022-02-01
ភ្លាមៗក្រោយក្លាយជាប្រធានប្តូរវេនអាស៊ាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជម្នះសម្រេចចិត្តតែឯងទៅជួបមេដឹកនាំរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា (Myanmar) ឬភូមា (Burma) លោក មីន អ៊ុងលាំង (Min Aung Hlaing) កាលពីថ្ងៃទី០៧ និង០៨ ខែមករា ក្នុងអ្វីមួយដែលលោកអះអាងថា ដើម្បីជួយដោះស្រាយវិបត្តិនៅប្រទេសនេះ។