ប័ណ្ណសារព័ត៌មាន
2023-12-30
២០២៣ គឺជាឆ្នាំដែលអតីតមេដឹកនាំកម្ពុជា លោក ហ៊ុន សែន សម្រេចមហិច្ឆតាផ្ទេរអំណាចតពូជយ៉ាងប្រញាប់ប្រញាល់ទៅឱ្យកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត។
2023-12-29
ព្រែកជីកហ្វូណនតេជោ ប្រវែង ១៨០គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន ៤ រួមមានខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប គឺជាគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកខ្នាតយក្សមិនធ្លាប់មានពីមុនមកនៅកម្ពុជាតាំងពីក្រោយសម័យអង្គរ។
2023-12-24
កាលពីសម័យខ្មែរក្រហមរបស់ ប៉ុល ពត ពលរដ្ឋខ្មែរជាច្រើនលាននាក់ ដែលរស់នៅតាមទីប្រជុំជន ជាពិសេសក្រុងភ្នំពេញ ត្រូវបានទាហានខ្មែរក្រហមជម្លៀសចេញពីលំនៅឋានដោយកុហកថា ដើម្បីគេចចេញពីការ «ទម្លាក់គ្រាប់បែក» របស់អាមេរិក។
2023-12-18
ក្រោយសម្រេចផែនការផ្ទេរអំណាចនាយករដ្ឋមន្ត្រីឱ្យទៅកូនបានដោយតក់ក្រហល់ អតីតនាយករដ្ឋមន្ត្រីក្រាញអំណាច លោក ហ៊ុន សែន មិនបានបង្អែបង្អង់យូរឡើយ។ លោកបានឆក់យកឱកាសបង្កើនល្បឿនដាក់ «ផែនការ» ផ្ទេរអំណាចប្រធានគណបក្សប្រជាជនកម្ពុជាទៅឱ្យលោក ហ៊ុន ម៉ាណែត។
2023-12-10
«ប្រទេសតូច តែមានបេះដូងធំ» គឺជាពាក្យដ៏ពេញនិយម ដែលមន្ត្រីរដ្ឋាភិបាលតែងយកមកប្រើក្នុងសម័យកាលកូវីដ និងនៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម។ ក៏ប៉ុន្តែ នៅរយៈពេលមិនដល់ជាងកន្លះឆ្នាំផង ក្រោយព្រឹត្តិការណ៍ស៊ីហ្គេមជាប្រវត្តិសាស្ត្រនេះ បានបញ្ចប់ទៅ ទ្រឹស្ដីហ៊ាកែងដែលគេនិយមប្រើ ដើម្បីសូកប៉ាន់ទិញទឹកចិត្តបរទេសនេះ មិនត្រូវបានមន្ត្រីរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត យកមកអនុវត្តចំពោះកីឡាករម្ចាស់ប្រទេសខ្លួនឯងឡើយ។ ជាក់ស្តែងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។
2023-12-03
រយៈពេល១០០ថ្ងៃដំបូងនៃការឡើងកាន់អំណាចរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សមិទ្ធផលដ៏ធំមួយដែលលោកបាននាំមកជូនសង្គមជាតិនោះ គឺការធ្វើដំណើរឆ្លងកាត់ទ្វីបចំនួន៣ និងប្រទេសចំនួន៥ សរុបជិត៦ម៉ឺនគីឡូម៉ែត្រ ដើម្បី «ទាក់ម៉ូយ»។
2023-11-25
នៅមិនដល់១០០ថ្ងៃនៃការឡើងមកកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បន្តពីឪពុករបស់លោក សមិទ្ធផលដ៏លេចធ្លោមួយដែលលោកនាំមកជូនសង្គមជាតិនោះ គឺ«ការបំពុលសង្គម» និង«គំរាមកំហែង»កាន់តែខ្លាំងឡើងៗប្រឆាំងនឹងក្រុមអ្នករិះគន់រដ្ឋាភិបាល។ ក្រុមយុវជនអះអាងប្រាប់វិទ្យុអាស៊ីសេរីថា គណបក្សកាន់អំណាចកំពុងពង្រឹងក្រុមវាយប្រហារនៅលើបណ្តាញសង្គមកាន់តែខ្លាំងដើម្បីបំពុលសង្គម។
2023-11-21
មិនខុសពីសម័យកាលខ្មែរក្រហម រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បច្ចុប្បន្នបន្តយកទ្រឹស្តី «ជីកស្មៅជីកទាំងឫស» មកអនុវត្តតពីឪពុករបស់លោក។ ការណ៍នេះ ត្រូវគេមើលឃើញថា ដើម្បីគាស់រម្លើងកុំឱ្យមានសំឡេងក្រុមអ្នករិះគន់ ឬអ្នកនយោបាយដែលមាននិន្នាការផ្ទុយពីរដ្ឋាភិបាល នៅលើសង្វៀននយោបាយកម្ពុជា។
2023-11-13
ពេលឡើងកាន់តំណែងបន្តពីឪពុកបានមួយខែ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អួតប្រាប់កម្មកររាប់ម៉ឺននាក់ នៅខេត្តកំពង់ស្ពឺ និងខេត្តតាកែវ កាលពីថ្ងៃទី១៩ ខែកញ្ញាថា លោកបានខំដើរទាក់ម៉ូយ ឬទាក់ទាញអ្នកវិនិយោគឱ្យមករកស៊ីនៅស្រុកខ្មែរ ព្រមទាំងផ្សព្វផ្សាយអំពីវិស័យទេសចរណ៍ ហើយចុះកិច្ចព្រមព្រៀងបង្កើនជើងហោះហើរជាដើម។
2023-10-30
លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រាប់ទៅគណបក្សសម្ព័ន្ធមិត្តនឹងគណបក្សរបស់លោកទាំង២៧ ឱ្យត្រៀមខ្លួនកម្ចាត់អ្នកនយោបាយមួយក្រុម ដែលលោកចោទប្រកាន់ថា ជាក្រុមជ្រុលនិយម។
2023-10-27
ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ច្រឹង ខ្មៅ បានច្រានចោលសំណើរបស់យុវជនចលនាមាតាធម្មជាតិ ៣រូប រួមមាន លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ដែលស្នើសុំចាកចេញពីប្រទេសកម្ពុជាទៅទទួលពានរង្វាន់អ្នកការពារសិទ្ធិមនុស្ស និងបរិស្ថានកម្រិតអន្តរជាតិ ឈ្មោះ Right Livelihood ក្រោមហេតុផលថា «មិនមែនជារឿងចាំបាច់»។
2023-10-25
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងអួតអាងប្រាប់ទៅកាន់ក្រុមមេដឹកនាំពិភពលោកនៅឯមហាសន្និបាតអង្គការសហប្រជាជាតិកាលពីចុងខែកញ្ញា ថា កម្ពុជាមានមហិច្ឆតាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ ឬប្រទេសអ្នកមាន ប្រកបដោយ «ភាពរឹងមាំ រស់រវើក រុងរឿង និងវិបុលភាព» នៅត្រឹមឆ្នាំ២០៥០។
2023-10-22
មិនខុសពីឪពុករបស់លោក លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្ដេជ្ញាពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការរបស់កម្ពុជាកាន់តែខ្លាំងទៀតជាមួយចៅហ្វាយនាយចិន លើគម្រោងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI)។ ការប្តេជ្ញាចិត្តនេះ ធ្វើឡើងក្នុងពេលដែលលោកទៅចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ (3rd BRF) នៅរដ្ឋធានីប៉េកាំង (Beijing) កាលពីសប្ដាហ៍មុន។
2023-10-18
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធានាអះអាងតាមសារជាសំឡេងរបស់លោកអំពីករណីនិស្សិតខ្មែរប្រមាណ ៤៥០នាក់ ដែលកំពុងជាប់នៅប្រទេសអ៊ីស្រាអែល (Israel) ដោយសារសង្គ្រាមរវាងអ៊ីស្រាអែល និងកងជីវពលហាម៉ាស (Hamas) ថា រដ្ឋាភិបាលរបស់លោកមិនទុកពួកគេចោលឡើយ។
2023-10-01
គោលការណ៍ «ចេះ គឺជាប់» គឺជាពាក្យពេចន៍ដែលនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិនរួញរានឹងលើកយកមកសូត្របញ្ជាទៅមន្ត្រីក្រោមឱវាទរបស់លោកឱ្យរៀបចំយន្តការប្រលងជ្រើសរើសមន្ត្រីរាជការនៅក្នុងរដ្ឋាភិបាលអាណត្តិទី៧នេះ។