ប័ណ្ណសារព័ត៌មាន
2024-10-31
មានលុយ មានអំណាច មានខ្នង មានយុត្តិធម៌។ ប៉ុន្តែ សម្រាប់អ្នកទោសនយោបាយ ឬ អ្នកទោសមនសិការក្នុងសម័យកាល «អរគុណសន្តិភាព» ពួកគេត្រូវនឹកគិតដល់ពាក្យពេចន៍មួយទៀត ដើម្បីអាចឆាប់រួចខ្លួនពីការចាប់ឃុំខ្លួនតាមទំនើងចិត្តពីសំណាក់អាជ្ញាធររដ្ឋាភិបាលឪ និងកូនត្រកូល «ហ៊ុន» បើទោះបីជាពួកគេពុំបានប្រព្រឹត្តកំហុសអ្វីក៏ដោយ។
2024-10-27
ក្រោមការដឹកនាំរបស់រដ្ឋាភិបាលត្រកូល «ហ៊ុន» តពូជពីឪដល់កូនអស់រយៈពេលជិត៤០ឆ្នាំមកនេះ កម្ពុជាតែងអួតអាងនៅតាមវេទិកាអន្តរជាតិនានាថា ខ្លួនខិតខំអភិវឌ្ឍប្រទេស «ដោយមិនទុកនរណាម្នាក់ចោល»។ ក៏ប៉ុន្តែ ការពិតជាក់ស្តែង គោលនយោបាយនេះ ហាក់មានតែនៅលើក្រដាសតែប៉ុណ្ណោះ ខណៈកម្ពុជាកំពុងប្រែក្លាយជាអាណាចក្រគ្រប់គ្រងដោយត្រកូល «ហ៊ុន» និងក្រុមអ្នកមានលុយមានអំណាចស្ទើរផ្តាច់មុខ។ ពលរដ្ឋខ្មែរ ជាពិសេសក្រុមអ្នករិះគន់ គណបក្សប្រឆាំង សកម្មជនសង្គម និងពលរដ្ឋក្រីក្រ កំពុងបន្តរងគ្រោះកាន់តែច្រើនឡើងៗពីការអនុវត្តគោលនយោបាយបែប «ផាត់ចោល» ពួកគេ និងប្រព័ន្ធនយោបាយបែបបក្ខពួកនិយមចាក់ស្រេះ។
2024-10-16
ប្រទេសហ្វីលីពីន (Philippines) កាលពីខែមុនបានរាយការណ៍ពីការបំបែកកំណត់ត្រានៃក្រុមនាវាចិនច្រើនជាង២០០គ្រឿង ដែលបានសម្រុកចូលមកក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ខ្លួនស្ថិតក្នុងសមុទ្រចិនខាងត្បូង។
2024-10-10
អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន កាលពីដើមឆ្នាំ២០២២ ធ្លាប់ថ្លែងអួតអាងជាសាធារណៈថា ខេត្តមណ្ឌលគិរីតែមួយអាចផលិតមាសបានរហូតដល់ទៅជិត ១០០គីឡូក្នុងមួយសប្តាហ៍ ហើយក្នុងរយៈពេល៧ខែ ខេត្តនេះផលិតមាសបានរហូតដល់ទៅ ១.៧៥១គីឡូ។ លោកបន្តថា កម្ពុជាអាចផលិតមាសបានកាន់តែច្រើនទៅៗ ដោយសារតែការសម្បូរណ៍ធនធានរ៉ែនៅខេត្តភាគឦសាន្ត។