ប័ណ្ណសារព័ត៌មាន
2024-11-30
បុរសខ្លាំងខាងប្រើអំពើហិង្សាតែមកលើពលរដ្ឋខ្មែរគ្នាឯង និងជានាយករដ្ឋមន្ត្រីឪ លោក ហ៊ុន សែន កាលពីពេលថ្មីៗនេះ ទើបបានទទួលនូវអ្វីមួយដែលក្រុមរបស់លោកប្រកាសថាជា «ពានរង្វាន់លំដាប់អន្តរជាតិ» ថ្មីមួយ ហៅថា «ពានរង្វាន់សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី»។ ពានរង្វាន់នេះ មិនមែនជាពានរង្វាន់ណូបែលសន្តិភាព (Nobel Peace Prize) ដែលពិភពលោកទទួលស្គាល់ និងឱ្យតម្លៃជាសាកលនោះឡើយ។ ក៏ប៉ុន្តែ គឺជាពានរង្វាន់ប្រគល់ឱ្យដោយអង្គការមួយដែលមានប្រភពមិនច្បាស់លាស់ និងដែលពិភពលោកមិនស្គាល់ឈ្មោះ ដែលគេដាក់ឈ្មោះថា «សភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព» (IPTP)។ គ្មានស្ថាប័នព័ត៌មានអន្តរជាតិណាមួយចុះផ្សាយពីការទទួលបានពានរង្វាន់«សន្តិភាព» ដែលលោក ហ៊ុន សែន ទើបទទួលបានថ្មីថ្មោងនេះឡើយ។
2024-11-28
លោក ហ៊ុន ម៉ាណែត ទំនងជានាយករដ្ឋមន្ត្រីដ៏ទន់ខ្សោយជាងគេបង្អស់មួយ ដែលពិភពលោកមិនដែលធ្លាប់បង្កើតក្នុងប្រវត្តិសាស្ត្រសម័យទំនើប។ តាំងពីឈានទៅឡើងកាន់អំណាចរហូតមកទល់បច្ចុប្បន្ន គ្មានពេលណាមួយដែលលោកត្រូវគេមើលឃើញថា អាចកាន់កាប់តំណែងនេះបានដោយឯករាជ្យដោយគ្មានការជួយជ្រោមជ្រែងពីឪពុករបស់លោកម្តងណាឡើយ។
2024-11-20
អាជ្ញាធរចិន កំពុងកៀរគរសាធារណជនឱ្យដោះស្រាយវិវាទអាពាហ៍ពិពាហ៍ ផ្លូវច្បាប់ ដីធ្លី និងវិវាទហិរញ្ញវត្ថុផ្ទាល់ខ្លួន ក្រោយពីមានករណីបុរសវ័យ ៦២ ឆ្នាំម្នាក់ ដែលខឹងសម្បានឹងរឿងបែងចែកទ្រព្យសម្បតិ្តពីការលែងលះប្រពន្ធ បានបើករថយន្តបុករះដោយចេតនាលើហ្វូងមនុស្សនៅពហុកីឡាដ្ឋានមួយកន្លែងនៅភាគខាងត្បូងនៃទីក្រុង ជូហៃ (Zhuhai) ប្រទេសចិន។ មនុស្សយ៉ាងហោចណាស់ ៣៥នាក់ បានស្លាប់នៅក្នុងហេតុការណ៍នេះ។
2024-11-17
រដ្ឋាភិបាលត្រកូល «ហ៊ុន» រក្សាភាពស្ងៀមស្ងាត់ជាមួយប្រទេសថៃដោយមិនទាន់បង្ហាញជំហរជាក់លាក់ពាក់ព័ន្ធនឹងរឿងរ៉ាវជម្លោះកំណត់ព្រំដែនសមុទ្រក្នុងតំបន់ដែលភាគីទាំង២អះអាងថាជា«តំបន់ត្រួតស៊ីគ្នា» និងអធិបតេយ្យលើកោះគុតក្នុងឈូងសមុទ្រថៃ ភាគខាងលិចខេត្តកោះកុង។ នេះក៏ទំនងជាដោយសារតែរដ្ឋាភិបាលនៃប្រទេសទាំងពីរ កំពុងត្រៀមបើកការចរចាសាជាថ្មីឡើងវិញ ដើម្បីបែងចែកផលប្រយោជន៍ពីការទាញយកកំណប់រ៉ែប្រេង និងឧស្ម័នដ៏មហាសាលតម្លៃជាង ៣០០ពាន់លានដុល្លារពីតំបន់នេះ។
2024-11-13
កម្ពុជាបាននិយាយកាលពីខែមុនថា មូលដ្ឋានកងទ័ពជើងទឹករាម ដែលចិនផ្តល់មូលនិធិសាងសង់ នៅឈូងសមុទ្រថៃ នឹងត្រូវគេបើកឱ្យកងទ័ពជើងទឹកបរទេសទាំងអស់ចូលទស្សនកិច្ចនៅពេលបញ្ចប់ការធ្វើ «ទំនើបកម្ម»។
2024-11-10
បុរសខ្លាំងខាងប្រើអំពើហិង្សា និងជាអតីតកម្មាភិបាលខ្មែរក្រហម លោក ហ៊ុន សែន ត្រូវគេមើលឃើញថា ជាមេដឹកនាំដែលពូកែខាងប្រើយុទ្ធសាស្ត្របំបែកបំបាក់ខ្មែរគ្នាឯង ជាពិសេសក្រុមអ្នកប្រឆាំងនៅកម្ពុជា។
2024-11-07
ភ្លាមៗក្រោយឡើងកាន់តំណែងតាមរយៈការផ្ទេរអំណាចតពូជពីឪ លោក ហ៊ុន ម៉ាណែត ថ្លែងអួតអាងប្រាប់ពលរដ្ឋខ្មែរទូទៅពីនយោបាយដើរ«ទាក់ម៉ូយ»អ្នកវិនិយោគបរទេសឱ្យមករកស៊ីបណ្ដាក់ទុននៅកម្ពុជា។
2024-11-03
ប្រទេសកូរ៉េខាងជើង (North Korea) កំពុងបញ្ជូនកងទ័ពនៃប្រជាជនកូរ៉េ (Korean People's Army) ជាង ១ម៉ឺននាក់ ទៅប្រយុទ្ធឱ្យរុស្ស៊ី (Russia) នៅក្នុងប្រទេសអ៊ុយក្រែន (Ukraine)។ ក្នុងនោះ ទាហានប្រមាណ ៣ពាន់នាក់ ត្រូវបានគេបញ្ជូនទៅជិតសមរភូមិនៅភាគខាងលិចនៃប្រទេសរុស្ស៊ី។