ប័ណ្ណសារព័ត៌មាន
2024-12-26
លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលស្នងតំណែងពីឪពុក ចេញមុខមកប្រដៅសិស្ស ដែលទើបប្រឡងជាប់និទ្ទេស «A» ឲ្យខំរៀនបន្ថែមទៀត ព្រោះគ្មានការប្រើប្រាស់ខ្សែ ឬខ្នងក្នុងជួររដ្ឋាភិបាល ឬវិស័យឯកជន ដើម្បីបានមុខដំណែង ឬតួនាទីបុណ្យសក្ដិធំនោះទេ។
2024-12-22
ពលរដ្ឋ និងមន្រ្តីសង្គមស៊ីវិលមើលឃើញថា បើសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ(EBA)៨០%បន្ថែមទៀត និងដាក់ទណ្ឌកម្មថែមទៀតនោះ នឹងធ្វើឱ្យកម្ពុជាជួបវិបត្តិធំទាំងវិស័យសេដ្ឋកិច្ច និងប៉ះពាល់មុខមាត់នៅលើឆាកអន្តរជាតិ។ ប៉ុន្តែអតីតនាយករដ្ឋមន្ត្រីឪ គឺលោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីកូន គឺលោក ហ៊ុន ម៉ាណែត ហាក់មិនខ្វល់អំពីរឿងនេះឡើយ។
2024-12-14
ក៏ប៉ុន្តែក្រុមអ្នកគាំទ្រគណបក្សប្រឆាំងចោទថា លោក ហ៊ុន សែន និងក្រុមមនុស្សដែលស្និទ្ធិនឹងត្រកូលហ៊ុននេះទៅវិញទេ ជាក្រុមភេរវកម្ម ព្រោះមានបាតដៃប្រឡាក់ឈាមពលរដ្ឋខ្មែរស្លូតត្រង់ដែលបានស្លាប់ក្រោយរបបខ្មែរក្រហមបន្ថែមទៀតនោះ។