ប័ណ្ណសារព័ត៌មាន
2024-02-28
រដ្ឋាភិបាលថ្មីរបស់នាយករដ្ឋមន្ត្រីកូន លោក ហ៊ុន ម៉ាណែត បន្តលើកស្ទួយពាក្យស្លោក «អរគុណសន្តិភាព» មិនខុសពីសម័យកាលឪពុករបស់លោកឡើយ។ លោក និងឪពុករបស់លោក ត្រូវបានក្រុមមន្ត្រីក្រោមឱវាទលើកតម្កើង និងបញ្ចើចបញ្ចើជាបិតា «សន្តិភាព» ស្ទើរស្មើនឹងអាទិទេពដែលពលរដ្ឋខ្មែរត្រូវតែគោរពដឹងគុណគ្មានទីបញ្ចប់ និងដោយគ្មានការចោទសួរ ឬបញ្ចេញមតិរិះគន់ណាមួយឡើយ។
2024-02-26
ស្ត្រីខ្មែរមួយចំនួនដែលរួចខ្លួនចេញពីការជួញដូរផ្លូវភេទ ធ្លាប់ឱ្យវិទ្យុអាស៊ីសេរីដឹងថា បុរសចិន និងគ្រួសារខ្លះបានចាត់ទុកពួកនាងដូចជា ឧបករណ៍បង្កើតកូន។ ពួកនាងបានរងនូវការវាយធ្វើបាបលើរាងកាយ បង្ខាំងក្នុងបន្ទប់ និងគាបសង្កត់សេរីភាពគ្រប់បែបយ៉ាង។ ស្ត្រីខ្មែរទាំងនោះ ផ្ដាំផ្ញើដល់ស្ត្រីខ្មែរគ្រប់រូបនៅក្នុងប្រទេស កុំឱ្យចង់បានលុយពីចិន ហើយប្រថុយប្រថានរៀបការទៅតាមគេដោយងាយៗឱ្យសោះ ពីព្រោះបើសំណាងអាក្រក់ នឹងត្រូវគេវាយដំលើរាងកាយជារៀងរាល់ថ្ងៃ ដោយមិនមានឱកាសបានវិលត្រឡប់មកជួបជុំគ្រួសារវិញឡើយ។ ពោលគឺមានតែស្លាប់ចោលឆ្អឹងនៅស្រុកគេប៉ុណ្ណោះ។
2024-02-25
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា កាលពីថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ធ្វើឡើងដើម្បីធ្វើឱ្យស្របច្បាប់ និងបំពេញមហិច្ឆតាបន្តក្រាញអំណាចផ្តាច់មុខគ្មានដែនកំណត់របស់អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកនឹងមកធ្វើជាប្រធានព្រឹទ្ធសភាជំនួសឱ្យលោក សាយ ឈុំ ដែលត្រូវអស់អំណាច។ ការណ៍នេះនឹងនាំឱ្យត្រកូល «ហ៊ុន» អាចគ្រប់គ្រងអំណាចកំពូលៗរបស់ជាតិដោយចំហ និងគ្មានការលាក់លៀមតទៅទៀតឡើយ។
2024-02-20
នៅមិនដល់កន្លះឆ្នាំផងក្រោយនាយករដ្ឋមន្ត្រីកូន លោក ហ៊ុន ម៉ាណែត ឡើងកាន់អំណាចបន្តពីនាយករដ្ឋមន្ត្រីឪ ស្ថាប័នកំពូលៗរបស់ជាតិកំពុងត្រូវបានប្រែក្លាយ និងក្តោបក្តាប់ស្ទើរតែទាំងស្រុងដោយត្រកូល «ហ៊ុន»។ ប្រព័ន្ធគ្រួសារ-បក្ខពួកនិយមកំពុងចាក់ស្រេះកាន់តែខ្លាំងឡើងហួសឆ្ងាយជាងកាលពីសម័យនាយករដ្ឋមន្ត្រីឪ។
2024-02-18
ជិត៤០ឆ្នាំក្រោមការដឹកនាំរបស់ត្រកូល «ហ៊ុន» ពីឪពុកតដល់កូន កសិករខ្មែរនៅតែបន្តធ្វើស្រែប្រវាស់មេឃ ខណៈរដ្ឋាភិបាលអសមត្ថភាពមិនអាចបង្កើតប្រព័ន្ធធារាសាស្ត្រគ្រប់គ្រាន់ដើម្បីផ្តល់ដំណោះស្រាយទឹកជូនប្រជាកសិករខ្មែរ។
2024-02-12
មេដឹកនាំចិន លោកប្រធានាធិបតី ស៊ី ជិនពីង (Xi Jinping) កំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងឆ្នាំថ្មី ឆ្នាំរោងដែលជាឆ្នាំប្រកបដោយប្រផ្នូលល្អនេះ ដើម្បីស្តារសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោក ដែលបានដាំក្បាលចុះដល់ដំណាក់កាលនៃការរីកលូតលាស់យឺតយ៉ាវ បន្ទាប់ពីប្រទេសចិនបានពង្រីកសេដ្ឋកិច្ចក្នុងល្បឿនលឿនប្រកបគ្រោះថ្នាក់អស់រយៈពេលជាច្រើនទសវត្សរ៍រួចមក។ ក្រុមអ្នករិះគន់ និយាយថា វិធានការប៉ះប៉ូវរយៈពេលខ្លី នឹងមិនអាចជួយដោះស្រាយសេដ្ឋកិច្ចរបស់ប្រទេសចិន ដែលបានធ្លាក់ចុះដោយសារតែបញ្ហាចាក់ស្រេះជាប្រព័ន្ធជាច្រើន មានដូចជា បំណុលរដ្ឋាភិបាលមូលដ្ឋានដែលចេះតែកើនឡើង ទីផ្សារអចលនទ្រព្យធ្លាក់ចុះ និងការដួលរលំដោយសារតែវិធីសាស្ត្រផ្ដោតចម្បងទៅលើវិស័យសន្តិសុខជាតិរបស់លោក ស៊ី ជិនពីង ក្នុងនោះមានដូចជាការបង្ក្រាបលើវិស័យបច្ចេកវិទ្យា និងសហគ្រិនអ្នកមាន ព្រមទាំងគោលនយោបាយបំភ័យដល់វិនិយោគិនបរទេស ជាដើម៕