ប័ណ្ណសារព័ត៌មាន
2024-09-30
៣១ឆ្នាំក្រោយការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ កម្ពុជាបានដាក់សម្ពោធ «វិមានរដ្ឋធម្មនុញ្ញ» ទម្ងន់ជាង ១រយតោន សាងសង់ឡើងដោយប្រើប្រាស់ថវិកាជាតិអស់ប្រមាណជាង ២លាន២សែនដុល្លារ។ រដ្ឋាភិបាល អះអាងថា វិមានរដ្ឋធម្មនុញ្ញនេះ គឺជា «នីតិបូជនីយដ្ឋានដ៏ពិសិដ្ឋ» តំណាងឱ្យនិមិត្តរូបនីតិរដ្ឋ ឬការគោរពច្បាប់ ដែលមានរដ្ឋធម្មនុញ្ញជាច្បាប់កំពូលនៅកម្ពុជា។
2024-09-24
ក្រសួងការពារជាតិកម្ពុជា ផ្តល់ព័ត៌មានបែបត្រឡប់ត្រឡិន និងលាក់បាំងជុំវិញករណីនាវាចម្បាំងចិនពីរគ្រឿង ដែលកំពុងមានវត្តមាននៅកំពង់ផែកងទ័ពជើងទឹករាមអស់រយៈពេលជិត១ឆ្នាំមកហើយ។ ក្រសួងនេះអះអាងកាលពីពាក់កណ្តាលឆ្នាំនេះថាវត្តមាននៃនាវាចម្បាំងចិនពីរគ្រឿងនេះ គឺដើម្បី «ផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសក្នុងការប្រើប្រាស់នាវា» ដល់ភាគីកម្ពុជា ជាការ «ធ្វើតេស្តសាកល្បងចំពោះកំពង់ផែរាម» និងថាកម្ពុជា «គ្រោងទិញនាវាទាំងនេះពីភាគិចិន» ដើម្បីបម្រើឱ្យវិស័យយោធានាពេលខាងមុខ។
2024-09-23
នៅឯវេទិកាកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិកកាលពីពេលថ្មីៗនេះ ដែលជាកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់មេដឹកនាំអាហ្វ្រិក ប្រព្រឹត្តទៅនៅក្រុងប៉េកាំង ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានប្រកាសផ្ដល់ហិរញ្ញប្បទានជាង ៥០ពាន់លានដុល្លារ សម្រាប់ទ្វីបមួយនេះ ក្នុងរយៈពេល៣ឆ្នាំខាងមុខ។
2024-09-21
ចាប់តាំងពីរដ្ឋាភិបាលឪរហូតដល់កូន បានបញ្ជាឲ្យគ្រប់ស្ថាប័នរដ្ឋនិងឯកជន រហូតប្រជាពលរដ្ឋព្រមទាំងក្រុមសិល្បករផងត្រូវទន្ទេញឲ្យចាំស្ទាត់ថា អរគុណសន្តិភាព ហើយត្រូវតែនិយាយនិងលើកស្លាក អរគុណសន្តិភាពនេះ នៅគ្រប់ទីកន្លែងទាំងអស់។ ប៉ុន្តែសកម្មជននយោបាយ សកម្មជនសង្គម អង្គការក្រៅរដ្ឋាភិបាលឯករាជ្យនិងគណបក្សប្រឆាំងបានចាត់ទុកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា ឆ្នាំ១៩៩១ ឯណោះវិញទេ ជាកំណើតសន្តិភាពសម្រាប់ខ្មែរគ្រប់និន្នាការទាំងអស់ដែលជាសន្តិភាពពិតប្រាកដ។
2024-09-19
ព្រឹត្តិការណ៍ ហ្គាំបល (GUMBALL 3000) នេះ គឺជាការសប្បាយរីករាយ យកមុខយកមាត់ និងជាការសម្ញែងទ្រព្យសម្បត្តិ ដែលបានមកពីអំពើពុករលួយរបស់ក្រុមអ្នកមានលុយមានអំណាច ដែលជិតស្និទ្ធនឹងរដ្ឋាភិបាលត្រកូលហ៊ុនតែប៉ុណ្ណោះ។ ជាពិសេសព្រឹត្តិការណ៍នេះ គេហាក់នាំគ្នាសប្បាយលើគំនរទុក្ខ និងទឹកភ្នែករបស់អ្នកភូមិអង្គរជាច្រើនរយគ្រួសារ ដែលអាជ្ញាធរបានបណ្តេញចេញពីលំនៅឋានទាំងបង្ខំ។
2024-09-16
មហាសេដ្ឋីសញ្ជាតិខ្មែរ-ថៃ ស្និទ្ធនឹងលោក ហ៊ុន សែន និងជាអ្នកកាន់កាប់ហឹបលុយឱ្យបក្សកាន់អំណាច គឺលោក លី យ៉ុងផាត់ ក្លាយជាបុគ្គលកម្ពុជាទី៦ ដែលរងទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងហាមប្រាមមិនឱ្យធ្វើប្រតិបត្តិការហិរញ្ញវត្ថុជាអន្តរជាតិ ក្រោមច្បាប់ Global Magnitsky Act ដ៏មានឥទ្ធិពលរបស់អាមេរិក។ នេះក៏ដោយសារតែអាមេរិករកឃើញថា លោក និងសម្ព័ន្ធអាជីវកម្ម៥របស់លោកមានពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស និងពលកម្មដោយបង្ខំក្នុងជំនួញឆបោកតាមអនឡាញ និងរូបិយប័ណ្ណគ្រីបតូ (Crypto)។
2024-09-11
មួយឆ្នាំក្រោយឡើងកាន់អំណាចតាមរយៈការផ្ទេរអំណាចបន្តពូជ រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាន់តែបង្ហាញឱ្យឃើញពីកម្សោយ និងបញ្ហាប្រឈមក្នុងការប្រមូលថវិកាជាតិ។ ពីដំបូងឡើយ រដ្ឋាភិបាលរបស់លោកបានធ្វើឱ្យពលរដ្ឋស្ទើរគ្រប់ស្រទាប់វណ្ណៈក្តៅក្រហាយដោយសារតែការអនុវត្តវិធានការជំរិតយកពន្ធពីពលរដ្ឋជ្រុលហួសហេតុ។
2024-09-09
រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានផ្ដួចផ្ដើមដឹកមនុស្សទាំងហ្វូងទៅមើលព្រំដែនភាគឦសានជាប់តំបន់ត្រីកោណអភិវឌ្ឍន៍ CLV ដោយឥតគិតថ្លៃរហូតដល់ចុងឆ្នាំ២០២៤។ រដ្ឋាភិបាលអះអាងថា ដំណើរទស្សនកិច្ចនេះ គឺដើម្បីផ្ដល់ឱកាសដល់ពលរដ្ឋឱ្យបានឃើញដោយផ្ទាល់នូវការអភិវឌ្ឍជាក់ស្ដែងតាមតំបន់ព្រំដែន។
2024-09-04
នាយករដ្ឋមន្ត្រីកូន លោក ហ៊ុន ម៉ាណែត បានផ្ដួចផ្ដើមឱ្យមានការរៃអង្គាសប្រាក់ដ៏សម្បើមមួយមិនធ្លាប់មានពីមុនមកនៅទូទាំងប្រទេស ដោយអះអាងថាយកទៅ «កសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»។