សកម្មភាព​តម្បាញ​សូត្រ​ខ្មែរ​នៅ​ខេត្ត​កណ្ដាល

ដោយ អ៊ុក សាវបូរី
2014.10.19
1

មេអំបៅ​ញី​ឈ្មោល​កំពុង​បង្កាត់ ឬ​ជា​ពង​ដង្កូវ​នាង​មិន​ទាន់​ញាស់​គ្រប​ក្នុង​កូនចាន។

2

សំបុកដង្កូវនាង​មាន​មេអំបៅ​មិន​ទាន់​ទុំ។

3

មែកឈើ​សម្រាប់​ឲ្យ​ដង្កូវនាង​រុំ​ជា​សំបុក។

4

មេង​ស្រី​រវៃ​សូត្រ​បំបែក​ដុំ​ពកៗ យក​សរសៃ​ឆ្មារ​បញ្ចូល​ក្នុង​ត្រល់។

5

ដុំ​រវៃ​សូត្រ។

6

ដុំ​សូត្រ​រមូល​ជា​ដុំៗ និង​ខ្នារ​រវៃ​សរសៃ​សូត្រ​ពណ៌លឿង ស្រាវ​ចេញ​ពី​សំបុក​នាង។

7

កី​តម្បាញ ផាមួង។

8

លោកស្រី ឃីម ញឹប កំពុង​ត្បាញចរបាប់។

9

ផលិតផល​វត្ថុ​អនុស្សាវរីយ៍​អំពី​ផលិត​ផល​សូត្រ​ខ្មែរ។

នៅ​ប៉ែក​ខាងកើត​ទន្លេសាប និង​អ្នក​នៅ​ជាប់​ទន្លេ​មេគង្គ នាំ​គ្នា​ចិញ្ចឹម​ដង្កូវនាង ដើម្បី​យក​សរសៃ​សូត្រ មក​ត្បាញ​ផលិត​ជា ហូល ផាមួង ចរបាប់ សារុង ក្រម៉ា ជាដើម ដែល​ជា​មុខ​របរ​ប្រពៃណី តំណកូនចៅ។ ប៉ុន្តែ​មុខ​របរ​តម្បាញ​ហូល​ផាមួង​នេះ បាន​ថយ​ចុះ​ជាង​មុន។ ពួក​គាត់​ឲ្យ​ដឹង​ថា បញ្ហា​ធ្លាក់​ចុះ​នេះ​ដោយ​សារ ប្រទេស​កម្ពុជា​មាន​រោងចក្រ​កាត់ដេរ​ច្រើន និង​មាន​ការងារ​ច្រើន​ធ្វើ​ឆាប់​បាន​លុយ ទើប​មនុស្ស​នាំ​គ្នា​ទៅ​ធ្វើ​ការងារ​ទាំង​នោះ ហើយ​បោះបង់​ចោល​ការងារ​ត្បាញ​រវៃ​សូត្រ។

ថតរូប​ដោយ អ៊ុក សាវបូរី នៅ​ផ្ទះ​ប្រជាពលរដ្ឋ ភូមិ​ព្រែកបង្កង ឃុំ​ព្រែកតាកូវ ស្រុក​ខ្សាច់​កណ្ដាល​ ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី ១៩ តុលា ២០១៤។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។