សកម្មភាព​ពលរដ្ឋ​ខ្មែរ​ទៅ​រក​ការងារ​នៅ​ថៃ

ដោយ សួន សុផលមុន្នី
2013.04.24

សកម្មភាព​ធ្វើ​ចរាចរណ៍​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត និង​សកម្មភាព​របស់​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ចុះ​ហាម​ឃាត់ និង​អប់រំ​ប្រជាពលរដ្ឋ មិន​ឲ្យ​ឆ្លង​ដែន​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្នុង​ទឹកដី​ថៃ។ រូប​ថត​ថ្ងៃ​ទី២៣ និង​២៤ ខែ​មេសា ឆ្នាំ​២០១៣ ដោយ សួន សុផលមុន្នី

-រថយន្ត​ឈ្នួល​ដឹក​ពលករ​ខ្មែរ​ឆ្ពោះ​ទៅ​ក្រុង​ប៉ោយប៉ែត។

-សកម្មភាព​នានា​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ក្នុង​ទឹក​ដី​ខ្មែរ។

-សកម្មភាព​កម្លាំង​ប៉េអិម​ក្រុង​ប៉ោយប៉ែត ចុះ​អប់រំ​ពលរដ្ឋ​ដែល​មាន​បំណង​ឆ្លងដែន​ទៅ​ថៃ។

-ប្រជាពលរដ្ឋ​ខ្មែរ​ក្មេង​ចាស់​ប្រុស​ស្រី​ដែល​ត្រូវ​អាជ្ញាធរ​ឃាត់​មិន​ឲ្យ​ឆ្លងដែន​ទៅ​ថៃ។

-ក្មេង​តូច​នេះ​ជា​កូន​ពលករ​ខ្មែរ កំពុង​ដេក​លក់​នៅ​លើ​ស្បោង​ដាក់​សម្លៀកបំពាក់។

-សកម្មភាព​ប្រជាពលរដ្ឋ​ខ្មែរ​នាំ​គ្នា​ដើរ​កាត់​ព្រៃ​នៅ​ចំណុច​ច្រក​ក្ដឹប​ថ្ម ស្រុក​ថ្មពួក ដើម្បី​ឆ្លង​ទៅ​ថៃ។

-ប្រជាពលករ​ខ្មែរ​ដែល​ក្រុមហ៊ុន​ឯកជន​នាំ​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ។

-អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​កំពុង​និយាយ​អប់រំ​ពលរដ្ឋ​ខ្មែរ​កុំ​ឲ្យ​ឆ្លង​ដែន​ទៅ​ថៃ។

-ប្រជាពលរដ្ឋ​ខ្មែរ​ខ្លះ​ដេក ខ្លះ​អង្គុយ ខ្លះ​ឈរ រង់ចាំ​ឆ្លង​កាត់​ថៃ​នៅ​មាត់​អូរ​ព្រំដែន​ខ្មែរ​ថៃ។

  • រូបទី១
  • រូបទី២
  • រូបទី៣
  • រូបទី៤
  • រូបទី៥
  • រូបទី៦
  • រូបទី៧
  • រូបទី៨
  • រូបទី៩

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។