កម្មករ​រោងចក្រ​នៅ​កំពង់ចាម​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៧

កម្មករ កម្មការិនី​រោងចក្រ​កាត់​ដេរ​សំលៀក​បំពាក់ មេនហាតថេន (Manhattan) ជាង ១​ពាន់​នាក់ នៅ​ក្រុង​កំពង់ចាម នាំ​គ្នា​បិទ​ផ្លូវ​ជាតិ​លេខ​៧ មួយ​រយៈពេល​ខ្លី ដើម្បី​ធ្វើ​កូដកម្ម​តវ៉ា​ចំពោះ​ថៅកែ​រោងចក្រ ចូល​ដល់​ថ្ងៃ​ទី​៣ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ២០១២។
2012-02-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ការ​បិទ​ផ្លូវ​ជាតិ​នេះ គឺ​ស្រប​ពេល​ដែល​តំណាង​កម្មករ ៥​រូប និង​មន្ត្រី​សហជីព ១​រូប ជួប​ប្រជុំ​ជា​មួយ​ភាគី​ថៅកែ​រោងចក្រ ដើម្បី​រក​ដំណោះស្រាយ។ បន្ទាប់​ពី​ការ​ចរចា​គ្មាន​លទ្ធផល ការ​តវ៉ា​បាន​ក្លាយ​ជា​ហិង្សា​គប់​ដុំ​ថ្ម និង​ទម្លាយ​របង​សម្រុក​ចូល​រោងចក្រ។ ក្រុម​កម្មករ​បាន​នាំ​គ្នា​គប់​ដុំ​ថ្ម​បំបែក​កញ្ចក់​អាគារ​រោង​ចក្រ​មួយ​ចំនួន។

រូប​ថត​ដោយ ទីន ហ្សាការីយ៉ា

1
សកម្មភាព​កម្មករ​រោងចក្រ មេនហាតថេន (Manhattan) បិទ​ផ្លូវ​ជាតិ​លេខ​៧ នៅ​ខេត្ត​កំពង់ចាម ដើម្បី​រក​ដំណោះស្រាយ​ជុំវិញ​ជម្លោះ​រវាង​រោងចក្រ និង​ថៅកែ នៅ​ថ្ងៃ​២៣ កុម្ភៈ ឆ្នាំ​២០១២។

2
សកម្មភាព​កម្មករ​រោងចក្រ មេនហាតថេន (Manhattan) បិទ​ផ្លូវ​ជាតិ​លេខ​៧ នៅ​ខេត្ត​កំពង់ចាម ដើម្បី​រក​ដំណោះស្រាយ​ជុំវិញ​ជម្លោះ​រវាង​រោងចក្រ និង​ថៅកែ នៅ​ថ្ងៃ​២៣ កុម្ភៈ ឆ្នាំ​២០១២។

3
កម្មករ​សម្រុក​ចូល​រោងចក្រ បន្ទាប់​ពី​ការ​ចរចា​រវាង​មេ​សហជីព និង​តំណាង​រោងចក្រ​មិន​ត្រូវ​គ្នា នៅ​ព្រឹក​ថ្ងៃ​២៣ កុម្ភៈ ឆ្នាំ​២០១២។

4
កម្មករ​នាំ​គ្នា​គប់​ដុំ​ថ្ម​ទៅ​លើ​អគារ​រោងចក្រ នៅ​ព្រឹក​ថ្ងៃ​២៣ កុម្ភៈ ឆ្នាំ​២០១២។

5
អគារ​រោងចក្រ​ដែល​ត្រូវ​ក្រុម​កម្មករ​គប់​បំបែក នៅ​ព្រឹក​ថ្ងៃ​២៣ កុម្ភៈ ឆ្នាំ​២០១២។

6
 បុគ្គលិក​រោងចក្រ​ប្រមូល​ឯកសារ និង​សម្ភារៈ​ផ្សេងៗ​នៅ​ក្នុង​រោងចក្រ បន្ទាប់​ពី​បាន​ខូចខាត​ដោយសារ​ក្រុម​កម្មករ​គប់។

7
កម្មករ​ហែ​ក្បួន​ពី​រោងចក្រ ឆ្ពោះ​ទៅ​កាន់​សាលា​ខេត្ត​កំពង់ចាម ដើម្បី​ឲ្យ​លោក​អភិបាល​ខេត្ត​ជួយ​ដោះស្រាយ កាល​ពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១២។

8
កម្មករ​ដើរ​ដង្ហែ​ក្បួន​ពី​រោងចក្រ នៅ​ស្រុក​កំពង់សៀម ឆ្ពោះ​ទៅ​កាន់​សាលា​ខេត្ត​កំពង់ចាម ដើម្បី​រក​ដោះស្រាយ កាល​ពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១២។

9
ក្រុម​កម្មករ​ស្រែក​តវ៉ា​ទាមទារ​នៅ​ខាង​មុខ​សាលា​ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១២។

10
ក្រុម​កម្មករ​ស្រែក​តវ៉ា​ទាមទារ​នៅ​ខាង​មុខ​សាលា​ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១២។

អត្ថបទ​ដែល​ទាក់ទង

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

Strikers, please do not use forces

Feb 23, 2012 07:42 AM

គេហទំព័រ​ទាំងមូល