សេចក្ដី​ថ្លែងការណ៍​របស់​អាស៊ីសេរី​ពី​ភាព​លំបាក​នៃ​ការ​យក​ព័ត៌មាន

ដោយ អាស៊ីសេរី
2018.03.09
និមិត្ត​សញ្ញា ​អាស៊ីសេរី ៦២២ និមិត្ត​សញ្ញា​អាស៊ីសេរី។
Photo: RFA

អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។ ក្នុង​ស្ថានភាព​នៃ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព ផ្នែក​សារព័ត៌មាន​ និង​រង​ទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ អាស៊ីសេរី​ពិត​ជា​ជួប​ឧបសគ្គ​យ៉ាង​ច្រើន​ ក្នុង​ការ​រក​ប្រភព។

ប្រភព​ផ្ដល់​ព័ត៌មាន​របស់​យើង សុទ្ធ​តែ​រង​ការ​គំរាម​ អ្នកខ្លះ​រង​ការ​គំរាម​កំហែង​ដល់​អាយុ​ជីវិត​ថែម​ទៀត​ផង ដោយសារ​តែ​ព្យាយាម​ផ្ដល់​ព័ត៌មាន​ពិត ឲ្យ​វិទ្យុ​របស់​យើង។ ខាង​អាជ្ញាធរ​វិញ មិន​ត្រឹម​តែ​មិន​ចង់​ផ្ដល់​ព័ត៌មាន​ដល់​វិទ្យុ​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ថែមទាំង​ព្យាយាម​បន្សាប​ភាព​ទុកចិត្ត​ នៃ​ព័ត៌មាន​ពិត ដែល​អាស៊ីសេរី ខិតខំ​រាយការណ៍​ជូន​ពលរដ្ឋ​ទូទៅ​ថែម​ទៀត​ផង។

ទោះជា​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​លំបាកលំបិន​យ៉ាង​នេះ​ក្ដី ក៏​អាស៊ីសេរី​នឹង​មិន​បោះបង់​ការ​ប្ដេជ្ញា​ចិត្ត និង ខិតខំ​បន្ត​ពុះពារ ​ស្វែង​រក​ព័ត៌មាន​ពិត ឲ្យ​បាន​ទៅតាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ផ្សាយ​ជូន​ពលរដ្ឋ​ខ្មែរ និង​ពិភពលោក ឲ្យ​បាន​ជ្រាប​អំពី​ស្ថានភាព​ជាក់ស្ដែង ​ដែល​កំពុង​កើត​មាន និង​ដែល​ត្រូវ​បាន​ប្រព័ន្ធ​ឃោសនា​របស់​របប​លោក ហ៊ុន សែន ព្យាយាម​បិទបាំង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។