មន្រ្តីរាជរដ្ឋាភិបាលប្រាប់កាសែតថា មធ្យោបាយនេះគឺធ្វើដើម្បីលើកទឹកចិត្តទេសចរយៀកណាមឲ្យមកស្រុកខ្មែរកាន់តែច្រើនថែមទៀត។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បញ្ជាក់ទៀតថា រដ្ឋាភិបាលរំពឹងថា ការមិនតម្រូវឲ្យមានទិដ្ឋាការនិងកិច្ចព្រមព្រៀងនាំទំនិញឆ្លងកាត់ប្រទេសជាកត្តាសំខាន់ទាក់ទាញទេសចរ។
គេរំពឹងថា កិច្ចព្រមព្រៀងមួយអំពីរឿងនេះនឹងត្រូវចុះហត្ថលេខារវាងគណៈប្រតិភូខ្មែរនិងយៀកណាមក្នុងទស្សនកិច្ចមួយដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅកាន់ក្រុងហាណូយ នាថ្ងៃអង្គារសប្តាហ៍នេះ៕