ប័ណ្ណសារព័ត៌មាន
2021-04-10
អ្នកជំនាញកិច្ចការអន្តរជាតិយល់ស្របគ្នាថា វៀតណាមកំពុងតែព្រួយបារម្ភនិងមិនសប្បាយចិត្តចំពោះការកើនឡើងខ្លាំងនៃឥទ្ធិពលរបស់ចិននៅកម្ពុជា មួយរយៈពេលចុងក្រោយនេះ។ ពួកគេលើកឡើងថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅមិនទាន់អាចរក្សាតុល្យភាពបានល្អនៃទំនាក់ទំនងរវាងប្រទេសទាំងពីរនេះបាននៅឡើយទេ ដូច្នេះហើយទើបបានជាលោក ហ៊ុន សែន ប្រញាប់យកចិត្តវៀតណាមក្រោយប្រទេសនេះជ្រើសតាំងមេដឹកនាំថ្មី។
2021-04-08
សាធារណរដ្ឋប្រជាមានិតចិនបានចេញមុខជួយបណ្ដាប្រទេសមួយចំនួននៅអាស៊ី ដែលរងគ្រោះដោយជំងឺកូវីដ ១៩ លើវិស័យសេដ្ឋកិច្ច ការទូត និងយោធា ក្នុងនោះក៏មានប្រទេសកម្ពុជាដែរ។ ប្រការនេះ អាចជាការចូលជ្រៀតជ្រែកនយោបាយផ្ទៃក្នុងរបស់កម្ពុជា ដើម្បីពង្រីកឥទ្ធិពល និងផលប្រយោជន៍របស់ខ្លួន។ ស្ថានទូតចិនប្រចាំកម្ពុជាបានបង្ហោះសារក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនដាសតឿនឱ្យរបបក្រុងភ្នំពេញ កុំភ្លេចដឹងគុណដល់អ្នករក្សាសន្តិភាព ជាពិសេសគឺយោធាចិនបានបំពេញបេសកកម្មនៅក្នុងប្រទេសកម្ពុជាតាំងពីទសវត្សរ៍ទី ៩០។ តើឥទ្ធិពលរបស់ចិន មានទំនាក់ទងដូចម្តេចខ្លះ? ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន?
2021-03-31
ជំងឺឆ្លងកូវីដ១៩ បានធ្វើឱ្យប៉ះពាល់ជីវភាពមនុស្សស្ទើរលំដាប់ថ្នាក់។ អ្នកធ្វើការក្នុងវិស័យឯកជន ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ រស់នៅក្នុងសភាពលំបាកវេទនា។ អ្នករកស៊ីឯកជនស្ទើរគ្រប់មុខ បាត់បង់ប្រាក់ចំណូល ឬក៏ប្រាក់ចំណូលធ្លាក់ចុះ។ អ្នកធ្វើការឱ្យគេ ត្រូវក្រុមហ៊ុនកាត់ប្រាក់ខែ រហូតអ្នកខ្លះបាត់បង់ការងារទៀតផង។
2021-03-20
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ អាស៊ានត្រូវបានបង្កើតឡើង ក្នុងគោលបំណងរួមគ្នាទប់ស្កាត់ការរាតត្បាតនៃរបបកុម្មុយនិស្តផ្ដាច់ការ និងដើម្បីបញ្ចៀសពីការវាយលុកផ្នែកសេដ្ឋកិច្ចពីសំណាក់មហាប្រទេសក្នុងតំបន់។ តើមកទល់នឹងពេលនេះអាស៊ាន បានសំរេចគោលបំណងនេះដែរឬទេ?
2021-03-19
ច្បាប់ប្រឆាំងការរីករាលដាលនៃមេរោគកូវីដ១៩ និងជំងឺកាចសាហាវផ្សេងទៀត ទើបត្រូវបានព្រះមហាក្សត្រប្រកាសដាក់ឱ្យប្រើកាលពីសប្ដាហ៍មុន។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន លើកឡើងថា ច្បាប់ថ្មីនេះចាំបាច់ត្រូវបង្កើតឡើង ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលជាសហគមន៍នៅកម្ពុជា។
2021-03-11
លោក ហ៊ុន សែន តែងដូរចិត្តជារឿយៗ អំពីការគ្រោងកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់លោក។ ម្ដងលោកថានឹងបន្តធ្វើតែពីរអាណត្តិទៀត។ ម្ដងលោកថានឹងធ្វើរហូតបើគេនៅតែបោះឆ្នោតឱ្យលោក។ ថ្មីៗ នេះ លោកក្រឡះសំដីម្ដងទៀត។ លោកថានឹងធ្វើរហូតទាល់តែលោកលែងចង់ធ្វើខ្លួនឯង។
2020-10-01
ក្រសួងយុត្តិធម៌ព្រមានថា ការចេញតវ៉ារបស់ពលរដ្ឋនៅខាងមុខតុលាការ គឺជាការដាក់សម្ពាធលើស្ថាប័នតុលាការ និងជាអំពើខុសច្បាប់ ដែលអាចប្រឈមនឹងការចាប់ខ្លួន។ មន្ត្រីក្រសួងយុត្តិធម៌ណែនាំឱ្យអ្នកតវ៉ាស្វះស្វែងរកមេធាវីល្អៗ ទៅតតាំងក្ដីគ្នានៅក្នុងតុលាការវិញ។
2020-09-17
ក្រមព្រហ្មទណ្ឌកម្ពុជា មាត្រា៤៩៤ និងមាត្រា៤៩៥ ស្ដីពីបទញុះញង់ គឺជាមាត្រាដ៏ពេញនិយមរបស់អាជ្ញាធរកម្ពុជា ប្រើប្រាស់ដើម្បីបង្ក្រាបទៅលើសំឡេងប្រឆាំង និងសេរីភាពបញ្ចេញមតិ នៅកម្ពុជា។
2020-06-10
កម្ពុជាកំពុងជាប់ផុងជ្រៅក្នុងរណ្ដៅនៃវិបត្តិផ្ទួនៗគ្នាចំនួនពីរ គឺទីមួយវិបត្តិនយោបាយ នៃការរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យ ដែលនាំឱ្យសហភាពអឺរ៉ុប នឹងចាប់ផ្ដើមដកការអនុគ្រោះពន្ធ EBA ២០% នៅខែសីហា។
2020-02-09
ថ្ងៃទី១២ ខែកុម្ភៈខាងមុខនេះ នឹងដល់ថ្ងៃគណៈកម្មការអឺរ៉ុប ចេញសេចក្តីសម្រេចចុងក្រោយមួយ អំពីការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។ តើសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុបរឿង EBA នេះ នឹងចេញទៅជាយ៉ាងណា?
2020-02-07
សម្ពន្ធភាពរវាងលោក កឹម សុខា និងលោក សម រង្ស៊ី គឺជារឿងសំខាន់នៅក្នុងដំណាក់កាលនេះ។ អ្នកគាំទ្រគណបក្សប្រឆាំង រួមទាំងមេដឹកនាំគណបក្សនេះផងទទួលស្គាល់ថា បើសិនជា បែកបាក់គ្នា នឹងធ្វើឱ្យគណបក្សសង្គ្រោះជាតិធ្លាក់ចុះខ្សោយឬ អាចរលាយបាត់ពីឆាកនយោបាយ ដូចដែលរបបក្រុងភ្នំពេញចង់បាន ដូច្នោះដែរ។
2019-09-25
ការឃុំខ្លួនលោក កឹម សុខា គឺជាប្រធានបទមួយដ៏សំខាន់ដែលសហគមន៍ជាតិ អន្តរជាតិចាប់អារម្មណ៍ និងទាមទារឱ្យដោះលែងវិញ។ ករណីលោក កឹម សុខា នេះ ក៏ជាលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌជាច្រើនទៀត ដែលសហភាពអឺរ៉ុប នឹងបន្តប្រព័ន្ធអនុគ្រោះពន្ធ ឱ្យរបបក្រុងភ្នំពេញទៀតដែរ។
2019-09-02
កាលពី ២ឆ្នាំមុន នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួន។ ជាងពីរខែបន្ទាប់មក គឺនៅថ្ងៃទី១៦ វិច្ឆិកា តុលាការកំពូលបានបើកសវនាការ ហើយសម្រេចរំលាយគណបក្សសង្គ្រោះជាតិ។
2019-04-27
តើលោក សម រង្ស៊ី អាចនឹងវិលចូលស្រុកខ្មែរវិញ តាមការសន្យារបស់គាត់ដែរឬយ៉ាងណា? សូមស្ដាប់បទវិភាគរបស់លោក មួង ណារ៉េត ដូចតទៅ៖
2019-04-09
អ្នកវិភាគថា ការដែលអាជ្ញាធរក្រុងភ្នំពេញបន្តឃុំខ្លួនលោក កឹម សុខា ពីព្រោះតែមិនទាន់ហ៊ានបើកសវនាការជំនុំជម្រះ ទោះជាហួសច្បាប់កំណត់ក្តី។ មិនទាន់ហ៊ានបើកសវនាការប្រហែលមកពីជ្រុលខ្លួន ចោទប្រកាន់ធ្ងន់ធ្ងរពេក ពោលគឺទោស «ក្បត់ជាតិ» ដែលពិបាករកភស្តុតាងដាក់បន្ទុក និងពិបាកកោះហៅជនបរទេស ដែលព្រះរាជអាជ្ញាចោទថា ជាអ្នកសមគំនិត។