ប័ណ្ណសារព័ត៌មាន
2013-04-28
ជាច្រើនឆ្នាំមកហើយដែលពលរដ្ឋខ្មែរចំណាកស្រុកពីខេត្តផ្សេងៗ ទៅរស់នៅតំបន់ទល់ដែនខ្មែរ-ថៃ នៅតែចិញ្ចឹមចិត្តឆ្លងដែនខុសច្បាប់ ទៅស៊ីឈ្នួលកាប់ឈើគ្រញូងក្នុងទឹកដីថៃ ជាប់ព្រំដែនខ្មែរដដែល បើទោះបីជារបរនេះប្រឈមនឹងការស្លាប់រស់យ៉ាងណាក៏ដោយ។
2013-04-18
ថ្ងៃនេះចូលដល់ថ្ងៃទីបីហើយនៃសវនាការផ្ទាល់មាត់នៅក្រុងឡាអេ។ ថ្ងៃព្រហស្បតិ៍ នេះ ដល់វេនភាគីកម្ពុជា ឡើងបកស្រាយតទល់នឹងការចោទប្រកាន់នានារបស់ភាគីថៃ ដែលលើកឡើងកាលពីថ្ងៃពុធ ទី១៧ ខែមេសា។
2013-04-11
ក្នុងរយៈកាលជាង ២ទសវត្សរ៍កន្លងមកនេះ វប្បធម៌និទ្ទណ្ឌភាព ឬភាពរួចទោស ចាក់ឫសយ៉ាងជ្រៅទៅក្នុងសង្គមកម្ពុជា។ ជនប្រព្រឹត្តល្មើសច្បាប់មួយចំនួនតែងទទួលបានការការពារពីអ្នកមានអំណាច នាំឲ្យគេចផុតពីសំណាញច្បាប់។
2013-04-06
កិច្ចប្រជុំពីការដំឡើងប្រាក់ឈ្នួលគោលដល់កម្មករកម្មការិនីរោងចក្រពី ៦១ដុល្លារ ទៅដល់ ១០០ដុល្លារ បានធ្វើឡើងជាច្រើនលើកច្រើនសារ ចាប់តាំងពីចុងខែកុម្ភៈ មកដល់ខែមីនា។
2013-04-03
រដ្ឋធម្មនុញ្ញកម្ពុជា បានចែងយ៉ាងច្បាស់ថា អំណាចទាំង ៣ ត្រូវចែកដាច់ពីគ្នា គឺអំណាចនីតិបញ្ញត្តិ ប្រតិបត្តិ និង តុលាការ។ ប៉ុន្តែភាពជាក់ស្ដែងនៅក្នុងសង្គមកម្ពុជា ប្រព័ន្ធតុលាការហាក់កំពុងរងសំពាធនយោបាយខ្លាំង និងមានការជ្រៀតជ្រែកដ៏ស៊ីជម្រៅរបស់បក្សកាន់អំណាច។
2013-04-02
បញ្ហាកាប់បំផ្លាញព្រៃឈើនៅខេត្តរតនគិរី គឺជាប្រធានបទសំខាន់ដែលមជ្ឈដ្ឋានសាធារណៈចាត់ទុកថាជាទង្វើប៉ះពាល់ធនធានធម្មជាតិ ជាទ្រព្យសម្បត្តិជាតិមិនអាចកាត់ថ្លៃបាន និងបង្កឲ្យកើតមានផលប៉ះពាល់ផ្នែកបរិស្ថានដ៏ធ្ងន់ធ្ងរ។