ប័ណ្ណសារព័ត៌មាន
2015-12-13
សំណុំរឿង លោក សម រង្ស៊ី ចុងក្រោយដែលតុលាការសើរើសំណុំរឿងចាស់ ចេញដីកាចាប់ខ្លួនលោកនៅពេលនេះ គឺធ្វើឲ្យស្ថានការណ៍នយោបាយវិវឌ្ឍន៍កាន់តែអាក្រក់នាពេលបច្ចុប្បន្ននេះ ពិសេសនឹងឈានទៅដល់ការប្រេះស្រាំវប្បធម៌សន្ទនារវាងគណបក្សទាំងពីរ ដែលនឹងពិបាកស្ដារឡើងវិញបាន។
2015-12-12
«ជំងឺ» គឺជាប្រភពនៃសេចក្ដីឈឺចាប់ និងសេចក្ដីស្លាប់ ប្រសិនបើមិនមានការព្យាបាលដោយត្រឹមត្រូវ និងទាន់ពេលវេលា។ ភាគច្រើនជំងឺដែលកើតនៅលើរាងកាយ គេអាចរកថ្នាំព្យាបាលអោយជាស្រាកស្រាន្ត ឬបន្ធូរបន្ថយការឈឺចាប់បាន។
2015-11-26
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ដែលភាសាអង់គ្លេសហៅកាត់ថា APEC បង្កើតឡើងនៅឆ្នាំ១៩៨៩ ដែលមានប្រទេសជាស្ថាបនិកចំនួន ១២។
2015-11-19
ការងើបឡើងរបស់មហាយក្សអាស៊ី-ចិន ក្នុងឆាកនយោបាយពិភពលោក បានបង្កអោយមានការព្រួយបារម្ភពីសំណាក់មហាអំណាចផ្សេងទៀត និងជាពិសេសពីសំណាក់ប្រទេសក្នុងតំបន់អាស៊ីជិតខាងរបស់ខ្លួន។
2015-11-18
ជោគជ័យរបស់ប្រធានបក្សប្រឆាំង អ្នកស្រី អ៊ុង សាន ស៊ូជី (Aung san Suu kyi) ក្នុងការបោះឆ្នោតនៅប្រទេសមីយ៉ាន់ម៉ា (Myanmar) កាលពីថ្ងៃទី៨ ខែវិច្ឆិកា នេះ គឺជាប្រធានបទដែលកំពុងធ្វើឲ្យរំជើបរំជួល និងបន្ថែមកម្ដៅថែមទៀតនៅក្នុងរង្វង់អ្នកនយោបាយកម្ពុជា។
2015-11-10
អំពើហិង្សាយ៉ាងកម្រោលទៅលើតំណាងរាស្ត្របក្សប្រឆាំងពីររូបដែលសហគមន៍ជាតិ និងអន្តរជាតិមិនអាចទទួលយកបាន កាលពីថ្ងៃទី២៦ ខែតុលា នោះ ប្រសិនបើកម្ពុជា ជាប្រទេសនីតិរដ្ឋពិតប្រាកដ មានថ្នាក់ដឹកនាំប្រកបដោយការទទួលខុសត្រូវខ្ពស់ ប្រហែលជាមានមន្ត្រីជាន់ខ្ពស់ខ្លះលាលែងចេញពីតំណែងរួចទៅហើយមកដល់ថ្ងៃនេះ។
2015-11-09
ក្នុងពេលបច្ចុប្បន្ន មហាអំណាចរុស្ស៊ី កំពុងបង្កើនសកម្មភាពយ៉ាងសកម្មក្នុងការពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ដោយឡែកទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងសហព័ន្ធរុស្ស៊ី ហាក់មានការអភិវឌ្ឍតិចតួចប៉ុណ្ណោះក្នុងពេលបច្ចុប្បន្ន ខណៈដែលទំនាក់ទំនងរវាងប្រទេសទាំងពីរនេះ ធ្លាប់មានភាពស្អិតល្មួតក្នុងទសវត្សទី៨០។
2015-11-06
ការប្រេះស្រាំដែលពិបាកនឹងផ្សះផ្សាក្នុងសង្គមខ្មែរបច្ចុប្បន្ន កំពុងស៊ីរូងយ៉ាងជ្រៅមិនត្រឹមតែក្នុងរង្វង់អ្នកនយោបាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរីករាលដាលក្នុងចំណោមអ្នកគាំទ្របក្សនយោបាយ និងយុវជន។
2015-11-05
សភាឯកបក្ស បានអនុម័តដកតួនាទី លោក កឹម សុខា ពីអនុប្រធានទី១ រដ្ឋសភា កាលពីថ្ងៃទី៣០ តុលា បន្ទាប់ពីមានព្រឹត្តិការណ៍ថ្ងៃទី២៦ តុលា គឺការប្រើអំពើហិង្សាលើតំណាងរាស្ត្របក្សប្រឆាំងពីររូប ដែលធ្វើឲ្យសាធារណជននៅទូទាំងពិភពលោកចាប់អារម្មណ៍កាន់តែខ្លាំងថែមទៀតអំពីនយោបាយនៅកម្ពុជា។
2015-11-01
វិថីសូត្រសមុទ្រសតវត្សទី២១ គឺជាគំនិតផ្ដួចផ្ដើមប្រកបដោយមហិច្ឆតារបស់ប្រទេសចិន ក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនង និងផ្សារភ្ជាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌប្រទេសនៅទ្វីបអាស៊ី អាហ្វ្រិក និងអឺរ៉ុប។
2015-10-23
ខណៈដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី កំពុងតែដំណើរការងាររបស់ខ្លួន និងនីតិវិធីផ្សេងៗ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារព្រមានម្ដងហើយម្ដងទៀតថា បើគណបក្សប្រជាជនកម្ពុជា ចាញ់ឆ្នោត ឬអត់ពីលោក នឹងមានសង្គ្រាមទៅវិញ។
2015-10-22
មេដឹកនាំនៃប្រទេសជាសមាជិកសមាគមអាស៊ាន ប្រាថ្នាបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាននៅដំណាច់ឆ្នាំ២០១៥ ខាងមុខ។ អាស៊ាននឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចទី៧ នៅក្នុងពិភពលោក ប្រសិនបើសហគមន៍សេដ្ឋកិច្ចអាស៊ានមួយនេះ ត្រូវបានបង្កើតឡើងដូចការគ្រោងទុក។
2015-10-09
កិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក (Trans-Pacific Partnership) ត្រូវបានបង្កើតឡើង ក្រោមគំនិតផ្ដួចផ្ដើមរបស់សហរដ្ឋអាមេរិក ដើម្បីធ្វើកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចសេរីជាមួយបណ្ដាប្រទេសក្នុងតំបន់ជាប់មហាសមុទ្រប៉ាស៊ីហ្វិក។
2015-10-07
គំនិតផ្ដួចផ្ដើមនៃការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន នៅត្រឹមដំណាច់ឆ្នាំ២០១៥ ត្រូវបានគ្រោងទុកតាំងពីឆ្នាំ២០០២ មកម្ល៉េះ។ ប្រមុខរដ្ឋាភិបាលនៃបណ្ដាប្រទេសសមាជិកអាស៊ាន បានព្រមព្រៀងគ្នាបង្កើតសហគមន៍សេដ្ឋកិច្ចក្នុងតំបន់ឲ្យបានមុនឆ្នាំ២០២០។
2015-09-22
ប្រមុខរដ្ឋាភិបាល ក្រៅពីដំឡើងសាច់ដុំដាក់មេដឹកនាំគណបក្សប្រឆាំងអំពីបញ្ហាព្រំដែន លោក ហ៊ុន សែន ក៏បានប្រកាសបញ្ជាឲ្យតាមចាប់ខ្លួននៅនឹងកន្លែងភ្លាមចំពោះអ្នកណាហ៊ានរិះគន់ថា ផែនទីរដ្ឋាភិបាលកំពុងប្រើប្រាស់ជាផែនទីក្លែងក្លាយនោះ។