ប័ណ្ណសារព័ត៌មាន
2015-02-27
ថ្មីៗនេះ គណបក្សប្រជាជនកម្ពុជា បានបញ្ចូលយុវជនជំនាន់ក្រោយ ដែលជាកូនចៅរបស់មេដឹកនាំនៃគណបក្សមួយចំនួនធំ ទៅក្នុងសមាសភាពគណៈកម្មាធិការកណ្ដាលនៃគណបក្សនេះ។ នេះ គឺជាការបញ្ចូលឈាមថ្មីដ៏គួរឲ្យកត់សម្គាល់មួយទៅក្នុងសរសៃឈាមចាស់របស់គណបក្ស។
2015-02-16
រឿងរ៉ាវពាក់ព័ន្ធព្រះសង្ឃខ្មែរក្រោមបានកក្រើកឡើងសាជាថ្មីនៅពេលដែលអាជ្ញាធររាជធានីភ្នំពេញ បញ្ជូនកម្លាំងចុះទៅធ្វើរដ្ឋបាលក្នុងវត្តសាមគ្គីរង្សី កាលពីពេលថ្មីៗនេះ។ បញ្ហាតំបន់អបគមន៍ ការសាងសង់វត្តដោយគ្មានច្បាប់អនុញ្ញាតិគ្រប់គ្រាន់ ការខ្វះការសហការជាមួយអាជ្ញាធរមូលដ្ឋាន និងបញ្ហាអសន្តិសុខក្នុងវត្ត សុទ្ធសឹងតែជាមូលហេតុដែលអាជ្ញាធរអះអាងថា ជំរុញឲ្យពួកគេចុះធ្វើរដ្ឋបាល។
2015-02-15
ការបញ្ចប់វិបត្តិនយោបាយកាលពីថ្ងៃទី២២ កក្កដា ឆ្នាំ២០១៤ គឺជាបរិបទដ៏សំខាន់មួយដែលប្រជាពលរដ្ឋសង្ឃឹមថា គណបក្សទាំងពីរនឹងចាប់ដៃគ្នាដើម្បីកសាងប្រទេសជាតិ និងដោះស្រាយវិបត្តិសង្គមនានា ដែលប្រជាពលរដ្ឋប្រឈមនោះ។