ខ្មែរ​ចេះ​ផលិត​ក្បឿង​និង​ឥដ្ឋ​មុន​សម័យ​អង្គរ

អ្នក​ជំនាញ​ផ្នែក​បុរាណវិទ្យា បាន​ឲ្យ​ដឹង​ថា មនុស្ស​នៅ​លើ​ដី​ខ្មែរ​ចេះ​ផលិត​ក្បឿង និង​ឥដ្ឋ សម្រាប់​ប្រើ​ប្រាស់​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ។
ដោយ ឱម ឧត្តម
2010-05-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិសាស្ត្រ​ស្ថាបត្យកម្ម បណ្ឌិត សូ សុគន្ធារី អ្នក​ជំនាញ​ជួស​ជុល​ប្រាសាទ មក​ពី​សាកលវិទ្យាល័យ​វ៉ាសេដា ប្រទេស​ជប៉ុន មាន​ប្រសាសន៍​ឲ្យ​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី លោក ឱម ឧត្តម ដឹង​នៅ​ថ្ងៃ​ទី​២ ខែ​ឧសភា ថា ក្នុង​អំឡុង​សម័យ​មុន​អង្គរ មនុស្ស​នៅ​លើ​ដី​ខ្មែរ ចេះ​ផលិត​ក្បឿង និង​ឥដ្ឋ​សម្រាប់​ប្រើ​ប្រាស់​រួច​ជា​ស្រេច​ទៅ​ហើយ។

បណ្ឌិត សូ សុគន្ធារី ថ្លែង​បន្ត​ថា តាម​រយៈ​ការ​យក​សំណល់​ក្បឿង និង​ឥដ្ឋ ទៅ​ពិសោធន៍​ជា​មួយ​នឹង​សារធាតុ​គីមី​កាបូន​១៤ ដើម្បី​កំណត់​អាយុ​កាល​របស់​វត្ថុ​ទាំង​នោះ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា សំណល់​ទាំង​នេះ សុទ្ធ​តែ​មាន​អាយុ​កាល​តាំង​ពី​ប្រហែល ៥០០​ឆ្នាំ នៃ​គ្រិស្តសករាជ​មក​ម្ល៉េះ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល