កម្ពុជា លាវ វៀតណាម បង្កើត​បណ្ដាញ​អប់រំ​ថ្នាក់​សកល​វិទ្យាល័យ

ក្រសួង​អប់រំ​នៃ​ប្រទេស​កម្ពុជា លាវ និង​វៀតណាម បាន​សម្រេច​បង្កើត​សម្ព័ន្ធ​បណ្ដាញ​អប់រំ​ថ្នាក់​សកល​វិទ្យាល័យ ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​លើក​កម្ពស់​វិស័យ​អប់រំ​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​នៃ​ប្រទេស​ទាំង​បី។
ដោយ ផន រីណា
2010-08-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ការ​ព្រមព្រៀង​បង្កើត​សម្ព័ន្ធ​បណ្ដាញ​ថ្នាក់​ឧត្ដម​សិក្សា​នៃ​ប្រទេស​ទាំង​បី​នេះ ត្រូវ​បាន​សម្រេច​ឡើង​នៅ​ក្នុង​ការ​ជួប​ប្រជុំ​គ្នា​មួយ រវាង​សកលវិទ្យាធិការ​ចំនួន ៤២​នាក់​មក​ពី​ប្រទេស​លាវ កម្ពុជា និង​វៀតណាម ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​សកល​វិទ្យាល័យ​ជាតិ ក្នុង​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​ទី​២៧ សីហា​កន្លង​ទៅ​នេះ។

បណ្ដាញ​ព័ត៌មាន Thai News Service ចេញ​ផ្សាយ​នៅ​ថ្ងៃ​ច័ន្ទ ទី​៣០ សីហា បាន​រាយការណ៍​ថា នៅ​ក្នុង​ជំនួប​នោះ​តំណាង​ប្រទេស​ទាំង​បី​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​មួយ ស្ដីពី​កិច្ច​សហប្រតិបត្តិការ​អប់រំ ហ្វឹកហ្វឺន​ដោយ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​គ្រូ​បង្រៀន និង​បទពិសោធន៍ ក្នុង​នោះ​រួម​មាន​ព័ត៌មាន​វិទ្យា​ផង​ដែរ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល