ការនាំសម្លៀកបំពាក់ចេញមានការកើនឡើងនៅឆ្នាំ២០១០
2011.01.28
លោក ប៉ាន់ សូរស័ក្តិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ក្នុងចំនួនខោអាវនាំចេញទៅបរទេសទាំងអស់នោះ ការនាំចេញទៅអាមេរិកមានប្រមាណ ១០% ប៉ុណ្ណោះ ហើយបរិមាណខោអាវនាំទៅអឺរ៉ុបមានចំនួនច្រើនជាងគេ។
លោកមានប្រសាសន៍ទៀតថា ៖ «យើងមានសុទិដ្ឋិនិយមខ្ពស់ ព្រោះវាចេះតែឡើងហើយ។ដោយសារទីមួយវាមានប្រទេសអឺរ៉ុប ឬហៅថា អ៊ីយូ (EU) គាត់មានការទន់ភ្លន់ក្នុងការអនុញ្ញាតឲ្យយើងផលិតខោអាវនោះ គេមានច្បាប់ទន់ភ្លន់ជាងមុន។ ចាប់ពីឆ្នាំទី១១នេះទៅ ដូចនេះគេមានច្បាប់ទន់ភ្លន់ជាងមុន ដោយសារគេហៅថា ប្រភពនៃខោអាវនោះវាមានទន់ភ្លន់ជាងមុន»។
លោក ប៉ាន់ សូរស័ក្តិ បានមានប្រសាសន៍ឲ្យអ្នកកាសែតដឹងផងដែរថា ក្រៅពីការនាំចេញខោអាវទៅទីផ្សារអឺរ៉ុប កម្ពុជាបាននាំចេញស្បែកជើងទៅកាន់ប្រទេសជប៉ុនផងដែរ៕