អង្គការយូណេស្កូ (UNESCO) ព្រួយបារម្ភចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុនណាហ្គា ឃ័រ (Naga Corp) ដែលស្ថិតនៅជិតតំបន់អង្គរ ខេត្តសៀមរាប។ចំណែកប្រជាពលរដ្ឋវិញ ពួកគាត់នៅតែមិនពេញចិត្តដែលរដ្ឋាភិបាលលោក ហ៊ុន សែន អនុញ្ញាតឱ្យក្រុមហ៊ុនឯកជនវិនិយោគនៅក្បែរតំបន់អង្គរ ដែលអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់រមណីយដ្ឋានប្រវត្តិសាស្ត្រមួយនេះ។
2021-02-08
ស្ត្រីមួយរូបបានបង្កើតវគ្គបណ្ដុះបណ្ដាលភាសាខ្មែរសម្រាប់ជនបរទេស ទាំងនៅលើអនឡាយ និងការសិក្សាដោយផ្ទាល់។ នាងមានគោលបំណងផ្សព្វផ្សាយអក្សរសាស្ត្រ និងវប្បធម៌ខ្មែរ ឱ្យជនបរទេសបានយល់ដឹងកាន់តែច្រើន។
2020-12-25
រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អ្នកស្រី ភឿង សកុណា ប្រាប់អាស៊ីសេរី កាលពីថ្ងៃទី២៤ ធ្នូ ថា ការស្នើដាក់បញ្ចូលប្រាសាទកោះកែរ ជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ កម្ពុជាបានត្រៀមខ្លួនដោយសិក្សាស្រាវជ្រាវអំពីលក្ខណៈសម្បត្តិនៃប្រាសាទនេះ ផ្លូវច្បាប់ និងបញ្ហាពាក់ព័ន្ធមួយចំនួនទៀតអស់រយៈពេលប្រមាណ៣ឆ្នាំមកហើយ។
2020-12-14
ថ្ងៃទី១៤ ធ្នូ ឆ្នាំនេះ គឺជាខួបទី ២៨ឆ្នាំ នៃការដាក់បញ្ចូលតំបន់រមណីយដ្ឋានអង្គរវត្តជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (UNESCO)។ រដ្ឋាភិបាល ប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីអភិរក្សតំបន់ប្រាសាទអង្គរ។
2020-12-09
ព្រះសង្ឃ ១៦អង្គ បានភៀសព្រះកាយចេញពីវត្តតេជោមុនីឧត្តម ស្ថិតក្នុងឧទ្យានជាតិគិរីរម្យ ខេត្តកំពង់ស្ពឺ បន្ទាប់ពីសមត្ថកិច្ចចម្រុះរាប់សិបនាក់ បានចុះទៅរុះរើអាស្រព និងកុដិ ក្នុងបំណងដកហូតដីវត្តនោះជាសម្បត្តិរដ្ឋគ្រប់គ្រងដោយក្រសួងបរិស្ថានវិញ។
2020-11-26
នៅសហរដ្ឋអាមេរិក ពិធីបុណ្យស៊ែងស៍ហ្គីវីង (Thanksgiving) ដែលប្រែជាភាសាខ្មែរថា បុណ្យអរគុណ ឬបុណ្យផលគុណ គឺជាពេលវេលាសម្រាប់ពលរដ្ឋទូទៅ ពោលទាំងសិស្សានុសិស្ស មន្ត្រីរាជការ បានឈប់សម្រាក និងជួបជុំគ្នាទទួលទានអាហារជួបជុំគ្រួសារ។
2020-10-26
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសផ្អាកព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែក្នុងទីក្រុងភ្នំពេញ នៅចុងខែតុលានេះ ក្រោមហេតុផលជំងឺកូវីដ ប៉ុន្តែលោកអនុញ្ញាតឲ្យធ្វើពិធីអកអំបុក និងសំពះព្រះខែនៅតាមផ្ទះ ហើយមន្ត្រីរាជការ និងកម្មករ-កម្មការិនី នៅតែអាចបន្តឈប់សម្រាកពីការងារដដែល។
2020-10-14
ពលរដ្ឋរស់នៅខេត្តសៀមរាប និងមន្ត្រីសង្គមស៊ីវិលអំពាវនាវឱ្យរដ្ឋាភិបាលជួយអន្តរាគមន៍ស្រោចស្រង់ក្រុមហ៊ុនភូមិវប្បធម៌ស្ថិតនៅខេត្តសៀមរាបឱ្យដំណើរវិញ ដើម្បីលើកកម្ពស់វប្បធម៌ជាតិនិងសេដ្ឋកិច្ចប្រជាជនក្នុងតំបន់បន្ទាប់ក្រុមហ៊ុនភូមិវប្បធម៌ប្រកាសបិទទ្វារដោយសារវិបត្តិសេដ្ឋកិច្ច។
2020-10-06
មន្ត្រីរដ្ឋាភិបាលកម្ពុជាអះអាងថា កំពុងបន្តជជែក និងសិក្សាដើម្បីឲ្យភាគីថៃបំភ្លឺករណីសណ្ឋាគារ ឡឺ ប៉ាលេ អូតែល (Le Palais Hotel) ចម្លងរចនាបថប្រាសាទបុរាណខ្មែរ បើទោះជាម្ចាស់សណ្ឋាគារនេះបានចេញលិខិតសុំទោសក៏ដោយ។ សង្គមស៊ីវិលថា រដ្ឋាភិបាលកម្ពុជា ត្រូវធ្វើកិច្ចការនេះដោយប្រយ័ត្ននិងមានទំនួលខុសត្រូវច្បាស់លាស់ ដើម្បីធានាថា ក្បាច់រចនានៃប្រាសាទបុរាណខ្មែរ នឹងមិនត្រូវចម្លងបែបនេះនោះទេ ព្រោះវានាំឲ្យប៉ះពាល់ដល់វប្បធម៌ និងអត្តសញ្ញាណជាតិរបស់កម្ពុជានាពេលអនាគត។
2020-08-07
យុវជនខ្មែរកម្ពុជាក្រោម ហៅការប្រារព្ធទិវាអុំទូកងខ្មែរ ខុសរដូវកាលដែលរៀបចំឡើងដោយអាជ្ញាធរវៀតណាមនោះជាការបន្សាប វប្បធម៌ប្រពៃណី ប្រណាំងទូកង របស់ខ្មែរកម្ពុជាក្រោម។
2020-05-06
ពិធីបុណ្យវិសាខបូជា នៅថ្ងៃទី៦ ឧសភាឆ្នាំនេះ មិនសូវមានពុទ្ធិបរិស័ទទៅវត្តជួបជុំគ្នា ធ្វើបុណ្យច្រើន ដូចរាល់ឆ្នាំទេ ព្រោះខ្លាចឆ្លងជំងឺកូវីដ-១៩ (Covid-19)។ អាជ្ញាធរធម្មការ និងព្រះសង្ឃ ឲ្យដឹងថា តាមវត្តនៅតែធ្វើពិធីសូត្រមន្តដដែល តែមិនធ្វើពិធីក្បួនដង្ហែព្រះពុទ្ធរូប ឬជួបជុំពុទ្ធបរិស័ទច្រើនទេ។
2020-04-20
ក្រសួងអប់រំ និងក្រសួងព័ត៌មាន ចាប់ផ្ដើមដំណើរការ កម្មវិធីការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក ចាប់ពីថ្ងៃទី២០ ខែមេសាតទៅ ខណៈសាលារៀនទូទាំងប្រទេសបន្តបិទទ្វារ។
2020-04-18
ក្រសួងអប់រំ និងក្រសួងព័ត៌មាន រួមគ្នាបង្កើតកម្មវិធីការសិក្សាពីចម្ងាយ និងការសិក្សា តាមប្រព័ន្ធអេឡិចត្រូនិកដែលកម្មវិធីនេះដំណើរការផ្សាយការបង្រៀនតាមអនឡាញនៅលើប្រព័ន្ធអ៊ីនធើណិត និងតាមរយៈប្រព័ន្ធទូរទស្សន៍ ក្នុងពេលកម្ពុជាកំពុងរងការរាតត្បាតជំងឺ covid-19។
2020-04-15
ស្ថានភាពពិធីបុណ្យចូលឆ្នាំខ្មែរ ថ្ងៃទី៣ មានសភាពស្ងប់ស្ងាត់មិនខុសពី ២ថ្ងៃដំបូងទេ។ អ្នកភ្នំពេញប្រាប់ថា តាមផ្លូវ និងវត្តអារាមស្ងាត់ជ្រាប។ រីឯកម្មកររោងចក្រវិញ ថ្វីត្បិតតែនាំគ្នាទៅជុំគ្នាក្នុងរោងចក្រ ក៏ពួកគេគ្មានអារម្មណ៍ធ្វើការនៅក្នុងខ្លួនទេ។