សាលាក្ដី​នឹង​មាន​លុយ​បើក​ឲ្យ​បុគ្គលិក​ក្នុង​ពេល​​២​ឬ​៣​សប្ដាហ៍​ទៀត

សាលាក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​២៨ កុម្ភៈ បាន​ប្រកាស​ថា សាលាក្ដី​ខ្មែរ​ក្រហម​នឹង​មាន​ប្រាក់​ខែ​សម្រាប់​បើក​ឲ្យ​បុគ្គលិក​ផ្នែក​ជាតិ នៅ​ក្នុង​រយៈ​ពេល​២ ឬ ៣​សប្ដាហ៍​ខាង​មុខ​ទៀត។
ដោយ យន់ សាមៀន
2012.02.28

លោក នេត្រ ភក្ត្រា មន្ត្រី​នាំ​ពាក្យ​សាលាក្ដី​ខ្មែរ​ក្រហម បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ប្រទេស​ជប៉ុន ជា​សហ​ប្រធាន​ប្រទេស​ម្ចាស់​ជំនួយ នឹង​ប្រកាស​ជា​ផ្លូវការ​នូវ​ទឹក​ប្រាក់​សរុប​ដែល​ប្រទេស​ម្ចាស់​ជំនួយ​បាន​សន្យា​ផ្ដល់​ឲ្យ​សាលាក្ដី​ខ្មែរ​ក្រហម។

ប្រតិភូ​សាលាក្ដី​ខ្មែរ​ក្រហម​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​ប្រទេស​ម្ចាស់​ជំនួយ​សាលាក្ដី​ខ្មែរ​ក្រហម នៅ​ឯ​អង្គការ​សហប្រជាជាតិ នៅ​បុរី​ញីវយ៉ក (New York) សហរដ្ឋ​អាមេរិក កាល​ពី​សប្ដាហ៍​មុន បាន​ស្នើ​សុំ​ប្រទេស​ម្ចាស់​ជំនួយ​នូវ​ថវិកា​ប្រមាណ ៨៩​លាន​ដុល្លារ​សម្រាប់​រយៈពេល ២​ឆ្នាំ។

មន្ត្រី​ឲ្យ​ដឹង​ទៀត​ថា សាលាក្ដី​ខ្មែរ​ក្រហម​ផ្នែក​ជាតិ​គ្មាន​សាច់​ប្រាក់​សម្រាប់​បើក​ប្រាក់​ខែ​ឲ្យ​បុគ្គលិក​ចាប់​តាំង​ពី​ខែ​តុលា ឆ្នាំ​២០១១ មក។ មន្ត្រី​តុលាការ​ខ្មែរ​ក្រហម​ចំនួន ១០​នាក់ បាន​ដាក់​ពាក្យ​សុំ​ឈប់​ធ្វើការ​ជា​បណ្ដោះអាសន្ន ចាប់​ពី​ខែ​មីនា ឆ្នាំ​២០១២ ប្រសិន​បើ​សាលាក្ដី​មិន​បើក​ប្រាក់​ខែ​ឲ្យ​ពួក​គេ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។