សាលាក្ដី​នឹង​រៀបចំ​វេទិកា​ថ្នាក់​តំបន់​លើក​ទី​៧​នៅ​ថ្ងៃ​១១ សីហា

មន្ត្រី​នាំ​ពាក្យ​នៃ​សាលាក្ដី​ខ្មែរ​ក្រហម លោក នេត្រ ភត្រ្តា បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ថា អង្គភាព​គាំពារ​ជន​រង​គ្រោះ​នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា នឹង​រៀបចំ​វេទិកា​ថ្នាក់​តំបន់​លើក​ទី​៧ នៅ​សាលា​ខែត្រ​កំពង់ធំ នៅ​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១១។
ដោយ ទីន ហ្សាការីយ៉ា
2011.08.10
Share on WhatsApp
Share on WhatsApp

ការ​រៀបចំ​វេទិកា​នេះ ដើម្បី​ឲ្យ​មាន​ការ​ចូល​រួម​របស់​ជន​រង​គ្រោះ​ឲ្យ​កាន់​តែ​ទូលំទូលាយ​ក្នុង​ដំណើរ​ការ​របស់​សាលាក្ដី​ក្នុង​ឆ្នាំ​២០១១ និង​ដើម្បី​ពង្រឹង​ការ​ចូល​រួម​របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ក្នុង​ដំណើរការ​ច្បាប់​សម្រាប់​សំណុំ​រឿង​០០២។

លោក នេត្រ ភត្រ្តា បាន​មាន​ប្រសាសន៍​ថា ការ​រៀបចំ​វេទិកា​នេះ សម្រាប់​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ដែល​ទើប​ទទួល​ស្គាល់​ថ្មីៗ​នេះ​នៃ​សំណុំ​រឿង​លេខ ០០២ ចំនួន ៣៥០​នាក់ មក​ពី​ខែត្រ​កំពង់ធំ ខែត្រ​សៀមរាប បន្ទាយមានជ័យ ព្រះវិហារ និង​ខែត្រ​ប៉ែក​និរតី​បឹង​ទន្លេ​សាប។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សាលាក្ដី​កាត់​ទោស​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម បាន​សរសេរ​ថា ដើម​បណ្ដឹង​រដ្ឋប្បវេណី​ទាំង ៣៥០​នាក់ ដែល​នឹង​ចូល​រួម​វេទិកា​ថ្នាក់​តំបន់​លើក​នេះ ស្ថិត​ក្នុង​ចំណោម​ដើម​បណ្ដឹង​រដ្ឋប្បវេណី​នៃ​សំណុំ​រឿង​លេខ ០០២ ដែល​ត្រូវ​បាន​អង្គបុរេ​ជំនុំ​ជម្រះ​ទទួល​ស្គាល់​ចំនួន ១.៧២៨​នាក់ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១១។ រហូត​មក​ទល់​ពេល​នេះ ដើម​បណ្ដឹង​រដ្ឋប្បវេណី​នៅ​ក្នុង​សំណុំ​រឿង ០០២ សរុប​ទាំង​អស់​មាន​ចំនួន ៣.៨៦៦​នាក់៕

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
ព័ត៌មាន​ថ្មីៗ
អ្នកវិភាគ​ថា លោក ហ៊ុន ម៉ាណែត បកស្រាយ​បំភ្លៃ​ច្បាប់​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
Aug 10, 2011 09:28 PM

តោកៗសឹកមាត់ត្រដកឆ្អែតពោះក្របី។