កម្ពុជា​មាន​គម្រោង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​វៀតណាម​អោយ​ដល់​៥​ពាន់​លាន​ដុល្លារ

ម៉ៅ សុធានី
2018-09-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន ស៊ុងហ៊្វុក (Nguyen Xuan Phuc) [ឆ្វេង] និង​លោក​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ថតរូប​រួម​គ្នា​នា​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន ស៊ុងហ៊្វុក (Nguyen Xuan Phuc) [ឆ្វេង] និង​លោក​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ថតរូប​រួម​គ្នា​នា​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
Photo: RFA

ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម មាន​ចំនួន​សរុប​ជិត ៣​ពាន់​លាន​ដុល្លារ​អាមេរិក ចាប់ពី​ខែ​មករា ដល់​ខែ​កក្កដា ក្នុង​ឆ្នាំ​នេះ។ ទំហំ​ពាណិជ្ជកម្ម​នេះ កើន​ឡើង​ប្រហែល​ជិត ១៩​ភាគរយ​ជា​រៀងរាល់​ឆ្នាំ។

សារព័ត៌មាន​ថៃ The Nation បាន​ផ្សាយ​អោយ​ដឹង​ថា ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​ក្រុងភ្នំពេញ លោក វូ គួងមិញ (Vu Quang Minh) បាន​និយាយ​នៅ​ក្នុង​វេទិកា​ធុរកិច្ច និង​ពាណិជ្ជកម្ម​កាល​ពី​សប្តាហ៍​មុន​ថា សហគ្រិន​នៃ​ប្រទេស​ទាំងពីរ នឹង​មាន​ឱកាស​ស្វែង​យល់​គ្នា​ទៅវិញទៅមក និង​បង្កើត​ដៃគូ ដោយ​ផ្លាស់ប្ដូរ​នូវ​សក្ដានុពល និង​កម្លាំង ទៅជា​សកម្មភាព​ជាក់ស្ដែង​តាមរយៈ​គម្រោង​នានា​ក្នុង​ឆ្នាំ​ខាងមុខ។

ប្រទេស​កម្ពុជា​នាំចូល​ផលិតផល​មួយ​ចំនួន​ពី​ប្រទេស​វៀតណាម មាន​ដូចជា ដែកថែប ឧបករណ៍​ធ្វើ​ពី​ដែក ឧស្ម័ន ប្រេង​ឥន្ធនៈ និង​របស់របរ​ប្រើប្រាស់​ផ្សេងៗ​ទៀត។ ចំណែក​ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​ប្រទេស​វៀតណាម​វិញ មាន​ដូចជា សម្ភារៈ​ធ្វើ​ពី​ឈើ គ្រាប់​ស្វាយចន្ទី កៅស៊ូ និង​ផលិតផល​កសិកម្ម​ផ្សេងៗ​ទៀត។

ចាប់​តាំង​ពី​ឆ្នាំ​២០១៥​មក ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម បាន​ព្យាយាម​បង្កើន​នូវ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​សរុប អោយ​ដល់ ៥​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​មួយ​ឆ្នាំ ប៉ុន្តែ​មិនទាន់​សម្រេច​បាន​នៅឡើយ​ទេ រហូត​មក​ដល់​ពេល​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

commies is evildoer and cause human suffering

Communism always LIES LIES LIES... .LIARS LIARS LIARS...CHEATER CHEATER CHEATER disrespect,inhuman,barbarian,disbelief God....disbelief God....disbelief God...there only belief is Gun and commies ideology.

Oct 08, 2018 11:23 AM

គេហទំព័រ​ទាំងមូល