លោក ហ៊ុន សែន ថា កម្មករ​ជា​អ្នក​ស្លាប់​បើ​អឺរ៉ុប​អាមេរិក​បិទ​ការ​នាំ​ចូល​សំលៀកបំពាក់​ពី​ខ្មែរ

ដោយ ម៉ៅ សុធានី
2017-11-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​រោងចក្រ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ក្រុង​ភ្នំពេញ ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen's Facebook Page
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​រោងចក្រ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ក្រុង​ភ្នំពេញ ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen's Facebook Page
Photo courtesy of PM Hun Sen's Facebook Page

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ក្រុម​កម្មករ​រោងចក្រ​នៅ​ថ្ងៃ​ទី២២ វិច្ឆិកា ថា កម្មករ​ទេ​ដែល​ជា​អ្នក​រងគ្រោះ មិនមែន​លោក​ទេ ប្រសិនបើ​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក បញ្ឈប់​ការ​នាំ​ចេញ​សំលៀកបំពាក់ ក្នុង​លក្ខខណ្ឌ​ដែល​រដ្ឋាភិបាល​រំលាយ​គណបក្ស​សង្គ្រោះជាតិ។ ការ​បញ្ជាក់ របស់​លោក ហ៊ុន សែន នេះ​ធ្វើឡើង ក្រោយ​ដែល​តំណាង​ជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុប ព្រមាន​កម្ពុជា​ជា​ចុង​ក្រោយ​ថា នឹង​បញ្ឈប់​ការ​អនុគ្រោះ​ពន្ធ​នាំចេញ​សំលៀកបំពាក់ និង​បញ្ឈប់​ការលើកលែង​ពន្ធ​លើ​ការនាំចេញ​ផលិតផល​ផ្សេងៗ​ទៀត ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​អឺរ៉ុប ប្រសិន​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​លុបចោល​កា​រម្លាយ​គណបក្ស​ប្រឆាំង និង​ដោះលែង​លោក កឹម សុខា ជា​បន្ទាន់​នោះ​ទេ។

លោក ហ៊ុន សែន បាន​បន្ទោស​មន្ត្រី​គណបក្សប្រឆាំង​ថា បាន​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ ដាក់​គំនាប​ដល់​រដ្ឋាភិបាល​កម្ពុជា ជាពិសេស​លើ​វិស័យ​ឧស្សាហ​កម្ម​កាត់ដេរ។ លោក ហ៊ុន សែន បញ្ជាក់​នៅ​ចំពោះ​មុខ​កម្មករ​រាប់​ពាន់​នាក់​ថា លោក​នឹង​មិន​ស្លាប់​ទេ អ្នក​ដែល​ស្លាប់​គឺ​កម្មករ​នោះ​ឯង៖ «ខ្លួនឯង​ធ្វើ​ខុសច្បាប់ គេ​កាត់ទោស ហើយ​ខ្លួន​ទៅ​អំពាវនាវ តើ​សម្លាប់​ហ៊ុន សែន ឬ​សម្លាប់​នរណា​? ក្មួយៗ​ត្រូវ​ចាំ​ឲ្យ​ច្បាស់ ប្រសិនបើ​មាន​កាត់បន្ថយ​ការនាំចេញ​សំលៀកបំពាក់​ណាមួយ ជា​កំហុស​របស់​បក្ស​ប្រឆាំង​ទាំងអស់។ វា​មិនមែន​ស្លាប់ ហ៊ុន សែន ទេ គឺ​ស្លាប់​ក្មួយៗ​ជា​កម្មករ ក្មួយៗ​ត្រូវ​ចាំ​ទុក ក៏ប៉ុន្តែ​ខ្ញុំ​យល់ថា ប្រទេស​នានា គេ​នឹង​អាច​យល់​បាន​ពី​សេចក្ដី​ត្រូវការ​របស់​ពលរដ្ឋ​កម្ពុជា.»»​

ទាក់ទង​នឹង​ការ​លើក​ឡើង​នេះ អតីត​ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា និង​ជា​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​ពហុ​វិស័យ​នៅ​កម្ពុជា លោក ជា មុន្នី មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា លោក ហ៊ុន សែន ត្រូវ​ទទួលខុសត្រូវ​នូវ​ទង្វើ​របស់​ខ្លួន ជា​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល។ លោក ជា មុន្នី បន្ត​ថា ស្ថានការណ៍​នយោបាយ​ធ្លាក់​ចុះ​ដុនដាប​បច្ចុប្បន្ន គឺ​ដោយសារ​ការ​ចាប់​លោក កឹម សុខា ដាក់​ពន្ធនាគារ និង​ការ​រំលាយ​គណបក្សប្រឆាំង៖ «ការ​ពិត​អ្នកដឹកនាំ​ប្រទេស មិន​អាច​បន្ទោស​អ្នកនេះ​អ្នកនោះ​បានទេ ព្រោះ​ខ្លួន​ជា​អ្នក​កាត់​ចង្កូត​ប្រទេស។ យើង​ដឹង​ថា នៅ​ពេល​គាត់​ធ្វើ​ឲ្យ​ខូចខាត​នូវ​ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា គាត់​ទម្លាក់​កំហុស​ទៅលើ​គណបក្ស​ប្រឆាំង ដែល​គាត់​រំលាយ​គេ​ហើយ បែរជា​គាត់​បន្ទោស​គេ​ទៀត។ មិន​តែ​ប៉ុណ្ណោះ​គាត់​ថា គាត់​មិន​ស្លាប់​ទេ គឺ​ស្លាប់​តែ​កម្មករ ស្លាប់​អ្នកក្រ និង​ប្រជាពលរដ្ឋ។ ខ្ញុំ​សួរ​ថា អ្នកដឹកនាំ​មួយ ដឹកនាំ​មិន​មាន​ការ​រីក​ចំរើន មិន​មែន​ជា​អ្នកដឹកនាំ​ទេ យ៉ាង​ណា​មិញ អ្នក​ដឹកនាំ មិន​អាច​បន្ទោស​គេឯង​បានទេ»

បន្ថែម​ពី​ការ​គំរាម​បញ្ឈប់​ការ​អនុគ្រោះ​ពន្ធ នាំចេញ​សំលៀកបំពាក់​របស់​សហភាព​អឺរ៉ុប រដ្ឋាភិបាល​ស៊ុយអែត (Sweden) ក៏​បាន​សម្រេច​ជា​ផ្លូវការ​ថា នឹង​មិន​ផ្ដួចផ្ដើម​ឲ្យ​មាន​នូវ​កិច្ចព្រមព្រៀង​ថ្មី​ណាមួយ ស្ដីពី​ការ​ផ្ដល់​ជំនួយ​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍ រវាង​រដ្ឋាភិបាល និង​រដ្ឋាភិបាល​ឡើយ។ ចំណែក​សហរដ្ឋអាមេរិក​វិញ នៅ​មិនទាន់​សម្រេច​ជា​ផ្លូវការ ក្នុង​ការ​លើកលែង​ពន្ធ​នាំចូល​សំលៀកបំពាក់​ចេញពី​កម្ពុជា​នៅឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (12)
Share

អ្នក​អាន​អនាមិក

អ្នកណាចង់ធ្វើបាបប្រជាជនខ្មែរ។ អង្គការសហប្រជាជាតិនិងអាមេរិចនិងបណ្តាប្រទេសដទៃទៀតទាំងអស់ចង់អោយលោកហ៊ុនសែនធ្វើតាមលទ្ធិប្រជាធិបតេយ្យគោរពច្បាប់ឬក៏ពួកគេនឹងកាត់ជំនួយទាំងនោះ។ សម្តេចហ៊ុនសែនជ្រើសរើសយកការកាត់ជំនួយផ្តល់ផលប៉ះពាល់ដល់ប្រជាជនខ្មែរជាងគាត់បាត់បង់អំណាច។ ពួកគេប្រាប់លោកហ៊ុនសែនមុនពេលដែលពួកគេធ្វើ។ សម្តេចហ៊ុនសែនមិនខ្វល់អំពីប្រជាជនខ្មែរដែលពិបាកទេ។ ហ៊ុនសែនចង់បានអំណាចជារៀងរហូត។ នេះគឺជាមេដឹកនាំអាក្រក់។

Nov 28, 2017 02:33 AM

ហូទន់

ពី ក្រសាំងទួល

នេះពិតជាអ្នកដឹកនាំខ្វះចក្ខុមែន។

Nov 24, 2017 06:02 PM

កូនកម្ពុជា

ជនក្បត់ជាតិ ហ៑ុន សែន អនុវត្តន៍ នយោបាយ លក់ទ្រព្យសម្បត្តិជាតិ ទាំងអស់ ដើម្បីយកលុយទៅពង្រឹងអំណាចខ្លួន ចំណែកលុយកសាងប្រទេសខ្លះៗ គឺជាលុយ ខ្ចី គេ ប្រើហើយឆាប់ខូចទៅវិញ ដូចជា ផ្លូវថ្នល់ ជាដើម (ធ្វើអាដែលៗ)
ទីបំផុត ទ្រព្យសម្បត្តិជាតិ ក៏អស់ លុយជំពាក់គេ ជាង 7000 លានដុល្លារ ក៏សងមិនរួច កូនខ្មែរ ក្រ រហូត ជាប់ឈ្មោះជំពាក់បំណុលគេ ..

Nov 23, 2017 07:43 PM

អ្នក​អាន​អនាមិក

ខ្ញុំចេះតែនឹកឃើញ ខួរក្បាលវៀតណាម ពូកែមែន ដែលរើសបានលោកហ៑ុនសែន ធ្វើជាអាយ៉ង បំរើនយោបាយអោយខ្លួន ដោយស្មោះ សុខចិត្តបំផ្លាញជាតិ បំផ្លាញប្រជាជនខ្លួនអែងអោយ ក្រ ជំពាក់គេ គ្រប់ទិសទី !

Nov 23, 2017 09:35 AM

យុវជន យុវនារី

? សូមប្រជាពលរដ្ឋ កម្មករកម្មការីនី យកទៅពិចារណា ?
ព្រោះតែ មហិច្ឆិតាក្រាញអំណាច របស់តាចាស់ ហ៑ុន សែន គាត់សុខចិត្តអោយអន្តរជាតិផ្តាច់ជំនួយ ្អោយរោងចក្របិទទ្វារ សេដ្ឋកិច្ចគាំងឬស្ទះ
- សូមជួយពិចារណា : គ្រាន់តែ អន្តរជាតិ អោយតា ហ៑ុន សែន អនុវត្តន៍លទ្ធិប្រជាធិបតេយ្យ តាមរដ្ឋធម្មនុញ្ញសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ពិតប្រាកដ កុំចេះតែកែប្រែរដ្ឋធម្មនុញ្ញ ដោយទុច្ចរឹតតាមចិត្តខ្លួនចង់បាន ដោយខុសច្បាប់ដើម ប្រជាធិបតេយ្យ ្ដើម្បីទៅកំទេចបក្សសង្គ្រោះជាតិ ដែលមានប្រជាពលរដ្ឋបោះឆ្នោតគាំទ្រ 44ភាគរយនៃប្រជាពលរដ្ឋទូទាំងប្រទេស !
តើ ជាកំហុសអ្នកណា សូមជួយពិចារណា' ?

Nov 23, 2017 07:10 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល