IMF ព្រមាន​កម្ពុជា​ចំពោះ​វិបត្តិ​ហិរញ្ញវត្ថុ​ខណៈ​រដ្ឋាភិបាល​បាន​ចំណាយ​លើស​ចំណូល

ដោយ ម៉ៅ សុធានី
2017.10.24
ហ៊ុន សែន ២០១៧ ៦២២ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​វេទិកា​ជាតិ​លើក​ទី​ពីរ​ស្ដីពី "ការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ" នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៧។
Photo courtesy of PM Hun Sen's Facebook Page

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (International Monetary Fund) ព្រមាន​ថា កម្ពុជា​គួរ​ត្រៀមខ្លួន ក្នុង​លក្ខខណ្ឌ​ដែល​ប្រឈម​នឹង​វិបត្តិ​ហិរញ្ញវត្ថុ ដោយសារ​កំណើន​សេដ្ឋកិច្ច​ធ្លាក់​ចុះ។

របាយការណ៍​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ស្ដីពី​ស្ថានភាព​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ឲ្យ​ដឹង​ថា IMF បាន​ពិនិត្យ​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា បាន​ចំណាយ​ថវិកា​ច្រើនជាង​ប្រាក់ចំណូល ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​ឱនភាព​ប្រចាំ​ឆ្នាំ​ធ្លាក់​ចុះ ដោយសារ​ផលិតផល​ក្នុងស្រុក​សរុប GDP ក្នុង​ឆ្នាំ​២០១៦ ធ្លាក់​ចុះ ២,% បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំមុន គឺ​អត្រា ១,%។ បន្ថែម​ពី​នេះ​គឺ​ដោយសារ​ការ​ធ្លាក់​ចុះ​នៃ​វិនិយោគិន​បរទេស។

របាយការណ៍​ដដែល​បន្ត​ថា ចំណាយ​លើស​ចំណូល​នេះ គឺ​ដោយសារ​រដ្ឋាភិបាល​កម្ពុជា បាន​ដំឡើង​ប្រាក់បៀវត្សរ៍​ដល់​មន្ត្រី​រាជការ និង​ការ​ចំណាយ​សម្រាប់​ការរៀបចំ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ក្នុង​ឆ្នាំ​២០១៧ នេះ។ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF លើកទឹកចិត្ត​គ្រប់​ស្ថាប័ន​ទាំងអស់ ត្រូវ​ពង្រឹង​ការ​យក​ចិត្តទុកដាក់​ផ្នែក​ហិរញ្ញវត្ថុ និង​ធ្វើការ​កែទម្រង់​បន្ថែម​ទៀត ដើម្បី​លើកស្ទួយ​ឲ្យ​មាន​បរិយាកាស​ល្អ ក្នុង​ការ​ប្រកួតប្រជែង​ផ្នែក​ពាណិជ្ជកម្ម។

កំណើន​សេដ្ឋកិច្ច​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០១៧​នេះ គឺ​អត្រា​ប្រមាណ​ជា ៦% ដែល​ផ្ទុយ​ពី​ការ​រំពឹង​ទុក​ពី​មុន ថា​នឹង​អាច​មាន​កំណើន​សេដ្ឋកិច្ច ដល់​ទៅ ៦,%

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។