ធនាគារ​ជាតិ​នៃ​កម្ពុជា​អំពាវនាវ​ឲ្យ​ពលរដ្ឋ​​ប្រុងប្រយ័ត្ន​ចំពោះ​ប្រាក់​កម្ចី​ដែល​ផ្ញើ​សារ​តាម​ទូរស័ព្ទ

អាស៊ីសេរី
2018-10-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ជា ចាន់តូ អគ្គទេសាភិបាល​​​ធនាគារ​ជាតិ​​នៃ​កម្ពុជា ថ្លែង​ក្នុង​ពិធី​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ក្រម​ប្រតិបត្តិ​សេវា​ធនាគារ នៅ​ថ្ងៃ​ទី ១៦ កុម្ភៈ ២០១៥។
លោក ជា ចាន់តូ អគ្គទេសាភិបាល​​​ធនាគារ​ជាតិ​​នៃ​កម្ពុជា ថ្លែង​ក្នុង​ពិធី​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ក្រម​ប្រតិបត្តិ​សេវា​ធនាគារ នៅ​ថ្ងៃ​ទី ១៦ កុម្ភៈ ២០១៥។
RFA

ប្រសិនបើ​លោកអ្នក​នាង​កំពុង​ស្វែងរក​កម្ចី​ប្រាក់​ក្រៅផ្លូវការ សូម​ប្រុងប្រយ័ត្ន​ខ្លាច​ចាញ់បោក​ឈ្មួញ។ ធនាគារ​ជាតិ​នៃ​កម្ពុជា អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទូទៅ ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ដោយ​ចៀសវាង​ការ​ប្រើប្រាស់​សេវា​កម្ចី​ក្រៅផ្លូវការ ដែល​អាច​ប្រឈម​នឹង​ការ​ចាញ់​បោក ល្បិចកល​របស់​ឈ្មួញ​ចងការ​ប្រាក់ និង​ហានិភ័យ​ផ្សេងៗ។

ធនាគារ​ជាតិ​រក​ឃើញ​ថា មានការ​ផ្ញើ​សារ​ទាក់ទង​ក្នុង​ប្រព័ន្ធ​ទូរស័ព្ទ ដោយ​ឃោសនា​ផ្ដល់​ប្រាក់​កម្ចី​រហ័ស​ដោយ​មិន​ចាំបាច់​មាន​ឯកសារ ឬ​ទ្រព្យ​បញ្ចាំ។ បញ្ហា​នេះ​កំពុង​កើត​មាននៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​ក្រុង​នានា​ក្នុង​ប្រទេស​កម្ពុជា។

ធនាគារ​ជាតិ​នៃ​កម្ពុជា ចាត់​ទុក​ទង្វើ​ទាំងនេះ ថា​ជា​អំពើ​ខុសច្បាប់​ស្ដីពី​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ដោយ​ក្រុមហ៊ុន ឬ​បុគ្គល​ទាំង​មិន​ទទួល​បាន​ការអនុញ្ញាត​ឲ្យ​ផ្ដល់​សេវា​ប្រាក់​កម្ចី ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល