ក្រុម​អ្នក​ជំនួញ​ខ្មែរ​ទិញ​ក្លឹប​បាល់​ទាត់​ប៉ូឡូញ​ដើម្បី​លក់​បន្ត

ដោយ មួង ណារ៉េត
2018-12-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
និមិត្តសញ្ញា​ក្លឹប​បាល់ទាត់​ឈ្មោះថា វីស្វា ក្រាឃូហ្វ (Wisła Kraków។
និមិត្តសញ្ញា​ក្លឹប​បាល់ទាត់​ឈ្មោះថា វីស្វា ក្រាឃូហ្វ (Wisła Kraków។
Screenshot

ក្រុម​អ្នកជំនួញ​ខ្មែរ ទិញ​ក្លឹប​បាល់ទាត់​ប៉ូឡូញ ដើម្បី​រៀបចំ​រចនាសម្ព័ន្ធ​ក្រុម​នេះ​ឡើងវិញ មុននឹង​លក់​បន្ត។ សារព័ត៌មាន​រ៉យទ័រ (Reuters) និង ហ្វក់ស៍ ស្ពតអេស៊ា (Fox Sport Asia) បាន​ដកស្រង់​សម្ដី​អភិបាលក្រុង ក្រាឃូហ្វ (Kraków) របស់​ប្រទេស​ប៉ូឡូញ លោក យ៉ាកសឹក ម៉ាច់គ្រូស្គី (Jacek Majchrowski) ថា​កិច្ចព្រមព្រៀង​ទិញ​ក្រុមបាល់ទាត់​នេះ បាន​ចុះហត្ថលេខា​រួច​ហើយ កាលពី​ថ្ងៃ​ទី២១ ខែធ្នូ។ ក្លឹប​បាល់ទាត់​នេះ គឺ​ក្រុម​វិនិយោគិន​ខ្មែរ ដឹកនាំ​ដោយ​លោក លី វណ្ណា ជា​អ្នកទិញ។

ក្លឹប​បាល់ទាត់​ឈ្មោះថា វីស្វា ក្រាឃូហ្វ (Wisła Kraków) ជា​ក្រុមបាល់ទាត់​ចំណាស់​ជាងគេ​មួយ នៅ​ប្រទេស​ប៉ូឡូញ ដែល​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ១៩០៦ ដែល​ធ្លាប់​ឈ្នះ​ពានរង្វាន់​ប្រកួត​បាល់ទាត់ ១៣ រួម​ទាំង​ការ​ឈ្នះ​ចុងក្រោយ នៅ​ឆ្នាំ២០១១​។ ប៉ុន្តែ ថ្មីៗ​នេះ​ក្លឹប​នេះ មា​នវិបត្តិ​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ រហូត​ជាប់​បំពាក់​បំណុល​ជិត ១១​លាន​ដុល្លារ (១០,៧ លាន​ដុល្លារ)

លោក លី វណ្ណា នឹង​មាន​ចំណែក​ភាគហ៊ុន ៦០ ភាគរយ ក្នុង​ក្លឹប​នេះ។ ចំណែក​ឯ ៤០​ភាគរយ​ទៀត គឺជា​ចំណែក​ភាគហ៊ុន​អង់គ្លេស​ជា​ដៃគូ។

អាស៊ីសេរី មិនទាន់​អាច​សុំ​ការ​បំភ្លឺ ពី​លោក លី វណ្ណា បាន​នៅឡើយ​ទេ កាលពី​ថ្ងៃ​ទី ២៨ ខែ​ធ្នូ។

ប៉ុន្តែ សារព័ត៌មាន ហ្វក់ស៍ ស្ពតអេស៊ា (Fox Sport Asia) បញ្ជាក់​ថា លោក លី វណ្ណា ក៏​មាន​ភាគហ៊ុន​នៅ​ក្លឹប​បាល់ទាត់ ស្លាវៀ ប្រាហ្កា (Slavia Praga) របស់​ប្រទេស​ឆេកូ (Czech) និង​ក្លឹប​បាល់ទាត់ វិច​តូរៀ ហ្គីម៉ារ៉ាអេស (Vitoria Guimaraes) របស់​ប្រទេស​ព័រទុយហ្គាល់ (Portugal )

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល