UNDPប្រចាំ​នៅ​កម្ពុជា និង​ក្រុមហ៊ុន​ចិន​វិនិយោគ​លើ​វិស័យ​ដំឡូង​មី

សន ចាន់រដ្ឋា
2018-08-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អង្គការ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) ប្រចាំ​នៅ​កម្ពុជា និង​ក្រុមហ៊ុន Green Leader Holdings Group របស់​ប្រទេស​ចិន ចុះ​កិច្ចព្រមព្រៀង​លើ​គម្រោង​ជំរុញ​ការ​អភិវឌ្ឍន៍​ទីផ្សារ​ដំឡូងមី​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី២៣ ខែ​​សីហា ឆ្នាំ​២០១៨។
អង្គការ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) ប្រចាំ​នៅ​កម្ពុជា និង​ក្រុមហ៊ុន Green Leader Holdings Group របស់​ប្រទេស​ចិន ចុះ​កិច្ចព្រមព្រៀង​លើ​គម្រោង​ជំរុញ​ការ​អភិវឌ្ឍន៍​ទីផ្សារ​ដំឡូងមី​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី២៣ ខែ​​សីហា ឆ្នាំ​២០១៨។
Photo courtesy of Ministry of Commerce

អង្គការ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) ប្រចាំ​នៅ​កម្ពុជា និង​ក្រុមហ៊ុន Green Leader Holdings Group របស់​ប្រទេស​ចិន​បាន​ចុះ​កិច្ចព្រមព្រៀង​លើ​គម្រោង​ជំរុញ​ការ​អភិវឌ្ឍន៍​ទីផ្សារ​ដំឡូងមី​នៅ​កម្ពុជា។

ក្រសួងពាណិជ្ជកម្ម បាន​ផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ឱ្យ​ដឹង​ថា ពិធី​ចុះហត្ថលេខា​រលើ​កិច្ចព្រមព្រៀង​នេះ​ធ្វើឡើង កាលពី ថ្ងៃទី២៣ ខែ​សីហា ម្សិលមិញ វាង​នាយក​អង្គការ UNDP ប្រចាំ​នៅ​កម្ពុជា លោក Nick Beresford និង​ប្រធាន​ក្រុមហ៊ុន Green Leader លោក Michael Tse ដែល​រៀបចំឡើង​នៅ​ក្រសួងពាណិជ្ជកម្ម​នេះ ដោយ​បាន​បង្កើត​មូលនិធិ​រួមគ្នា​មួយ ដែល​មាន​ទឹកប្រាក់​សរុប ប៉ែតសិប​ម៉ឺន​ដុល្លារ​អាមេរិក។

ថវិកា​សរុប​នៃ​មូលនិធិ​រួម​នេះ​នឹង​ប្រើ​សម្រាប់​អនុវត្តន៍​គម្រោង​អភិវឌ្ឍន៍​លើ​វិស័យ​ដំឡូង​មី​នៅ​កម្ពុជា រយៈពេល​បី​ឆ្នាំ ប្រាំ​ខែ ដោយ​ចាប់ផ្ដើម​ពី​ខែ​សីហា ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២១។ ការ​ចុះផ្សាយ​ដដែល​ក៏បាន​ឱ្យ​ដឹង​ដែរ​ថា រោងចក្រ​កែច្នៃ​ដំឡូង​មី ដែល​គ្រោង​សាងសង់​នៅ​ខេត្ត​ក្រចេះ អាច​មាន​សមត្ថភាព​ផលិត​ម្សៅ​ដំឡូង​មី​បាន​ប្រមាណ មួយ​លាន​តោន ក្នុង​មួយ​ឆ្នាំ៕

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

ដាំដំទ្បូងមី នាំចេញមាសពេជ្រ

Aug 24, 2018 02:32 AM

គេហទំព័រ​ទាំងមូល