កម្ពុជា​គ្រោង​ទាក់​ទាញ​​ភ្ញៀវ​ទេសចរ​​ចិន​​ឲ្យ​​បាន​​ជាង ៣​លាន​​នាក់​ នៅ​ឆ្នាំ​២០២០

ដោយ ថន ថារ៉ូ
2018-09-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​ទេសចរ​ជនជាតិ​ចិន នាំ​គ្នា​ទៅ​ទស្សនា​អង្គរវត្ត នៅ​ចំ​ថ្ងៃ​ទី​មួយ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ចិន កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៥។
អ្នក​ទេសចរ​ជនជាតិ​ចិន នាំ​គ្នា​ទៅ​ទស្សនា​អង្គរវត្ត នៅ​ចំ​ថ្ងៃ​ទី​មួយ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ចិន កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៥។
RFA

កម្ពុជា​មាន​គម្រោង​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ចិន​ឲ្យ​បាន​ជាង ៣​លាន​នាក់​នៅ​ឆ្នាំ​២០២០ ខាង​មុខ។

រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​លោក សូ ម៉ារ៉ា បាន​ថ្លែង​ក្នុង​ពិធី​ជួប​ជា​មួយ​គណៈប្រតិភូ​មក​ពី​ប្រទេស​ចិន ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៩ កញ្ញា​ ថា​ ក្រសួង​ទេសចរ​និង​រៀប​ចំ​ផែន​ការ​យុទ្ធសាស្ត្រ​ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ចិន​ឲ្យ​បាន​យ៉ាង​តិច​ជាង ​៣​លាន​នាក់​នៅ​ឆ្នាំ​ ២០២០​ ខាង​មុខ​នេះ។ លោកបន្តថា ដើម្បីទទួលកំណើនអ្នកទេសចរចិននេះ ​កម្ពុជា​គ្រោង​បង្កើត​មជ្ឈមណ្ឌល​កម្ពុជា​-ចិន​ ដែល​មាន​ឈ្មោះ​ថា​ (China-Ready Center)

សារព័ត៌មានក្នុងស្រុកបានដកស្រង់សំដី លោក សូ ម៉ារ៉ា​​ថា​ កម្ពុជា​បាន​ជួយ​សម្រួល​ដល់​ដំ​ណើការ​ ផ្ដល់​ទិដ្ឋាការ​ជា​ច្រើន​ប្រ​ភេទ​ដល់​ភ្ញៀវ​ទេសចរ​ចិន​ មាន​ដូច​ជា​ ទិដ្ឋាការ​ពេល​មក​ដល់​ (Visa on arrival) ទិដ្ឋាការ​អេឡិចត្រូនិក ​(E-Visa) និង​ទិដ្ឋាការ​ចេញ​ចូល​ច្រើន​ដង​សម្រាប់​រយះ​ពេល​១​ឆ្នាំ​ ២​ឆ្នាំ​ និង​ ៣​ឆ្នាំ​ជា​ដើម​ ដើម្បី​សម្រួល​ដល់​ទេសចរ​ចិន​ទាំង​ឡាយ​ណា ​ដែល​ចង់​មក​ទស្សនា​ប្រទេស​កម្ពុជា។

ទន្ទឹម​នឹង​ការ​ជួយ​សម្រួល​ផ្ដល់​ទិដ្ឋាការ​នេះ​ កម្ពុជា​និង​ចិន​ ក៏​មាន​សេវាកម្ម​ជើង​ហោះហើរ​ត្រង់​ ពី​ទី​ក្រុង​ធំ​ៗ​របស់​ចិន​ដូច​ជា​ ទី​ក្រុង​ ហុង កុង (Hong Kong), ទីក្រុង សៀង ហៃ (Shanghai), ទីក្រុង ប៉េ កាំង (Beijing)​ សរុប​ចំនួន​១៨១​ ជើង​ក្នុង​មួយ​សប្ដាហ៍​ ហើយ​រាជធានី​ភ្នំពេញ​ មាន​៧៦​ ជើង​ក្នុង​មួយ​សប្ដាហ៍​ ខេត្ត​សៀមរាប​មាន​៩៣​ ជើង​ក្នុង​មួយ​សប្ដាហ៍​ និង​ខេត្ត​ព្រះសីហនុ​ មាន​១២​ ជើង​ក្នុង​មួយ​សប្ដាហ៍​។ ទេសចរ​ជន​ជាតិ​ចិន​បាន​មក​ទស្សនា​ប្រទេស​កម្ពុជា​ច្រើន​ជាង​គេ ​ក្នុង​ចំណោម​ទេសចរ​ជនជាតិ​ដ៏​ទៃ​ទៀត​មក​ពី​អឺរ៉ុប និង​អាមេរិក

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល