អ្នកវិភាគលើកឡើងថា របបលោក ហ៊ុន សែន ដឹកនាំប្រទេសជួបនូវបញ្ហាជាច្រើន ដែលធ្វើឲ្យសន្ទុះសេដ្ឋកិច្ចកើនឡើងយឺត។ អ្នកវិភាគពន្យល់ថា លោក ហ៊ុន សែន ប្រកាសថា មិនអាចយកកម្ពុជាទៅប្រៀបធៀបទៅនឹងប្រទេសដទៃទៀត ទាក់ទងនឹងកំណើនសេដ្ឋកិច្ចដោយសារតែប្រទេសផ្សេង មានការអភិវឌ្ឍមុនរាប់រយឆ្នាំមកហើយនោះ គឺជាការមិនឆ្លុះបញ្ចាំងពីការពិតនៅកម្ពុជាឡើយ ព្រោះលោក ហ៊ុន សែន បានដឹកនាំប្រទេសអស់រយៈពេលជាង ៣០ឆ្នាំមកហើយ។
ស្ដាប់សេចក្ដីរាយការណ៍របស់លោក ទីន ហ្សាការីយ៉ា ដូចតទៅ