​ផ្លូវ​ល្បឿន​លឿនពី​ភ្នំពេញ​ទៅ​ខេត្តព្រះសីហនុ បង់​លុយ​ ២៤ដុល្លារ នឹង​ចាប់​ផ្ដើម​នៅ​ខែកក្កដា

ដោយ ម៉ៅ សុធានី
2022.04.28
Share on WhatsApp
Share on WhatsApp
​ផ្លូវ​ល្បឿន​លឿនពី​ភ្នំពេញ​ទៅ​ខេត្តព្រះសីហនុ បង់​លុយ​ ២៤ដុល្លារ នឹង​ចាប់​ផ្ដើម​នៅ​ខែកក្កដា ផ្លូវ​ល្បឿន​លឿន ពី​ភ្នំពេញ​ទៅ​ខេត្តព្រះសីហនុ ដែល​គ្រោង​នឹង​បញ្ចប់​ការ​សាងសង់ នៅ​ខែកក្កដា​ ឆ្នាំ២០២២។
រូប៖ ហ្វេសប៊ុកក្រសួងសាធារណការ និង​ដឹកជញ្ជូន

ក្រុមហ៊ុន​សាជីវកម្ម​ផ្លូវ និង​ស្ពាន​របស់​ចិន (CRBC) នឹង​ចាប់​ផ្ដើម​តម្រូវ​ឲ្យ​បង់​ប្រាក់ លើ​ការ​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន ពី​ភ្នំពេញ​ទៅ​ខេត្តព្រះសីហនុ ដែល​អាច​នឹង​បញ្ចប់​ការ​សាងសង់ នៅ​ខែកក្កដា​ខាង​មុខ។ ផ្លូវ​ល្បឿន​លឿន​នេះ សាងសង់​ឡើង ដើម្បី​ជំរុញ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ​ តាម​រយៈ​ការ​ប្រើប្រាស់​ផ្លូវ​យ៉ាង​ឆាប់​រហ័ស និង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ លើផ្លូវជាតិលេខ៤។

រដ្ឋមន្ត្រី​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ប្រាប់​កាសែត​នៅពេល​ចុះ​ទៅ​ពិនិត្យ​ការដ្ឋាន​សាងសង់​ផ្លូវ​នេះ កាល​ពី​ថ្ងៃ​ទី២៦ ខែមេសា​ថា ក្រសួង​នៅ​មិន​ទាន់​បាន​ជជែក​ពិភាក្សា​ពី​តម្លៃ​ប្រើប្រាស់​ផ្លូវ​នៅ​ឡើយ​ទេ តែ​បើ​ក្រុមហ៊ុន​ទារ​ថ្លៃ​ពេក នោះ​នឹង​គ្មាន​អ្នក​ប្រើប្រាស់ ក៏​ប៉ុន្តែ​បើ​យក​តម្លៃ​ថោក​វិញ ក្រុមហ៊ុន​វិនិយោគ​នឹង​ខាតបង់​ប្រាក់ ដែល​ខ្លួន​បាន​ចំណាយ​សាងសង់​ប្រមាណ ២ពាន់លានដុល្លារអាមេរិក។

លោក ស៊ុន ចាន់ថុល បន្ត​ថា នៅ​ប្រទេស​មួយ​ចំនួន គេ​តម្រូវ​ឲ្យ​បង់​ថ្លៃ​ប្រើប្រាស់​ផ្លូវ​ចន្លោះ​ពី ១០សេន ទៅ ១២ សេន​អាមេរិក ឬ​ចន្លោះ​ពី ៤រយទៅ​ ៥រយរៀល ក្នុង​មួយ​គីឡូម៉ែត្រ។ ក្រសួង​បាន​ស្នើសុំក្រុមហ៊ុន​ឱ្យ​យក​តម្លៃ​ផ្លូវ​ប្រើប្រាស់ ក្រោម ១០សេន ក្នុង​មួយ​គីឡូម៉ែត្រ ដែល​គិត​ជា​តម្លៃ​សរុប​ប្រើប្រាស់​ផ្លូវ​ទាំង​ស្រុង ចម្ងាយ ១៨៧ គីឡូម៉ែត្រ ​គឺ​ជាង ១៨ដុល្លារ (១៨.)។​ លោក​ថា រដ្ឋាភិបាល​ក៏​កំពុង​ស្នើសុំ​ក្រុមហ៊ុន ឲ្យ​ចុះ​តម្លៃ​ប្រើប្រាស់​ផ្លូវ​ចំពោះ​ពលរដ្ឋ​ខ្មែរ​ផង​ដែរ។

ផ្លូវ​ល្បឿន​លឿន​ពី​ក្រុង​ភ្នំពេញ-ខេត្តព្រះសីហនុ​នេះ គឺ​គម្រោង​ផ្លូវ​ល្បឿន​លឿន​ដំបូង​បង្អស់ ដើម្បី​កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ​ពី ៥ម៉ោង​មក​ត្រឹម ២ម៉ោង​វិញ និង​កាត់​បន្ថយ​ការ​ចំណាយ​ផ្សេងៗ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល