កសិករ​នៅ​ខេត្ត​បន្ទាយមានជ័យ​ត្អូញត្អែរ​ពី​តម្លៃ​ស្រូវ​ចុះថោក ​និង​គ្មាន​អ្នកទិញ

ដោយ ហេង រស្មី
2019-01-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រជា​កសិករ​លី​ស្រូវ​ដាក់​រថយន្ត​ឲ្យ​ឈ្មួញ​ទិញ​តាម​ផ្ទះ​នៅ​ភូមិ​វត្តកណ្ដាល ឃុំ​រាំងកេសី ស្រុក​សង្កែ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៦។
ប្រជា​កសិករ​លី​ស្រូវ​ដាក់​រថយន្ត​ឲ្យ​ឈ្មួញ​ទិញ​តាម​ផ្ទះ​នៅ​ភូមិ​វត្តកណ្ដាល ឃុំ​រាំងកេសី ស្រុក​សង្កែ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៦។
RFA

ប្រជាកសិករ​ជាច្រើន​គ្រួសារ​នៅ​ស្រុក​មង្គលបូរី ខេត្ត​បន្ទាយមានជ័យ ត្អូញត្អែរ​អំពី​តម្លៃ​ស្រូវ​ចុះថោក ហើយ​លក់​មិនបាន​ប្រាក់កម្រៃ​សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ។

កសិករ​អះអាង​ថា សព្វថ្ងៃ​ស្រូវ​សែន​ក្រអូប​ចុះថោក​មក​នៅ​ត្រឹម​តែ​ជាង ៦០០​រៀល​ក្នុង​មួយ​គីឡូក្រាម។

ប្រជាកសិករ​នៅ​ស្រុក​មង្គលបូរី​មួយ​ចំនួន​កំពុង​ខ្វល់ខ្វាយ​អំពី​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ព្រោះ​ពួកគាត់​ពឹងផ្អែក​ទៅលើ​របប​ធ្វើស្រែ​តែមួយ​មុខ ដើម្បី​ការ​រក​ប្រាក់​ដោះស្រាយ​ជីវភាព​គ្រួសារ។

កសិករ​នៅ​ភូមិ​តាអ៊ិន ឃុំ​ស្រះរាំង លោក ប៉ាត លួម ថ្លែងប្រាប់​អាស៊ីសេរី​នៅ​រសៀល​ថ្ងៃ​ទី​១៣ មករា ថា ឆ្នាំនេះ​លោក​ធ្វើ​ស្រូវ​ចំនួន ៤​ហិកតារ ហើយ​ចំណាយ​អស់​ដើមទុន​ប្រមាណ ៦០០​ដុល្លារ​អាមេរិក​ប៉ុន្តែ តម្លៃ​ស្រូវ​លក់​ចេញ​ឆ្នាំនេះ​ចុះថោក​ខុស​ពី​ឆ្នាំ​មុនៗ។

លោក​ថា ស្រូវ​សែន​ក្រអូប ប្រភេទ​ស្រូវ​មិនសូវ​ល្អ ឈ្មួញ​ទិញ​ក្នុង​តម្លៃ​ត្រឹមតែ ៧០០​រៀល​ក្នុង​មួយ​គីឡូក្រាម រីឯ​ស្រូវ​សែន​ក្រអូប​សុទ្ធ​ស្អាត​ល្អ ឈ្មួញ​ទិញ​តម្លៃ​ប្រមាណ​ ៩០០​រៀល​ក្នុង​មួយ​គីឡូក្រាម ដែល​ខុស​ពី​ឆ្នាំ​កន្លងទៅ​តម្លៃ​ជាង ១​ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម៖ «ប៉ះពាល់​ដល់​ជីវភាព ព្រោះ​រក​មិន​បាន​ប្រាក់​ហើយ​ទៀត​ក៏​ចេះតែ​យ៉ាប់​ទៅៗ ព្រោះ​ទីផ្សារ​ស្រូវ​នៅ​លើ​បបូរមាត់​ឈ្មួញ។ ឆ្នាំនេះ​ពលរដ្ឋ​ត្អូញត្អែរ​ទាំងអស់​តែ​គ្នា​នឹង ព្រោះ​ឆ្នាំនេះ​ស្រូវ​វា​មិនកើត​ហើយ​តម្លៃ​ចុះថោក ឆ្នាំ​ស្រូវ​សែន​ក្រអូប​ធ្វើ​បាន​ផល​តិច​ណាស់ បើ​ស្រូវ​ប្រភេទ​ផ្សេង​បាន​ផល​គួរសម​ដែរ លក់​មិនបាន​ថ្លៃ​ទេ»

ចំណែក​កសិករ​នៅ​ឃុំ​ស្រះរាំង​ម្នាក់ទៀត លោក ព្រីង ធឿន អះអាង​ថា កសិករ​ស្រុក​មង្គល​បូរី​ឆ្នាំនេះ​មិន​ទទួល​បាន​ប្រាក់កម្រៃ​ដូច​ឆ្នាំមុន ព្រោះ​ម្យ៉ាង​ស្រូវប្រាំង រដូវ​ទី​២ នេះ​មិនសូវ​បាន​ផល​ល្អ ដោយ​ក្នុង​មួយ​ហិកតារ បាន​ទិន្នផល​ចន្លោះ​ពី​១ ទៅ​២​តោន​កន្លះ​ប៉ុណ្ណោះ ហើយ​តម្លៃ​ក៏​ចុះថោក​ទៀត។លោក​បន្ត​ថា ដោយសារ​ស្រូវ​មិនសូវ​ល្អ ដូច្នេះ​ឈ្មួញ​ទិញ​ឲ្យ​តម្លៃ​ជា​ស្រូវ​ប្រភេទ​លេខ​២ ក្នុង​តម្លៃ​ប្រមាណ ៧០០​រៀល​ក្នុង​មួយ​គីឡូក្រាម៖ «ខ្ញុំ​មិនបាន​ចំណេញ​ទេ ខាត​ព្រោះ​ចំណាយ​អស់​ដើមទុន​ច្រើន ខ្ញុំ​ឆ្នាំ​មិន​បាន​ស្រូវ ៥​តោន​ផង​ទេ ខ្ញុំ​នៅ​ស្រែ​សង្ឃឹម​ទៅលើ​ផល​ស្រូវ​នេះឯង​គ្រាន់​បាន​ប្រាក់​យក​ទៅ​ចងដៃ​ការ​គេ​ចូល​បុណ្យ​ផង និង​ចាយវាយ​ផ្សេងៗ​ផង ហើយ​ខ្ញុំ​ក៏​ជំពាក់​លុយ​គេ​ខ្លះ​ទៀត​ផង»

លោក​បន្ថែម​ថា កសិករ​មួយ​ចំនួន​បាន​ប្រមូល​ផល​រួចហើយ ប៉ុន្តែ មិនទាន់​លក់​ស្រូវ​ចេញ​នៅឡើយ ព្រោះ​តម្លៃ​ស្រូវ​ថោក​ពេក ហើយ​បើ​លក់​ស្រូវ​ភ្លាម​មិនបាន​ប្រាក់​កម្រៃ ដូច្នេះ​ហើយ​បានជា​នាំគ្នា​ទុក​ស្រូវ​មួយ​រយៈ​សិន ក្រែងលោ​ស្រូវ​ឡើងថ្លៃ​មកវិញ​ខ្លះ។

ឆ្លើយតប​នឹង​បញ្ហា​នេះ​អភិបាលស្រុក​មង្គលបូរី លោក រ័ត្ន ដាស៊ីណាង មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី​ថា តម្លៃ​ស្រូវ​មិន​ចុះថោក​នោះ​ទេ ប្រសិន​បើ​កសិករ​ធ្វើ​ស្រូវ​បាន​ស្អាត​ល្អ ក៏​នៅតែ​មានតម្លៃ​សមរម្យ​ដដែល។ លោក​បន្ថែម​ថា តម្លៃ​ស្រូវ​សែន​ក្រអូប​តម្លៃ​ប្រមាណ​៧០០​រៀល ក្នុង​មួយ​គីឡូក្រាម​នោះ ដោយសារ​ដើម​ស្រូវ​មាន​រោគ​ច្រើន ដែល​បណ្ដាល​មក​ពី​ខ្វះ​ទឹក​ស្រោចស្រព​នៅ​ពេល​ស្រូវ​ចេញ​ផ្លែ ទើប​ធ្វើ​ឲ្យ​គុណភាព​ស្រូវ​មិនសូវ​ល្អ៖ «ម្សិលមិញ​ខ្ញុំ​ចុះទៅ​មើល​មូលដ្ឋាន​ស្រូវ​វា​ពណ៌​ស្រអាប់​គ្រប់​កន្លែង ដែល​ខុស​ពី​ឆ្នាំ​ទៅ​ការ​ធ្វើ​ស្រែ​លើក​ទី១ បាន​ផល ៤​ទៅ ៥​តោន​ក្នុង​មួយ​ហិកតារ ដល់​លើក​ទី​២​នេះ កាលពី​ដើមដៃ​ស្រូវ​ល្អ​ដូចគ្នា ប៉ុន្តែ​បាន​ទិន្នផល​ត្រឹមតែ ២​តោន​កន្លះ​អី​ទេ ប៉ុន្តែ​គុណភាព​វា​ក៏​អត់​ល្អ​ដូច​លើក​ទី​១​ដែរ ប៉ុន្តែ​លោក ឧកញ៉ា ភូ ពុយ គាត់​នៅតែ​ប្រមូល​ទិញ​ដដែល​ទេ ហើយ​យើង​មិន​ស្រូវ​លក់​ឲ្យ​គាត់​វិញ​ផង​សព្វថ្ងៃ​នេះ»

លោក​អភិបាលស្រុក​រូប​នេះ​បន្ថែម​ទៀត​ថា ថ្វីបើ​ស្រូវ​របស់​កសិករ​ភាគច្រើន​លក់​មិនបាន​ថោក​ជាង​ឆ្នាំមុន​ក៏ដោយ ក៏​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាកសិករ​ក្នុងស្រុក​មង្គលបូរី​នោះ​ទេ ព្រោះ​កសិករ​បាន​ប្រមូល​ផល​ស្រូវ​លើកទីមួយ​រួច​ម្ដង​ហើយ ទទួល​បាន​ទិន្នផល​ល្អ ដូច្នេះ​ពួកគាត់​អាច​យក​ប្រាក់​ចំណេញ​ពី​លើកទីមួយ​មក​ទូទាត់​គ្នា​បាន គ្រាន់តែ​មិន​បាន​ប្រាក់ចំណេញ​ច្រើនតែ​ប៉ុណ្ណោះ។

ទោះជា​យ៉ាងណា​កសិករ​មួយ​ចំនួន​អះអាង​ថា ការ​ប្រមូល​ផល​ស្រូវ​ទាំង​២​លើក ក៏​ពួកគាត់​លក់​ស្រូវ​សង​ធនាគារ​មិន​គ្រប់​ដែរ ព្រោះ​បាន​ខ្ចី​ប្រាក់​ពី​ធនាគារ​ធ្វើ​ដើមទុន​ដោយ​មាន​អត្រា​ការប្រាក់ ខណៈ​ដែល​ពួកគាត់​មានតែ​របប​ធ្វើស្រែ​តែមួយ​មុខ ដូច្នេះ​មិន​អាច​រក​ប្រាក់​ដោះស្រាយ​ជីវភាព​គ្រួសារ​បាន​ទេ។

របាយការណ៍​អភិបាលស្រុក​មង្គលបូរី​ឲ្យ​ដឹង​ថា ស្រូវប្រាំង​របស់​ប្រជាកសិករ​ដាំ​ដុះ​នៅ​លើក​ទី​២ នៅ​ទូទាំង​ស្រុក មាន​ប្រមាណ​ ៤​ម៉ឺន​ហិកតារ ក្នុង​នោះ​ស្រូវ ២០​ភាគរយ​កសិករ​កំពុង​ប្រមូល​ផល ហើយ​ស្រូវ​ប្រហែល ​៨០​ភាគរយ​ទៀត​កសិករ​បាន​ប្រមូល​ផល​រួចរាល់​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

tmil Hun sen bandits failure to lead u pple with can't find the market for u to sells

Because khmer farmers didn't know what is the economy system work with trading,find the market,how to export,and who gonna to help them...there many countries with billions pple around the world that depending on foods"basic daily life"and some countries are not enough water resource supply by facing climate change and import more foods from another countries.If,all khmer farmers are not smart enough without change the stupid leader"HS"current govm't yet,there would be u all will working hard with bad loan repayment or face bankruptcy in day ahead.Remember 4 or 5 years ago the stupid Hun Sen's agriculture minister claimed over produced by khmer farmers that what farmers dumped their produce along the road.The smart thing for all khmer farmers must to know when u all spend more money to grow your agriculture with spend a lot of money,but after your collected,harvested and then the middle man come in to give u a less price bellow the market price"shame on them"and they can sells with high price in the market price"be smart buy low and sell high"that every middle-man do this strict and treat all the time.if,your govm't smart enough they can find many markets around the world,if you deal with stupid leader or govm't failure...there is nothing to happen at all,believe me...time be smart and change the way your current stupid leader who can't lead u pple to a better life rather stay long in power,blame other and voodoo nothing on the street.

Jan 13, 2019 01:38 PM

tmil Hun sen bandits failure to lead u pple with can't find the market for u to sells

Because khmer farmers didn't know what is the economy system with trading,find the market,how to export,and who gonna to help them...there many countries with billions pple around the world that depending on foods"basic daily life"and some countries are not enough water resource supply by facing climate change and import more foods from another countries.If,all khmer farmers are not smart enough without change the stupid leader"HS"current govm't yet,there would be u all will working hard with bad loan repayment or face bankruptcy in day ahead.Remember 4 or 5 years ago the stupid Hun Sen's agriculture minister claimed over produced by khmer farmers that what farmers dumped their produce along the road.The smart thing for all khmer farmers must to know when u all spend more money to grow your agriculture with spend a lot of money,but after your collected,harvested and then the middle man come in to give u a less price under the market price"shame on them"and they can sells with high price in the market price"be smart buy low and sell high"that every middle-man do this strict and treat all the time.if,your govm't smart enough they can find many markets around the world,if you deal with stupid leader or govm't failure...there is nothing to happen at all,believe me...time be smart and change the way your current stupid leader who can't lead u pple to a better life rather stay long in power and voodoo nothing on the street.

Jan 13, 2019 01:35 PM

គេហទំព័រ​ទាំងមូល