ចំនួន​ភ្ញៀវ​ទេសចរ​បរទេសធ្លាក់ចុះ​៩៤%​ ក្នុង​អំឡុង​ពេល​៣ខែ​ដើម​ឆ្នាំ​២០២១

ដោយ អាស៊ីសេរី
2021-05-13
Share
ចំនួន​ភ្ញៀវ​ទេសចរ​បរទេសធ្លាក់ចុះ​៩៤%​ ក្នុង​អំឡុង​ពេល​៣ខែ​ដើម​ឆ្នាំ​២០២១ ភ្ញៀវទេសចរបរទេសទៅទស្សនាប្រាសាទអង្គរវត្តនៅអំឡុងដើមឆ្នាំ២០២០ នៅមុនការផ្ទុះឡើងនៃជំងឺកូវីដ១៩។
រូប៖ RFA

ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​មក​ទស្សនា​កម្ពុជាធ្លាក់ចុះ​៩៤% ក្នុង​អំឡុង​ពេល​៣​ខែ​ដើម​ឆ្នាំ​២០២១ ដែល​មាន​ចំនួន​ជាង ៧ម៉ឺននាក់ (៧០.៩០១) បើ​ធៀប​អំឡុង​ពេល​ដូចគ្នា កាលពី​ឆ្នាំ២០២០ គឺ​មាន​ចំនួន​ជាង​១​លាន ១សែន នាក់ (១.១៥)។

របាយការណ៍​ក្រសួង​ទេសចរណ៍​កាលពី​ថ្ងៃទី១៣ ខែឧសភា បង្ហាញថា ភ្ញៀវ​ទេសចរ​មក​លេង​កម្ពុជា​ ចាប់​ពី​ខែមករា ដល់ខែមីនា ភាគច្រើន គឺ​មកពី​ប្រទេសថៃ ចិន និងវៀតណាម។

ការធ្លាក់ចុះ​ដ៏​គំហុក​នេះ ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺកូវីដ១៩ ដែល​បង្ខំឲ្យ​រដ្ឋាភិបាល​ ផ្អាក​ការ​ផ្តល់​ទិដ្ឋាការ​ឬ​វិហ្សា (Visas) ដល់​ភ្ញៀវទេសចរ​បរទេស ចាប់ពី​ខែមីនា ឆ្នាំ២០២០​មក

អ្នកនាំ​ពាក្យនិង​រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍លោក តុប សុភ័ក្ត្រ ឲ្យដឹង​ថា ក្រសួង​កំពុង​សិក្សា​និង​ពិចារណា អនុញ្ញាតឲ្យ​ភ្ញៀវ​បរទេស​ដែល​បាន​ចាក់វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ រួច​ហើយ​ អាច​ចូល​មក​ទស្សនា ប្រទេស​កម្ពុជាចាប់ពី​ខែតុលា ឆ្នាំ២០២១ តទៅ។

វិស័យ​ទេសចរណ៍ ជា​វិស័យ​ចំបង​ធំ៤ ដែល​គាំទ្រ​សេដ្ឋកិច្ច​កម្ពុជាកម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស ចំនួន ១លាន ៣សែននាក់ (1.31 million) ក្នុងអំឡុង​ឆ្នាំ២០២០ ដែល​ថយចុះ​៨០% បើ​ធៀប​កាល​ពី​ឆ្នាំ២០១៩ ដែល​មាន​ភ្ញៀវទេសចរ​ចំនួន​ជាង ៦លាននាក់ ៦សែននាក់ (6.61 million)។ ចំណែក​ប្រាក់​ចំណូល​វិញ គឺទទួល​បាន​ចំនួន ១ពាន់លាន ២សែន ដុល្លារ (1.02 billion)​ ក្នុង​ឆ្នាំ​២០២០ គឺថយ​ចុះ ៧៩%  ពីទឹក​ប្រាក់ ចំនួនជិត​៥​ពាន់​លាន​ដុល្លារ (4.92 billion) កាល​ពី​ឆ្នាំ​២០១៩

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល