សហជីព​ក្រៅ​រដ្ឋាភិបាល​ថា​វិស័យ​កាត់ដេរ​នឹង​ប៉ះពាល់​ខ្លាំង​នៅ​ឆ្នាំ​២០១៩

2018-10-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា លោក ប៉ាវ ស៊ីណា ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៧។
ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា លោក ប៉ាវ ស៊ីណា ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៧។
RFA

ប្រធាន​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា បាន​អោយ​អាស៊ីសេរី​ដឹង​តាម​ទូរស័ព្ទ​ថា វិស័យ​កាត់ដេរ​នៅ​កម្ពុជា​នឹង​ប៉ះពាល់​ខ្លាំង​នៅ​ឆ្នាំ​២០១៩ ខាងមុខ​នៅ​ពេល​សហភាព​អឺរ៉ុប​ដក​ការ​អនុគ្រោះ​ព័ន្ធ។

ការ​ព្រមាន​នេះ បន្ទាប់​ពី​របាយការណ៍​នៃ​ការ​នាំចេញ​សំលៀកបំពាក់​នៅ​កម្ពុជា បាន​កើន​ឡើង​ជិត​១១​ភាគរយ នៅ​ឆមាស​ទី​១ ឆ្នាំ​២០១៨ ហើយ​ការ​ប៉ាន់ប្រមាណ​នៃ​សន្ទុះ​នាំចេញ​នេះ​នឹង​នៅតែ​ខ្លាំង​ដដែល បើ​ទោះ​ជា​មានការ​គំរាម​ពី​ការ​ដក​អនុគ្រោះ​ពន្ធ​នាំចេញ​ដោយ​សហគមន៍​អឺរ៉ុប​យ៉ាង​ណាក្តី​។

តួលេខ​ផ្លូវការ​របស់​ក្រសួងពាណិជ្ជកម្ម​បង្ហាញ​ថា ការនាំចេញ​សំលៀកបំពាក់​ទៅកាន់​សហភាព​អឺរ៉ុប​កើន​ឡើង​ជាង ៦​ភាគរយ ហើយ​ការ​នាំចេញ​ទៅ​កាន់​សហរដ្ឋ​អាមេរិក កើន​ឡើង​ជាង ១៦​ភាគរយ ក្នុង​រយៈពេល ៦​ខែ ឆ្នាំ​២០១៨​នេ។

ស្រដៀង​គ្នា​នេះ​ដែរ លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​លើក​ឡើង​ថា កំណើន​នេះ​ដោយសារតែ​កម្ពុជា​មិនទាន់​ត្រូវ​ទណ្ឌកម្ម​សេដ្ឋកិច្ច។

សហភាព​អឺរ៉ុប​នា​ពេល​ថ្មីៗ​នេះ បាន​ចាប់ផ្តើម​ដំណើរការ​ជា​ផ្លូវការ​នៃ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ “​អ្វីៗ​ទាំងអស់​លើកលែងតែ​អាវុធ ឬ​EBA” បន្ទាប់ពី​របប​លោក ហ៊ុន សែន បាន​រៀបចំ​ព្រឹត្តិការណ៍​ថ្ងៃ​ទី​២៩​កក្កដា ដែល​សហគមន៍​អន្តរជាតិ​ចាត់​ទុក​ជា​ការបោះឆ្នោត​ក្លែងក្លាយ គ្មាន​ការចូលរួម​ពី​គណបក្ស​ប្រឆាំង នឹង​កត្តា​ដ៏​ទៃ​ជាច្រើន​ទៀត។

វិស័យ​កាត់ដេរ​សំលៀកបំពាក់​ជា​ផ្នែក​មួយ​ដ៏​ធំ​បំផុត ដែល​ផ្ដល់​ការងារ​ដល់​ពលរដ្ឋ​កម្ពុជា ហើយ​ការនាំចេញ​លើ​វិស័យ​នេះ មាន​ចំនួន​ប្រមាណ ៤០​ភាគរយ​នៃ​សេដ្ឋកិច្ច​ទាំងមូល​របស់​ប្រទេស​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល