ក្រសួង​ទេសចរណ៍​ព្រមាន​ដកហូត​អាជ្ញាបណ្ណ​ទីតាំង​​អាហារដ្ឋាន​​ទេសចរណ៍​​ដែល​​ពុំ​​មាន​​ស្តង់ដារ​​ត្រឹមត្រូវ​


2019.01.15
រូបសញ្ញា​ក្រសួងទេសចរណ៍ រូបសញ្ញា​ក្រសួងទេសចរណ៍
ក្រសួងទេសចរណ៍

ក្រសួង​ទេសចរណ៍​ព្រមាន​ដក​ហូត​​អាជ្ញាបណ្ណទេសចរណ៍​ពី​ម្ចាស់​អាជីវកម្ម​ភោជនីយដ្ឋាន​ និង​អាហារដ្ឋាន​ទេសចរណ៍​​ទាំង​​ឡាយ​​​ណា​ ដែល​ពុំ​បាន​​អនុវត្ត​​ត្រឹម​​ត្រូវ​​តាម​​បទដ្ឋាន​​អនាម័យ​​របស់​​ក្រសួង​សុខាភិបាល ឬ​មន្ទីរសុខាភិបាល ឬ​​រដ្ឋបាល​ថ្នាក់​ក្រោម​​ជាតិ។ ក្រសួង​ក៏​បាន​ប្រកាស​មិន​ផ្តល់​អាជ្ញាបណ្ណ​ដល់​អាជីវកម្ម​ភោជនីយដ្ឋាន​ និង​អាហារដ្ឋាន​ទេសចរណ៍​​ទាំង​​ឡាយ​​​ណា ដែល​​គ្មាន​វិញ្ញាបនបត្រ​​បញ្ជាក់​​អនាម័យ​​ពី​​ស្ថាប័ន​​ពាក់ព័ន្ធ​​នោះ​​ដែរ។

វិធានការ​របស់​ក្រសួង​ទេសចរណ៍​នេះ ធ្វើ​ឡើងតាម​រយៈសរាចរណែនាំមួយ​កាល​ពី​ពេល​ថ្មីៗនេះ បន្ទាប់​ពី​ក្រសួង​បាន​ពិនិត្យ​ឃើញ​ថា មាន​អាជីវកម្ម​ភោជនីយ​ដ្ឋាន​ និង​អាហារដ្ឋាន​ទេសចរណ៍​មួយ​ចំនួន​មិន​ទាន់​បាន​អនុវត្ត​កាតព្វកិច្ច​ស្នើសុំ​អាជ្ញាបណ្ណ​ទេសចរណ៍​ និង​ការ​ស្នើសុំ​វិញ្ញាបនបត្រ​បញ្ជាក់​អនាម័យ​ពី​ស្ថាប័ន​ពាក់​ព័ន្ធនៅឡើយ។ ក្រសួង​អះអាង​ថា វិធាន​ការ​នេះ គឺ​ជា​ការ​រួម​ចំណែក​ពង្រឹង​សុវត្ថិភាព​ចំណី​អាហារ​នៅ​តាម​មូលដ្ឋាន​អាជីវកម្ម​ភោជនីយដ្ឋាន​ និង​អាហរដ្ឋាន​ទេសចរណ៍។

ការ​ផ្តល់​អាជ្ញាបណ្ណ​ទេសចរណ៍​សម្រាប់​អាជីវកម្ម​ភោជនីយដ្ឋាន​ និង​អាហារដ្ឋាន​ទេសចរណ៍​ តម្រូវ​ឱ្យ​មាន​ជា​ចាំបាច់​នូវ​វិញ្ញាបនបត្រ​បញ្ជាក់​អនាម័យ​ពី​ក្រសួង​សុខាភិបាល ឬ​មន្ទីរសុខាភិបាល ឬ​ពីរដ្ឋ​បាល​ថ្នាក់ក្រោម​ជាតិ។ ចំណែក​ការ​ប្រកប​អាជីវកម្ម​ទេសចរណ៍​​អាច​ធ្វើ​ទៅ​បាន​ លុះត្រា​តែមាន​ការ​ផ្តល់​អាជ្ញាបណ្ណ​ទេសចរណ៍​ពី​ក្រសួង​ ឬពី​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ដូច​ដែល​មាន​កំណត់​នៅ​ក្នុង​ច្បាប់​​​ស្តីពីទេសចរណ៍៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។