ក្រុមហ៊ុន​អាកាសចរណ៍​​ចិន​បន្ថែម​ជើង​ហោះហើរ​មក​កម្ពុជា

ដោយ ម៉ៅ សុធានី
2017-11-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៦។ RFA
អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៦។ RFA
RFA

ក្រុមហ៊ុន​អាកាសចរណ៍​របស់​ចិន​កាន់តែ​ច្រើន​ឡើង នឹង​ចាប់​ផ្ដើម​ហោះហើរ​មក​កម្ពុជា នៅពេល​ឆាប់ៗ​ខាងមុខ។ ការ​បន្ថែម​ជើង​ហោះហើរ​ពី​ប្រទេស​ចិន មកកាន់​កម្ពុជា​នេះ គឺ​ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា គ្រោង​ទាក់​ទាញ​យក​ភ្ញៀវ​ទេសចរ​ចិន ​ឲ្យ​បាន​យ៉ាងហោចណាស់​ចំនួន ២​លាន​នាក់​នៅ​ឆ្នាំ​២០២០ ខាងមុខ។

នាយក​ទំនាក់ទំនង​ទីផ្សារ​ផ្នែក​អាកាសចរណ៍​សម្រាប់​អាកាសយានដ្ឋាន​នៅ​កម្ពុជា លោក នូណូ កូស្តា (Nuno Costa) បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​អាកាសចរណ៍​ចិន​ ឈ្មោះ រុយលី (Ruili) នឹង​ចុះចត​នៅ​អាកាសយានដ្ឋាន​ក្រុងភ្នំពេញ ក្នុង​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ។ ចំណែកក្រុមហ៊ុន​អាកាសចរណ៍​របស់​ចិន​ ពីរ​ទៀត​ឈ្មោះ ស៊ីជាន់ (Sichuan) និង​ស៊ិនហ្សិន (Shenzhen) រំពឹង​ថា​ នឹង​ចាប់​ផ្ដើម​ហោះហើរ​នៅ​ដើម​ឆ្នាំ​២០១៨។

ប្រតិបត្តិ​ករ​ទេសចរណ៍ អ្នកស្រី តុន ភារម្យ លើក​ឡើង​ថា ការ​បង្កើន​នៃ​ការ​ភ្ជាប់​ការហោះហើរ​ទាំងនោះ គឺ​ធ្វើ​ឲ្យ​ងាយស្រួល​ដល់​អ្នក​ធ្វើ​ដំណើរមក​ទស្សនា​កម្ពុជា ជាពិសេស​គឺ​ពង្រឹង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា។

បច្ចុប្បន្ន មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចិន ​ចំនួន ១២​ក្រុមហ៊ុន ដែល​ប្រតិបត្តិការ​ជើង​ហោះហើរ​សរុប​ចំនួន ១៥៥ ជើង​ហោះហើរ ដោយ​ផ្ទាល់​ពី​ប្រទេស​ចិន​មកកាន់​កម្ពុជា រៀងរាល់​សប្ដាហ៍ ក្នុង​នោះ ៧០​ជើង ទៅកាន់​ក្រុងភ្នំពេញ ៨២​ជើង​ទៅកាន់​ខេត្ត​សៀមរាប និង ៣​ជើង​ទៅកាន់​ខេត្ត​ព្រះសីហនុ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល