ពលរដ្ឋរិះគន់សាំងឡើងថ្លៃឡើងវិញផ្ទុយពីការសន្យារបស់លោក ហ៊ុន សែន
2018.09.27

ប្រជាពលរដ្ឋ រិះគន់របបលោកហ៊ុន សែន ដែលមិនអាចទប់ស្កាត់បញ្ហាសាំងឡើងថ្លៃបានដូច ការសន្យានៅមុនការបោះឆ្នោតដោយសារតម្លៃប្រេងសាំង បានហក់ឡើងស្ងាត់ៗជិត ៥ពាន់រៀលក្នុងមួយលីត្រ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម យល់ថា តម្លៃសាំងនេះ នឹងនាំឲ្យប៉ពាល់ ដល់ជីវភាពប្រជាពលរដ្ឋយ៉ាងខ្លាំង ប្រសិនបើរដ្ឋាភិបាល គ្មានយន្តការទប់ស្កាត់ច្បាស់លាស់នោះទេ។
ទោះបីតម្លៃសាំង ត្រូវបានលោកហ៊ុន សែន ធ្លាប់អន្តរាគមន៍ឲ្យចុះចំនួន១៦០រៀល កាលពីមុនការ បោះឆ្នោតក្តី ប៉ុន្តែនៅក្រោយការបោះឆ្នោត និងក្នុងអំឡុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ តម្លៃប្រេង ឥន្ទនៈនៅតាមបណ្ដាស្ថានីយមួយចំនួន សម្រាប់ថ្ងៃទី២៧ ខែកញ្ញា បានបន្តហក់ឡើងថ្លៃរហូតដល់ ៤៥០០រៀល សម្រាប់សាំងស៊ុបពែរ រីឯសាំងធម្មតា មានតម្លៃ ៤១៥០រៀល។
ប្រជាពលរដ្ឋម្នាក់រស់នៅរាជធានីភ្នំពេញ លោក គីម ឈិត រៀបរាប់ថា លោកសោកស្ដាយដែល លោក ហ៊ុន សែន មិនអាចទប់ស្កាត់តម្លៃសាំងមិនឲ្យឡើងថ្លៃ ដូចការសន្យាកាលពីមុនការបោះឆ្នោត។ «»
ប្រជាពលរដ្ឋម្នាក់ទៀត រស់នៅខេត្តព្រៃវែង យល់ថា ការដែលលោក ហ៊ុន សែន មិនអាចទប់ស្កាត់ តម្លៃសាំងតាមការសន្យាដូច្នេះ គឺបង្ហាញថា លោក ហ៊ុន សែន អសមត្ថភាព និងជាមេដឹកនាំមិនគោរពការសន្យារបស់ខ្លួន ដូច្នេះប្រជាពលរដ្ឋ ក៏មិនអោយតម្លៃទៅលើសម្ដីរបស់លោកទៀតដែរ។ លោកឲ្យដឹងថា ព្រោះតែកត្តាឡើងថ្លៃសាំងមិនអាចគ្រប់គ្រងបានល្អនេះ គឺបណ្ដាលឲ្យប៉ះពាល់ខ្លាំងដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ «»
ការរិះគន់លើរបបលោក ហ៊ុន សែន ជុំវិញរឿងសាំងឡើងថ្លៃនេះ គឺដោយសារ កាលពីថ្ងៃទី២២ ខែមិថុនា កន្លងទៅ លោក ហ៊ុន សែន ធ្លាប់បានថ្លែងសន្យាថា ចាប់ពីនៅថ្ងៃ១ ខែកក្កដា ឆ្នាំ២០១៨ ប្រេង សាំងនឹងចុះតម្លៃមកត្រឹម ៣៨៥០រៀលមិនថាស៊ុបពែរ និងធម្មតាទេ។ «»
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី បារម្ភថា កត្តាសាំងឡើងថ្លៃនេះ វានឹងប៉ះ ពាល់ជីវភាពអ្នកក្រីក្រយ៉ាងខ្លាំង ពីព្រោះពួកគេពិបាករកប្រាក់ចំណូល។ លោកបន្តថា ម្យ៉ាងទៀត ប្រេងសាំងឡើងថ្លៃនាំអោយតម្លៃទំនិញផ្សេងៗទៀតឡើងថ្លៃតាមដែរ ពីព្រោះប្រេងសាំងគឺជាកត្តាលិកជំរុញអោយតម្លៃដើមទំនិញគ្រប់មុខឡើងថ្លៃតាម។ លោកស្នើសុំឲ្យការបញ្ចុះតម្លៃសាំងនេះ មានយន្តការច្បាស់លាស់ ជៀសវាងការហក់ឡើងថ្លៃខ្ពស់វិញ។ «»
ប្រជាពលរដ្ឋ ចង់ឲ្យរបបលោកហ៊ុន សែន មានយន្តការកំណត់តម្លៃសាំងធម្មតាត្រឹម ៣៥០០រៀល រីឯសាំងស៊ុបពែត្រឹមតម្លៃ៣៧០០រៀល អោយបានរយៈពេលយូរ ព្រោះថាតម្លៃនេះ គឺសមរម្យអាច ទទួលយកបាន៕