គោ​ឧសភរាជ​ក្នុង​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​ឆ្នាំនេះ​បរិភោគ​ស្រូវ​និង​ពោត​ច្រើន​ជាងគេ

ដោយ សេក បណ្ឌិត
2018-05-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
គោ​ឧសភរាជ​បរិភោគ​អាហារ​ក្នុង​ព្រះ​រាជ​ពិធី​ច្រត់​ព្រះនង្គ័ល​នៅ​វាល​ព្រះ​ស្រែ ក្នុង​បរិវេណ​សាកលវិទ្យាល័យ​ ជា ស៊ីម កំចាយមារ ក្នុង​ខេត្ត​ព្រៃវែង នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៧។ RFA Screenshot

RFA Screenshot

ទាក់ទង​នឹង​របរ​កសិកម្ម​នៅ​ឆ្នាំ​២០១៨​នេះ ប្រជាពលរដ្ឋ​មួយ​ចំនួន​មាន​ជំនឿ​ថា ដំណាំ​បី​មុខ គឺ​ស្រូវ ពោត និង​សណ្ដែក នឹង​ទទួល​បាន​ច្រើន​ជាងគេ ក្នុងចំណោម​ផលដំណាំ​ជាច្រើន​ផ្សេងទៀត។

ជំនឿ​នេះ​ពួកគាត់ ពឹងផ្អែក​តាម ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​នៅ​ក្នុង​ខេត្ត​ស្វាយរៀង​នៅ​ថ្ងៃ​ទី​៣ ឧសភា​នេះ ដែល​គោ​ឧសភរាជ បាន​បរិភោគ​ស្រូវ​ពោត និង​សណ្ដែក​ច្រើន​ជាងគេ ក្នុងចំណោម​អាហារ​ផ្សង​ប្រផ្នូល​ទាំង​៧​មុខ​ដែល​ដាក់​កណ្ដាល​វាល​ព្រះស្រែ។

ទោះយ៉ាងណា​ក្តី ប្រជាពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល នៅតែ​បារម្ភ​អំពី​បញ្ហា​អាកាសធាតុ និង​បញ្ហា​ខ្វះ ទីផ្សារ​លក់​កសិករ​ផល។

ពិធី​ច្រត់ព្រះនង្គ័ល ដែល​ព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះរាជទាន​ឱ្យ​អភិបាលខេត្ត​ស្វាយរៀង លោក ម៉ែន វិបុល ធ្វើជា​ស្ដេច​មាឃ និង​អ្នកស្រី ឈុន ណារី ធ្វើជា​មេហួរ ក្នុង​ព្រះ​រាជពិធី ដែល​បាន​ប្រារព្ធ​ឡើង​នៅ​ឯ​បរិវេណ​វិទ្យាល័យ​ស្វាយរៀង ក្រុង​ស្វាយរៀង​ខេត្ត​ស្វាយរៀង រយៈពេល​ជាង​៣​ម៉ោង នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​ឧសភា។

ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​ដែល​មាន​ព្រះមហាក្សត្រ​យាង​ចូលរួម​ជា​អធិបតី​នេះ គឺជា​ការ​ផ្សង​នូវ​ភោគ ផល​កសិកម្ម​ផង និង​ជា​ការ​ប្រកាសប្រាប់​ឱ្យ​កសិករ​គ្រប់ៗ​រូប​នៅ​ទូទាំង​ប្រទេស​ដឹង​ថា រដូវ​ធ្វើស្រែ​ចម្ការ បាន​ចូល​មក​ដល់​ហើយ ដូច្នេះ​ត្រូវ​ត្រៀមលក្ខណៈ​បង្កបង្កើនផល​ឲ្យ​បាន​ទាន់​ពេល។

តាម​លំ​អាន​ប្រពៃណី​នៃ​ព្រះ​រាជពិធី​ដែល​ធ្វើ​ឡើងជា​រៀងរាល់​ឆ្នាំ គឺ​តែងតែ​មានការ​បួងសួង​ដល់​វត្ថុ​សក្ដិ​សិទ្ធិ​ជាមុន។ បន្ទាប់មក​ទើប​ដល់​ពិធី​ច្រត់​ព្រះ​នង្គ័ល និង​ធ្វើ​ពិធី​ផ្សង​ប្រផ្នូល​ដែល​គេ​ធ្វើឡើង​តាមរយៈ​សកម្មភាព​គោ​ឧសភរាជ​ត្រូវ​គេ​ជឿជាក់​យ៉ាង​ខ្លាំង ដោយ​ភ្ជាប់​ទៅ​នឹង​ភោគផល​កសិកម្ម​សម្រាប់​ចុង​ឆ្នាំ។ «»

ក្រោយ​ពិធី​បួងសួង និង​ច្រត់​ព្រះ​នង្គ័ល​ចប់​កាលណា គេ​ក៏​ចាប់ផ្ដើម​ប្រលែង​គោ​ឧសភរាជ​ឲ្យ​បរិភោគ​អាហារ​ចំនួន​៧​មុខ ដែល​ដាក់​លើ​ជើងពាន​កណ្ដាលវាល​ព្រះស្រែ មាន​ដូចជា​ស្រូវ ពោត សណ្ដែក ល្ង ទឹក ស្រា និង​ស្មៅ ដើម្បី​ចង់​ដឹង​ប្រផ្នូល ឬ​ទស្សន៍ទាយ​ថា នៅ​ឆ្នាំនេះ មុខ​ដំណាំ​ណាមួយ​មាន​ផល​ល្អ និង​មាន​គ្រោះកាច​ចង្រៃ​អ្វីខ្លះ​ក្នុង​របរ​កសិកម្ម​នៅ​ឆ្នាំ​ថ្មី។

ព្រាហ្មណ៍​ព្រះរាជ​គ្រូ គឺជា​មនុស្ស​សំខាន់​ជាងគេ ក្នុង​ការ​យល់ដឹង​អំពី​ប្រផ្នូល​នៃ​ការ​ផ្សង​ក្នុង​ពិធី​ច្រត់ ព្រះ​នង្គ័ល​នេះ។

ក្រោយពី​មើល​ឃើញ​នូវ​លទ្ធផល​គោ​ឧសភរាជ ទទួលទាន​អាហារ​ដែល​រៀបចំ​ទុកជា​ស្រេច​នៅ​កណ្តាល​វាល​ព្រះ​ស្រែ​នោះ លោក​បាន​ទូល​ថ្វាយ​ព្រះមហាក្សត្រ និង​មន្ត្រី​អ្នកមុខអ្នកការ រួម​ទាំង​ប្រជារាស្ត្រ​នៅ​ខាងក្រោយ​ការ​បញ្ចប់​នៃ​ពិធី​ច្រត់ព្រះនង្គ័ល។

លទ្ធផល​ប្រផ្នូល​នៃ​ការ​ផ្សង​តាមរយៈ​គោ​ឧសភរាជ​ទៅលើ​ជំនឿ​ប្រពៃណី​គឺ​វិស័យ​កសិកម្ម​ឆ្នាំ​២០១៨​នេះ ស្រូវ ពោត នឹង​ទទួល​បាន​ផល​ល្អ​ស្មើនឹង ៩៥% រីឯ​សណ្ដែក​នឹង​ទទួល​ផល​ប្រមាណ​៨០%«ទូលព្រះបង្គំ​នៃ​ខ្ញុំ​សូម​ព្រះ​រាជានុញ្ញាត​ដ៏​ខ្ពស់​ខ្ពស់​ក្រាប​បង្គំ​ទូល​ថ្វាយ និង​ជម្រាប់​ជូន​អំពី​លទ្ធផល​ដែល​មកពី​ការ​ផ្សង​ប្រផ្នូល​តាមរយៈ​គោ​ឧសភរាជ បាន​បរិភោគ​នៅ​អាហារ​ទាំង​៧​មុខ ទៅតាម​តម្រា​ដែល​មាន​តាំងពី​បុរាណកាល ហើយ​គោ​ឧសភរាជ​បាន​បរិភោគ ដូច​តទៅ​៖ ទី​១ ស្រូវ​បាន​ប្រមាណ​៩៥% ពោត​បាន​ប្រមាណ​៩៥% និង​ទី​៣​សណ្ដែក​បាន​ប្រមាណ​៨០%។ ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​សូម​ឧទ្ទិស​សំបូងសង្រូង ប្រកាស​បួងសួង​ដល់​គុណបុណ្យ​ព្រះ​ទេវរាជ​ទាំងអស់ និង​វត្ថុ​សក្ដិ​សិទ្ធិ​លើ​លោក សូម​ព្រះ​មេត្តា​ជួយ​បណ្ដាល​ឱ្យ​មាន​ទឹកភ្លៀង​គ្រប់គ្រាន់។

ពិធី​នេះ មាន​ប្រជារាស្ត្រ​ចូលរួម​ទស្សនា​យ៉ាង​ច្រើន​ផង​ដែរ ប៉ុន្តែ​កសិករ និង​អ្នកធ្វើការ​ក្នុង​វិស័យ​កសិកម្ម​មួយ​ចំនួន​យល់ថា ជា​បុណ្យ​ប្រពៃណី​មួយ ប៉ុន្តែ​វា​មិនបាន​ជះឥទ្ធិពល​ដល់​សេដ្ឋកិច្ច ឬ​វិស័យ​កសិកម្ម​កម្ពុជា​ប៉ុន្មាន​ទេ។

ប្រជាកសិករ​នៅ​ខេត្ត​ស្វាយរៀង លោក ព្រហ្ម ចាន់ រៀបរាប់​ថា ថ្វី​ត្បិត​គោ​ឧសភរាជ បង្ហាញ​ប្រផ្នូល ល្អ​យ៉ាង​ណាក្តី ប៉ុន្តែ​លោក​នៅតែ​ដេក​ភ័យ​រឿង​អាកាសធាតុ និង​រឿង​តម្លៃ​ទីផ្សារ​កសិផល​ដដែល។ លើស​ពី​នេះ​ទៀត ប្រជាកសិករ នៅតែ​ចំណាយ​ដើមទុន​ច្រើន សម្រាប់​ធ្វើ​កសិកម្ម ហើយ​ភាគច្រើន ដើមទុន​ទាំងនោះ គឺជា​ការខ្ចី​បុល​និង​ជំពាក់​គេ​ថែមទៀត៖ «សំខាន់​គឺ​រដ្ឋាភិបាល មាន​ផែនការ​ច្បាស់លាស់ ដូចជា​ថា តើ​ស្រូវ​យើង ត្រូវ​ទទួល​ទិញ​ពី​ប្រជាជន​ប៉ុន្មាន ហើយ​ថ្នាំ​ជី ប្រភេទ​ណា​ដែល​ប្រើ​ទៅ​អត់​មាន​ផល​ប៉ះពាល់​ទៅ​ថ្ងៃមុខ​ដូចជា​ប្រើ​យូរ​ទៅ ខូចគុណភាព​ដី ជាដើម។ ទីផ្សារ​លក់​ក៏​គ្មាន ហើយ​ពឹងផ្អែក​តែ​លើ​ប្រទេសជិតខាង»

ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា សព្វថ្ងៃ​នេះ ប្រជាកសិករ​ភាគច្រើន ហាក់​អស់សង្ឃឹម​ទៅលើ​ការ​ធ្វើ​កសិកម្ម។ យុវជន​ពេញកម្លាំង​ភាគច្រើន នាំគ្នា​ចាកចោល​ភូមិ​ស្រុក​ទៅ​ធ្វើ​ចំណាកស្រុក​ទាំង​នៅ​ទីក្រុង និង​ក្រៅ ប្រទេស។ ចំណែក​អ្នក​ដែល​បន្ត​ធ្វើ​កសិកម្ម​គឺ​ភាគច្រើន​ជា​មនុស្ស​ចាស់​ដែល​គ្មាន​ជម្រើស​សម្រាប់​រក ការងារ​ខាងក្រៅ។

អ្នក​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ស្វាយរៀង លោក នុត ប៉ូពិណ្ណារ័ត្ន មាន ប្រសាសន៍​ថា ទិន្នផល​ស្រូវ ពោត សណ្ដែក​ឆ្នាំនេះ អាច​បាន​ទិន្នផល​ល្អ​ប្រសើរ​មែន ដោយសារ​ប្រជា ពលរដ្ឋ​ប្រើប្រាស់​ជី ហើយ​ដើម​ឆ្នាំនេះ មាន​ទឹកភ្លៀង​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់៖ «ប្រជាពលរដ្ឋ​ប្រាប់​យើង​ថា បើ​យក​ជី​គេ​មក​ប្រើ​គឺ​អត់​សូវ​បាន​ផល ហើយ​ពេល​បាន​ផល រក​កន្លែង​លក់​អោយ​បាន​ថ្លៃ​វា​អត់​មាន។ នេះ​គឺជា​បញ្ហា​ប្រឈម​របស់​គាត់ ព្រោះស្រូវ​គាត់​លក់​ខ្លះ​បាន​មួយ​គីឡូ​៨​រយ​រៀល ឬ​១​ពាន់​រៀល បើ​សិន​បើជា​បាន​ដល់​ជាង​១​ពាន់​ទើប​អាច​ស្ទុះ​រួច ហើយ​អាច​ទូទាត់​ជាមួយ​ជី​ទៅ បាន​សល់​ខ្លះ​ដែរ។ មិនមែន​តែ​ប្រជា​ពលរដ្ឋ​នៅ​ស្វាយរៀង​ទេ ដែល​ជួប​បញ្ហា​ទីផ្សារ គឺ​នៅ​ទូទាំង​ប្រទេស។ ដំឡូងមី ស្វាយ ស្រូវ​អី​ក៏ដោយ គឺ​រក​ទីផ្សារ​មិន​បានទេ»

លោក នុត ប៉ូពិណ្ណារ័ត្ន បន្ថែម​ថា ទន្ទឹម​នឹង​ការ​ផ្សង​ប្រផ្នូល​ជាមួយ​គោ​ឧសភរាជ​នេះ គឺ​រដ្ឋាភិបាល គួរ តែ​បង្កើត​និង​អនុវត្ត​គោលនយោបាយ​កសិកម្ម​ឲ្យ​មាន​ប្រសិទ្ធភាព​សម្រាប់​ជួយ​ប្រជាកសិករ៖ «មានតែ​ទីពឹង​ទៅលើ​រដ្ឋាភិបាល​ទេ ទោះបីជា​គោ​ឧសភរាជ ផ្សង​ឃើញ​យ៉ាងម៉េច​ក៏ដោយ ព្រោះ​សម័យ​ឥឡូវ​គឺ​សម័យ​វិទ្យាសាស្ត្រ គេ​ប្រើប្រាស់​ជី​ដើម្បី​ទាញ​យក​ផល​បាន​ច្រើន ប៉ុន្តែ​ទោះបីជា​យ៉ាងណា សូម​អោយ​រដ្ឋាភិបាល​ជួយ​រក​ទីផ្សារ​អោយ​ដល់​ប្រជាពលរដ្ឋ ដើម្បី​អោយ​ពួកគាត់​មាន​ទឹកចិត្ត​ក្នុង​ការ​ផលិត។

ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​ដែល​ធ្វើឡើង​នៅ​ខេត្ត​ស្វាយរៀង​ឆ្នាំនេះ មាន​អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ហួត ប៉ុណ្ណារី ជា​អ្នក​កាន់​នង្គ័ល​ទី​១។ អភិបាលខេត្ត​ស្វាយ រៀង​លោក ម៉ែន វិបុល ជា​ស្ដេច​មាឃ និង​ភរិយា​របស់​លោក​គឺ​អ្នកស្រី ឈុន ណារី ជា​មេ​ហួរ ដើរ​បាច​គ្រាប់​ស្រូវ ព្រមទាំង​លោក កុល ប៉ុនលី រដ្ឋលេខាធិការ​ក្រសួង​ព្រះបរមរាជវាំង​ជា​អ្នក​កាន់​នង្គ័ល​ទី​៣។

ក្រៅ​ពី​មាន​ព្រះរាជ​វត្តមាន​ព្រះមហាក្សត្រ​ខ្មែរ ដែល​ត្រូវ​បាន​អម​ព្រះរាជ​ដំណើរ​ដោយ​ប្រធានរដ្ឋសភា លោក ហេង សំរិន និង​មន្ត្រី​ជាន់ខ្ពស់​នៅ​ក្នុង​របប​លោក ហ៊ុន សែន ជាច្រើន​នាក់​ទៀត​នោះ ក៏​មាន​គណៈប្រតិភូ​មកពី​ខេត្ត​ឡុងអាន ប្រទេស​វៀតណាម ចូលរួម​ជាច្រើន​នាក់​ដែរ។

កាលពី​ឆ្នាំ​២០១៧ កន្លងទៅ ពិធី​ច្រត់ព្រះនង្គ័ល​ដែល​បាន​ប្រារព្ធ​ឡើង​នៅ​ឯ​ខេត្ត​ព្រៃវែង គឺ​គោ​ឧសភ រាជ បាន​បរិភោគ​គ្រាប់ពោត​ច្រើន​ជាងគេ បន្ទាប់​មក​គឺ​គ្រាប់ស្រូវ ប៉ុន្តែ​តម្លៃ​កសិករ​ផល​ពីរ​ប្រភេទ​នេះ បាន​ចោទ​ជា​បញ្ហា​យ៉ាង​ខ្លាំង រហូតដល់​មាន​ពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង ប៉ៃលិន និង​បន្ទាយមានជ័យ ផ្ទុះ​ការ​តវ៉ា​ជួយ​រក​ទីផ្សារ ខណៈ​តម្លៃ​ពោត ដំឡូង​មី និង​កសិផល​មួយ​ចំនួន​ទៀត​បាន​ធ្លាក់​ចុះ​ខ្លាំង​មិន អាច​បាន​ផល​ចំណេញ​គ្រាន់​ចិញ្ចឹមជីវិត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល