ថៃ និង​កម្ពុជា​ នឹង​បើក​ឱ្យ​ដំណើរ​ការ​ផ្លូវ​រថភ្លើង​ត​ភ្ជាប់​រវាង​ប្រទេស​ទាំង​ពីរ ​ក្នុង​ពេល​ឆាប់ៗ ខាង​មុខ​នេះ

ដោយ ថន ថារ៉ូ
2019-04-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​ដំណើរ​ឡើង​លើ​រថភ្លើង​នៅ​ស្ថានីយ​នា​រាជធានី​ភ្នំពេញ ឆ្ពោះ​ទៅ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០១៦។
អ្នក​ដំណើរ​ឡើង​លើ​រថភ្លើង​នៅ​ស្ថានីយ​នា​រាជធានី​ភ្នំពេញ ឆ្ពោះ​ទៅ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០១៦។
RFA

ផ្លូវ​រថភ្លើង​ត​ភ្ជាប់​រវាង​ប្រទេស​ថៃ និង​កម្ពុជា នឹង​បើក​ឱ្យ​ដំណើរ​ការ​ក្នុង​ពេល​ឆាប់ៗ ខាង​មុខ​នេះ។ កាសែត​បាងកក​ប៉ុស្តិ៍ (Bangkok Post) ផ្សាយ​នៅ​ថ្ងៃ​ទី៤ មេសា ដោយ​ដក​ស្រង់​សំដី​រដ្ឋមន្ត្រី​ក្រសួង​ដឹក​ជញ្ជូន​ថៃ លោក អាខុម ធឺមពិតតាយាប៉ាសិទ្ធ (Arkhom Termpittayapaisith) ថា សេវាកម្ម​តាម​ផ្លូវ​រថ​ភ្លើង​រវាង​ប្រទេស​ថៃ និង​កម្ពុជា នឹង​ត្រូវ​បើក​សម្ពោធ​ឱ្យ​ដំណើរ​ការ​ក្នុង​ពេល​ឆាប់ៗ នេះ​ហើយ។ រដ្ឋាភិបាល​ថៃ កាលពីឆ្នាំ២០១៨ បាន​ចំណាយ​ថវិកា​ប្រមាណ ១៩លាន​បាត ឬ​ប្រមាណ ៦សែន​ដុល្លារ ដើម្បី​សាងសង់​កំណាត់​ផ្លូវ​ដែក​ក្នុង​ស្រុក អារ៉ាញ់ប្រាថេត នៃ​ខេត្ត​ស្រះ​កែវ​របស់​ថៃ ជាប់​ព្រំដែន​ជាមួយ​ប្រទេស​កម្ពុជា។ ផ្លូវ​ដែក​នេះ នឹង​ត​ភ្ជាប់​គ្នា​ជាមួយ​ផ្លូវ​ដែក​ក្នុង​ទីក្រុង​ប៉ោយប៉ែត​ក្នុង​ខេត្ត​បន្ទាយមានជ័យ​របស់​កម្ពុជា។

ការ​បើក​ឱ្យ​មាន​សេវាកម្ម​ដឹក​ជញ្ជូន​តាម​រថ​ភ្លើង​ឡើង​វិញ​រវាង​ប្រទេស​ទាំងពីរ ត្រូវ​គេ​រំពឹង​ថា នឹង​បង្កើន​ប្រាក់​ចំណូល និង​ចំនួន​ទេសចរ​សំរាប់​ប្រទេស​ទាំង​ពីរ ដោយ​អ្នក​ដំណើរ​អាច​ជិះ​រថភ្លើង ដែល​មាន​ល្បឿន​យឺត​នេះ ពី​ទីក្រុង​ភ្នំពេញ​ទៅ​ទីក្រុង​បាងកក និង​ពី​បាងកក​មក​ក្រុង​ភ្នំ​ពេញ​វិញ។

ខ្សែ​រថភ្លើង​ត​ភ្ជាប់​រវាង​ប្រទេស​ទាំង​ពីរ​ ត្រូវ​បាន​ស្ថាបនា​ឡើង​ពី​ដំបូង​ក្នុង​ឆ្នាំ១៩៤២ តែ​ត្រូវ​បាន​ផ្អាក​ដំណើរ​ការ​ទៅវិញ​នៅ​ក្នុង​ទសវត្ស​ឆ្នាំ១៩៧០ ដោយ​សា​សង្គ្រាម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ​រដ្ឋាភិបាល​កម្ពុជា​បាន​ជួសជុល និង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ស្ថានីយ​រថភ្លើង​ក្រុង​ប៉ោយប៉ែត​ឡើង​វិញ​កាល​ពី​ឆ្នាំ២០១៨ ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ៨៥០ម៉ែត្រ​ពី​ព្រំដែន​ជាមួយ​ប្រទេស​ថៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល