ប័ណ្ណសារព័ត៌មាន
2018-10-26
សង្គមស៊ីវិលសំដែងក្តីកង្វល់ចំពោះ ចំណាយថវិកាជាតិ គ្មានប្រសិទ្ធភាព និងតម្លាភាព កម្រិតរបស់របបលោក ហ៊ុន សែន ក្រោយពេលទីស្ដីការគណៈរដ្ឋមន្ត្រីរបបលោក ហ៊ុន សែន នៅថ្ងៃសុក្រទី២៦ ខែតុលា នេះ បានអនុម័តថវិកាជាតិសម្រាប់ឆ្នាំ២០១៩ ដែលកើនឡើងរហូតដល់ជាង ១១ភាគរយបើធៀបនឹងថវិកាជាតិកាលពីឆ្នាំ២០១៨ ជាង៦ពាន់លានដុល្លារ។
2018-10-17
កម្ពុជា និងថៃព្រមព្រៀងសហការរួមគ្នា ក្នុងវិស័យទេសចរណ៍សមុទ្រ ដោយភ្ជាប់កំពង់ផែនៃប្រទេសទាំងពីរ ខណៈដែលភាគីកម្ពុជាស្នើឲ្យថៃ បើកច្រកទ្វារព្រំដែនបន្ថែម ដើម្បីសម្រួលដល់អ្នកទេសចរ។
2018-10-17
រីឯខាងសហជីពឯករាជ្យវិញ យល់ថា ដើម្បីជៀសផុតពីការដកប្រព័ន្ធអនុគ្រោះពន្ធនោះ គឺខាងសមាគមរោងចក្រកាត់ដេរកម្ពុជា គួរតែជួយជំរុញឲ្យរបបក្រុងភ្នំពេញ ដោះស្រាយវិបត្តិ នយោបាយ គោរពសិទ្ធិមនុស្ស និងគោរពលក្ខខណ្ឌការងារឲ្យបានល្អ។
2018-10-17
សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា ហៅកាត់ថា EUROCHAM - Cambodia សម្ដែងក្តីកង្វល់ យ៉ាងខ្លាំង ចំពោះដំណើរការនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ» ឬ EBA ពីសំណាក់សហភាពអឺរ៉ុប។
2018-10-16
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មថា ដំណោះស្រាយចំពោះមុខមានតែវិធីម្យ៉ាងគត់ គឺក្រសួងគ្រោងកោះហៅតំណាងក្រុមហ៊ុននាំចូលប្រេងឥន្ធនៈ ប្រជុំរកវិធីកាត់បន្ថយថ្លៃចំណេញ។
2018-10-12
រីឯខាងសហជីពថា គម្រោងដកប្រពន្ធអនុគ្រោះពន្ធនេះជារឿងធំបំផុត ហើយប្រសិន បើរបបលោក ហ៊ុន សែន មិនបន្ទន់ឥរិយាបថដោះស្រាយវិបត្តិនយោបាយ និងការគោរពសិទ្ធិមនុស្សទេនោះ គឺការដកប្រពន្ធអនុគ្រោះពន្ធនឹងកើតឡើងជាប្រាកដ។
2018-10-04
ក្រសួងពាណិជ្ជកម្ម ពន្យល់ថា ការឡើងថ្លៃប្រេងសាំងនៅកម្ពុជា ដោយសារតែតម្លៃប្រេងឥន្ធនៈអន្តរជាតិឡើងថ្លៃ ហើយបញ្ហានេះជាបញ្ហាសាកល។ ក្រសួងពាណិជ្ជកម្ម អះអាងថា តម្លៃប្រេងសាំង បានឡើងថ្លៃលើទីផ្សារអន្តរជាតិនៅទូទាំងពិភពលោក មិនមែនតែកម្ពុជាទេ។
2018-10-03
ប្រសិនបើលោកអ្នកនាងកំពុងស្វែងរកកម្ចីប្រាក់ក្រៅផ្លូវការ សូមប្រុងប្រយ័ត្នខ្លាចចាញ់បោកឈ្មួញ។ ធនាគារជាតិនៃកម្ពុជា អំពាវនាវឲ្យពលរដ្ឋទូទៅ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ដោយចៀសវាងការប្រើប្រាស់សេវាកម្ចីក្រៅផ្លូវការ ដែលអាចប្រឈមនឹងការចាញ់បោក ល្បិចកលរបស់ឈ្មួញចងការប្រាក់ និងហានិភ័យផ្សេងៗ។
2018-09-27
ប្រជាពលរដ្ឋ រិះគន់របបលោកហ៊ុន សែន ដែលមិនអាចទប់ស្កាត់បញ្ហាសាំងឡើងថ្លៃបានដូច ការសន្យានៅមុនការបោះឆ្នោតដោយសារតម្លៃប្រេងសាំង បានហក់ឡើងស្ងាត់ៗជិត ៥ពាន់រៀលក្នុងមួយលីត្រ។
2018-09-20
ក្រុមគ្រូបង្រៀននៅតែទាមទារឲ្យរដ្ឋមន្ត្រីក្រសួងអបរំ ដកសាលារៀនជំនាន់ថ្មីចេញពីវិទ្យាល័យព្រះស៊ីសុវត្ថិ។ សង្គមស៊ីវិល យល់ថា ក្រសួងអប់រំ គួរជ្រើសរើសសាលារៀនណាមួយ បង្កើតសាលារៀនជំនាន់ថ្មី ទាំងអស់តែម្ដង កុំបែងចែក ជាពីរ បែបនេះ។
2018-09-20
រដ្ឋលេខាធិការក្រសួងទេសចរណ៍លោក សូ ម៉ារ៉ា បានថ្លែងថា ដើម្បីទទួលកំណើនអ្នកទេសចរចិន កម្ពុជាគ្រោងបង្កើតមជ្ឈមណ្ឌលកម្ពុជា-ចិន ដែលមានឈ្មោះថា China-Ready Center។
2018-09-19
ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងវៀតណាម មានចំនួនសរុបជិត ៣ពាន់លានដុល្លារអាមេរិក ចាប់ពីខែមករា ដល់ខែកក្កដា ក្នុងឆ្នាំនេះ។ ទំហំពាណិជ្ជកម្មនេះ កើនឡើងប្រហែលជិត ១៩ភាគរយជារៀងរាល់ឆ្នាំ។
2018-09-07
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកំណត់យកថ្ងៃទី១០ ខែកញ្ញា ជាពេលវេលាចាប់ផ្ដើមការចរចាប្រាក់ឈ្នួលគោលកម្មករក្នុងផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំថ្មីឆ្នាំ២០១៩។ ក្រុមសហជីពកម្មកររំពឹងថាការចរចានឹងទទួលបានលទ្ធផលល្អទៅតាមការស្នើរបស់ពួកគេ។
2018-08-24
ក្រសួងសេដ្ឋកិច្ច និងធនាគារជាតិ អំពាវនាវដល់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុទាំងអស់ ប្រើយន្តការដោះស្រាយទន់ភ្លន់ និងកុំរឹបអូសទ្រព្យសម្បត្តិអតិថិជន ក្នុងអំឡុងពេលពួកគេ កំពុងរងគ្រោះទឹកជំនន់។
2018-08-23
អង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំនៅកម្ពុជា និងក្រុមហ៊ុន Green Leader Holdings Group របស់ប្រទេសចិនបានចុះកិច្ចព្រមព្រៀងលើគម្រោងជំរុញការអភិវឌ្ឍន៍ទីផ្សារដំឡូងមីនៅកម្ពុជា។