ប័ណ្ណសារព័ត៌មាន
2020-10-09
អត្រាពលរដ្ឋរស់នៅក្រោមបន្ទាត់ភាពក្រីក្រនៅកម្ពុជា អាចនឹងកើនឡើងរហូតដល់ទៅជិត ១៨ភាគរយ ដោយសារតែផលប៉ះពាល់នៃវិបត្តិជំងឺរាតត្បាតសាកលកូវីដ១៩។ នេះបើផ្អែកតាមការរកឃើញចុងក្រោយរបស់អង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិនៅកម្ពុជា ឬហៅកាត់ថា UNDP។
2020-10-06
កម្មករ និងពលករមួយចំនួន ដែលបាត់បង់ការងារ ដោយសារវិបត្តិជំងឺកូវីដ១៩ (Covid-19) អះអាងថា ពួកគេនៅមិនទាន់ទទួលបានដើមទុន សម្រាប់ចិញ្ចឹមត្រី និងកង្កែប ដែលរដ្ឋាភិបាលសន្យាផ្ដល់ឲ្យជាលក្ខណៈគ្រួសារនៅឡើយទេ។ ពួកគេ ហៅការសន្យានេះថា ជាការបោកប្រាស់ និងធ្វើប្រជាភិថុតិ។
2020-10-04
អ្នកឃ្លាំមើលថា ការរក្សាភាពស្ងាត់ស្ងៀមរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការលាងលុយកខ្វក់ ធ្វើឱ្យកម្ពុជានៅតែជាប់ក្នុងបញ្ជីខ្មៅ ឬបញ្ជីប្រផេះ នៃក្រុមប្រទេសលាងលុយកខ្វក់ដដែល។ ការលើកឡើងបែបនេះ ខណៈគណៈកម្មការអឺរ៉ុបនឹងប្រកាសជាផ្លូវការថា កម្ពុជានឹងជាប់ក្នុងបញ្ជីខ្មៅ នៃក្រុមប្រទេសលាងលុយកខ្វក់ ឬរួចផុតពីការចោទប្រកាន់នេះ នាពេលឆាប់ៗនេះ។
2020-10-02
តំណាងសហជីព និងអ្នកជំនាញសេដ្ឋកិច្ចលើកឡើងថា សមាគមរោងចក្រកាត់ដេរ ប្ដឹងគណៈកម្មការអឺរ៉ុបរឿងដកប្រព័ន្ធអនុគ្រោះពន្ធEBA២០%ពីកម្ពុជានេះ នឹងមិនមានលទ្ធផលល្អទេ ដរាបណាមេដឹកនាំរដ្ឋាភិបាលមិនគោរពតាមលក្ខខណ្ឌតាមសហភាពអឺរ៉ុបចង់បាននោះ។ ក្រុមសហជីពព្រួយបារម្ភថា ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនៅស្របពេលពិភពលោកកំពុងតែជួបវិបត្តិជំងឺកូវីដ១៩នេះ នឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាកាន់តែខ្លាំងថែមទៀត ហើយកម្មករប្រឈមនឹងការអត់ការងារធ្វើកាន់តែច្រើន។
2020-10-02
សមាគមសម្ព័ន្ធបណ្ដាញកសិករកម្ពុជា សង្កេតឃើញថា ផ្សារទំនើបធំៗនៅកម្ពុជាចាប់ផ្ដើមសម្លឹងឃើញផលិតក្នុងស្រុកជាជាងផលិតផលនាំចូលពីប្រទេសជិតខាងកម្ពុជាជាពិសេសពីប្រទេសវៀតណាម។
2020-10-02
កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ រយៈពេល៩ខែ ឆ្នាំ២០២០នេះ។ រមណីយដ្ឋានអង្គរទទួលបានភ្ញៀវទេសចរបរទេសជិត ៤០ម៉ឺននាក់ ក្នុងអំឡុងពេល ៩ខែ គឺធ្លាក់ចុះជាង៧៦% បើប្រៀបធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩។
2020-10-01
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងជាថ្មីថា កម្ពុជាត្រៀមខ្លួនរួចជាស្រេចជាមួយដៃគូអភិវឌ្ឍន៍ទាំងអស់ក្នុងការស្ដារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩ ប៉ុន្តែអ្នកឃ្លាំមើលសង្គមថា គោលនយោបាយការបរទេសកម្ពុជាសព្វថ្ងៃពិបាកធ្វើឱ្យប្រទេសមហាអំណាចខាងលោកសេរីជួយកម្ពុជាណាស់។
2020-09-28
មន្ត្រីសហជីពនិងសិទ្ធិការងារ ថា សមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅកាត់ថា GMAC គួរជំរុញទៅរដ្ឋាភិបាលឱ្យប្រឹងប្រែងបំពេញតាមលក្ខខណ្ឌ ដែលសហភាពអឺរ៉ុបទាមទារជាជាងការប្ដឹងទៅតុលាការយុត្តិធម៌ក្នុងតំបន់អឺរ៉ុបរឿង ដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយ។
2020-09-23
រដ្ឋាភិបាលនឹងពង្រីកស្ថានីយអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យឲ្យបានដល់ ៤៥០មេហ្កាវ៉ាត់ នៅក្នុងឆ្នាំ២០២១ ខាងមុខនេះស្របពេលដែលអគ្គិសនីនៅក្នុងប្រទេសកំពុងតម្រូវការខ្លាំង។
2020-09-16
អ្នកវិភាគនិយាយថា របបក្រុងភ្នំពេញគ្មានថវិកាបម្រុងទុកក្នុងគ្រាមានអាសន្ន នៅក្នុងដំណាក់កាលប្រឈមមុខជំងឺកូវីដ១៩ ទេ ទើបខ្ចីលុយពីធនាគារចិនចំនួនជាង ៦៥លានដុល្លារ ដើម្បីគាំទ្រដល់រដ្ឋាភិបាលក្នុងការឆ្លើយតបវិបត្តិជំងឺកូវីដ១៩ និងស្ដារសមត្ថភាព តាមជនបទឡើងវិញ។
2020-09-08
អ្នកវិភាគគោលនយោបាយ និងមន្រ្តីសិទ្ធិមនុស្សអន្តរជាតិ សុទ្ធតែយល់ស្របគ្នាថា របបក្រុងភ្នំពេញ ធ្វើនយោបាយចាក់អង្ករយកអង្កាម រឿងធ្វើឲ្យបាត់ EBA ពីប្រទេសប្រជាធិបតេយ្យសេរី រួចហើយបែរជាទៅពឹងចិនកុម្មុនីស្ត ឲ្យជួយផ្នែកពាណិជ្ជកម្ម បើទោះបីជាប្រទេសចិន មានប្រវត្តិកេងប្រវ័ញ្ចពីកម្ពុជាក្តី។
2020-09-03
ក្រសួងកសិកម្មបានឲ្យដឹងថា ការនាំអង្ករចេញទៅកាន់ប្រទេសចិនក្នុងរយៈពេល ៨ខែឆ្នាំ២០២០ នេះ មានចំនួនជិត ១៦ម៉ឺនតោនទៅកាន់ប្រទេសចិន។ អ្នកជំនាញកសិកម្មថា ចំនួននេះនៅមានតិចតួចនៅឡើយ ហើយទាមទាររដ្ឋាភិបាលឱ្យជំរុញការនាំចេញទៅប្រទេសឲ្យបានច្រើនបន្ថែមទៀតដើម្បីអាចជួយដល់សេដ្ឋកិច្ចកសិករ។
2020-08-29
៥ខែក្រោយ មានវិបត្តិរីករាលដាលជាសាកលនៃជំងឺឆ្លងកូវីដ (Covid-19) ថ្វីត្បិតតែអ្នកខ្លះចូលធ្វើការវិញក្ដី អ្នកខ្លះនៅបន្តបាត់បង់ការងារ ដែលបានធ្វើឲ្យពួកគាត់ប្រឈមមុខ និងបញ្ហាជីវភាពប្រចាំថ្ងៃ គ្មានប្រាក់ដោះបំណុលធនាគារ និងគ្រឹស្ថានមីក្រូហិរញ្ញវត្ថុនោះទេ រួមទាំងពួកគាត់កំពុងភ័យព្រួយខ្លាចម្ចាស់បំណុលរឹបអូសទ្រព្យសម្បត្តិរបស់ពួកគាត់ថែមទៀតផង។
2020-08-28
តំណាងក្រុមហ៊ុនឯកជន ដែលរុករកប្រេងនៅដែនសមុទ្រកម្ពុជា ថាខ្លួនទើបសង់កូនស្ថានីយបូមប្រេងឆៅ សម្រាប់ប្លុក A រួចរាល់ហើយ និងកំពុងដឹកក្បាលអណ្ដូងសម្រាប់បូមប្រេងឆៅនោះ ពីដែនគោក ទៅកាន់លំហសមុទ្រត្រង់កន្លែងដែលមានប្រេងឆៅ។ តំណាងក្រុមហ៊ុន ថាខ្លួនកំពុងបន្តពន្លឿនសកម្មភាពការងារ ដើម្បីឈានទៅសម្រេចគោលដៅ ក្នុងការបូមប្រេងឆៅដំណក់ដំបូង នៅចុងឆ្នាំ ២០២០។
2020-08-28
ប្រជាពលរដ្ឋមួយចំនួនត្អូញត្អែរថាពួកគាត់មានជីវភាពក្រីក្រលំបាកខ្លាំង ក៏ប៉ុន្តែអាជ្ញាធរមិនបានដាក់ឈ្មោះពួកគាត់ក្នុងបញ្ជីជនក្រីក្រ ដើម្បីទទួលប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលឡើយ។