ប័ណ្ណសារព័ត៌មាន
2018-05-20
ពលរដ្ឋលើកឡើងថា ការនេសាទខុសច្បាប់នេះ បានប៉ះពាល់ដល់ពួកគាត់ដែលធ្វើនេសាទជាលក្ខណៈគ្រួសារមិនអាចរកត្រីបានដូចពេលមុនៗ។
2018-05-20
ក្រសួងកសិកម្ម អះអាងថា របបលោក ហ៊ុន សែន មិនទាន់សម្រេចយ៉ាងណានៅឡើយទេ ចំពោះសំណើសុំក្រុមហ៊ុនឯកជនវៀតណាម ដែលមានបំណងចង់មកវិនិយោគដាំបន្លែនៅកម្ពុជា។
2018-05-20
ប្រជាកសិករនៅស្រុកសំឡូត ខេត្តបាត់ដំបងត្អូញត្អែរថា ទិន្នផលដំណាំទុរេនឆ្នាំនេះ មិនសូវបានផលដូចឆ្នាំមុនៗ ទេ ដោយសារតែភ្លៀងធ្លាក់មិនទៀងទាត់ ធ្វើឲ្យដើមទុរេនមិនសូវចេញផ្កា។
2018-05-08
ប្រជាកសិករនៅតំបន់ព្រំដែនស្រុកសំពៅលូន ខេត្តបាត់ដំបង ត្អូញត្អែរអំពីតម្លៃផ្លែស្វាយចុះថោកខ្លាំង ធ្វើឲ្យលក់មិនបានប្រាក់កម្រៃដោះស្រាយជីវភាពគ្រួសារប្រចាំថ្ងៃ និងសងបំណុលគេ ដែលពួកគាត់ខ្ចីមកធ្វើអាជីវកម្មនោះឡើយ។
2018-05-05
រដូវធ្វើស្រែអំបិលបានបញ្ចប់ទៅហើយនៅត្រឹមខែឧសភានេះ មានកសិករតែមួយចំនួនតូចប៉ុណ្ណោះ ដែលប្រមូលផលអំបិលបានខ្លះ មកទុកនៅក្នុងឃ្លាំង ដោយសារពួកគាត់រួសរាន់ធ្វើអំបិល តាំងដើមរដូវ។
2018-05-04
តម្លៃម្រេចទូទាំងប្រទេស បានធ្លាក់ថ្លៃយ៉ាងគំហុកមិនធ្លាប់មាននៅឆ្នាំនេះ លើកលែងតែម្រេចកំពតមួយតែប៉ុណ្ណោះ ដែលអាចរក្សាតម្លៃថេរ។ បញ្ហានេះបានបង្កក្តីព្រួយបារម្ភកាន់តែខ្លាំង សម្រាប់កសិករ និងផលិតករម្រេច ដែលពួកគាត់ សុទ្ធសឹងតែបានចំណាយដើមទុនជាច្រើន ដើម្បីវិនិយោគ លើដំណាំម្រេចរបស់ខ្លួន។
2018-05-03
ទាក់ទងនឹងរបរកសិកម្មនៅឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋមួយចំនួនមានជំនឿថា ដំណាំបីមុខ គឺស្រូវ ពោត និងសណ្ដែក នឹងទទួលបានច្រើនជាងគេ ក្នុងចំណោមផលដំណាំជាច្រើនផ្សេងទៀត។
2018-05-02
អាជ្ញាធរថា ការបណ្ដេញឈប់ឱ្យលក់ដូរនៅទីនោះ គឺដើម្បីរៀបចំបរិស្ថាន សោភ័ណភាពទីក្រុង ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍។ ចំណែកក្រុមសង្គមស៊ីវិល ចង់ឱ្យអាជ្ញាធរអភិវឌ្ឍន៍ទីនោះ ឱ្យស្អាត ឬសង់ជាតូបឱ្យក្រុមអាជីវករលក់ដូរ គឺក៏ជាមធ្យោបាយល្អ ក្នុងការទាក់ទាញទេសចរណ៍ដែរ។
2018-05-02
អ្នកបង្កើតច្បាប់របស់អាមេរិកាំងប្ដេជ្ញាថា ពួកគេនឹងដាក់សំណើជាផ្លូវការមួយ ទៅកាន់សេតវិមានដើម្បីជំរុញឱ្យលោកប្រធានាធិបតី ដូណាល ត្រាំ (Donald Trump) ប្ដូរគោលជំហររបស់ខ្លួនពីការផ្តល់ជំនួយដល់កម្ពុជា ងាកមកដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចវិញ បើសិនរបបក្រុងភ្នំពេញ នៅតែរឹងទទឹងមិនអនុញ្ញាតឱ្យគណបក្សសង្គ្រោះជាតិ ចូលរួមការបោះឆ្នោតជាតិនា ខែកក្កដា ខាងមុខ។
2018-05-02
សហភាពអឺរ៉ុបនឹងធ្វើការពិចារណាឡើងវិញចំពោះការផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធឱ្យកម្ពុជា ក្រោមកម្មវិធី «អ្វីៗទាំងអស់លើកលែងតែអាវុធ» ឬ Everything But Arms ក្រោយបេសកកម្មស្វែងរកការពិតនៅកម្ពុជាខែមិថុនា ខាងមុខនេះ។
2018-04-25
លោក សម រង្ស៊ី មេដឹកនាំចលនាសង្គ្រោះជាតិអះអាងថា បញ្ហាវិនិយោគទុនចិននៅកម្ពុជាពោរពេញទៅដោយកង្វះតម្លាភាព និងបង្កើតអំពើពុករលួយរវាងវិនិយោគទុនចិន និងមន្ត្រីរបបលោក ហ៊ុន សែន។
2018-04-25
អ្នកវិភាគនយោបាយ មើលឃើញថា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ប្រយ័ត្នប្រយែងក្នុងការដាក់ចេញនូវគំនាបសេដ្ឋកិច្ចដល់កម្ពុជា នៅមុនការបោះឆ្នោតជាតិនេះ ដោយសារតែប្រទេសទាំងនេះ មិនចង់ឃើញគំនាបនេះ រងផលប៉ះពាល់ដល់ប្រជាពលរដ្ឋក្រីក្រទូទៅ។
2018-04-23
ប៉ុន្តែអ្នកវិនិយោគអចលនទ្រព្យ និងសេដ្ឋកិច្ចនៅកម្ពុជា អះអាងថា ការវិនិយោគដីធ្លីនៅកម្ពុជា មិនមានជាប់ពាក់ព័ន្ធនឹងស្ថានការណ៍នយោបាយនោះឡើយ ដោយភាគច្រើន គឺជាអ្នកវិនិយោគក្នុងស្រុក។
2018-04-23
អ្នកធ្វើការឃ្លាំមើលអំពើពុករលួយ និងអ្នកវិភាគសង្គម ផ្ដល់យោបល់ឲ្យរបបក្រុងភ្នំពេញ គួរដាក់បញ្ចូលសេវាធំៗបន្ថែមទៀត ចូលក្នុងការិយាល័យច្រកចេញចូលតែមួយ និងត្រូវពង្រីកការិយាល័យនេះ ឲ្យដល់ថ្នាក់ឃុំសង្កាត់ណា ដែលនៅតំបន់ដាច់ស្រយាល។
2018-04-21
ស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក ប្រទេសថៃ ជូនដំណឹងថា ពលករខ្មែរ ដែលបានចុះបញ្ជីធ្វើការងារជាមួយអាជ្ញាធរថៃរួចហើយ ប៉ុន្តែមិនទាន់បានប័ណ្ណនោះ អាជ្ញាធរថៃនឹងបើកដំណើរការិយាល័យច្រកចេញចូលតែមួយចំនួន ៨០កន្លែងនៅទូទាំងប្រទេសថៃ ដើម្បីផ្ដល់ប័ណ្ណការងារនេះ។